Month: January 2024

អាជ្ញាធរអប្សរា សម្រេចដាក់ពិន័យរដ្ឋបាល ដល់បុគ្គលិកខ្លួនដែល.វា..យ.ក្មេងលក់អណ្តើក

អាជ្ញាធរជាតិអប្សរា សម្រេចដាក់ពិន័យរដ្ឋបាល និងធ្វើកិច្ចសន្យាទទួលកំហុស លើបុគ្គលិកម្នាក់ ដែលវាយក្មេងលក់អណ្តើកនៅមុខបរិវេណកសិន្ត អង្គរវត្ត យោងតាមលិខិតអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ គណនីមួយនៃបណ្តាញទំនាក់ទំនងសង្គមហ្វេសបុកមេត្តាជ្រាបថា​ នៅរសៀលនេះបានផ្សព្វផ្សាយនូវវីដេអូដែលក្នុង នោះបានបង្ហាញអំពីការប្រើប្រាស់ហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា ទៅលើកុមារដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្តអង្គរវត្ត។ ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរជាតិអប្សរា សូមបញ្ជាក់ជូនសាធារណជនទាំងអស់ មេត្តាជ្រាបដូចខាងក្រោម​ ទី១ ក្រោយពីបានទទួលព័ត៌មាននេះ ថ្នាក់ដឹកនាំពាក់ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំកិច្ចប្រជុំមួយជាបន្ទាន់ ដោយបានហៅបុគ្គលិកនោះ មកសួរនាំអំពីមូលហេតុពិតប្រាកដ នៃការឈានទៅដល់ការប្រើ ប្រាស់នូវសកម្មភាពមិនសមរម្យខាងលើ…

មន្ត្រីអាកាសចរ ទាត់ចោលការរិះគន់ថា បុគ្គលិកព្រលានយន្តហោះថ្មីខេត្តសៀមរាប ផ្តល់សេវាអន់ និងទារលុយធីបពីភ្ញៀវ

មន្ត្រីអាកាសចរណ៍ ទាត់ចោលការរិះគន់ថា មន្ត្រីនៅព្រលានយន្តហោះថ្មីខេត្តសៀមរាប ផ្តល់សេវាអន់ និងទារលុយធីបពីភ្ញៀវនោះ គឺជារឿងមិនពិត ប៉ុន្មានថ្ងៃកន្លងទៅនេះ មានការបង្ហោះសារព្រោងព្រាត ដែលគេមិនដឹងថា ជាសារថ្មី ឬសារចាស់នោះទេ ដែលបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិ មានអារម្មណ៍មិនពេញចិត្ត និងផ្តល់ពិន្ទុទាប ទៅលើ ព្រលានយន្តហោះថ្មីរបស់សៀមរាបអង្គរ ដោយសារមានបុគ្គលិក សុំលុយធីបពីភ្ញៀវ។ មិនបង្អង់យូរឡើយ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចេញសេចក្តីបំភ្លឺ និងឆ្លើយតបថា មិនដូចការលើកឡើងទាំងនោះឡើយ ហើយក៏គ្មានបុគ្គលិកព្រលាន រូបណា សុំលុយធីបពីភ្ញៀវដែរ។ នៅក្នុងសេចក្ដីស្រាយ បំភ្លឺព័ត៍មាន ដែលចេញផ្សាយនៅថ្ងៃទី១១…

គ្រូចា.ប់.រំ..លោ..ភ កូ..ន.សិស្ស នៅក្នុងបន្ទប់ទឹកសាលា

គ្រូបង្រៀនម្នាក់ ចាប់រំលោភកូនសិស្សខ្លួនឯង ដែលទើបតែអាយុ១១ឆ្នាំ ក្នុងបន្ទប់ទឹកខាងប្រុស នៅសាលាបឋមសិក្សាត្រពាំងធ្លក លោកគ្រូបង្រៀនម្នាក់ នៅសាលាបឋមសិក្សា ត្រពាំងធ្លក ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ត្រូវ បានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ឪពុកម្តាយកូនសិស្ស ដោយបានចោទប្រកាន់ថា គ្រូបង្រៀនរូបនោះ បានចាប់កូនសិស្សខ្លួនឯងអាយុ ១១ឆ្នាំ រំលោភ ចំនួន ២ដង ក្នុងបន្ទប់ទឹក នៅសាលារៀន កាលពីវេលាម៉ោង ៣និង១៥នាទីរសៀលថ្ងៃទី៩ ខែ មករា ឆ្នាំ២០២៤ នៅក្នុងសាលាបឋមសិក្សាត្រពាំងធ្លក។ ជនសង្ស័យដែលជាគ្រូបង្រៀនរូបនេះ…

សង្ឃមួយអង្គ ដោះស្បង់ធ្វើរឿងនេះ ដាក់ស្រីៗនៅលើឡានក្រុង

ហួសចិត្ត សង្ឃមួយអង្គ ទ្រាំមិនបាន ស្រាប់តែដោះស្បង់នៅលើរថយន្តក្រុង ធ្វើរឿងមួយនេះ បណ្តាលអោយស្រីស្រីនាំគ្នាភ័យឆោឡោ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចនៅខេត្តឧត្តរថានី ប្រទេសថៃ បានទទួលបណ្តឹងមួយថា មានព្រះសង្ឃ១អង្គ បានដោះស្បង់ចីពរ នៅលើរថយន្តក្រុង ដឹកអ្នកដំណើរ ពីខេត្តឧត្តរថានី ទៅ​ខេត្តនគររាជសីមា កាលពីថ្ងៃទី៧ នៅស្ថានីយ​រថយន្តក្រុងខេត្តឧត្តរថានី ។ ហេតុការណ៍នេះបណ្តាលឲ្យអ្នកដំណើរស្រីស្រីភ្ញាក់ផ្អើល និងប្តឹងសន្តិសុខ ។ ភ្នាក់ងារសន្តិសុខបានឃាត់ខ្លួនព្រះសង្ឃអង្គនេះ ព្រមទាំងដកហូតយកអត្តសញ្ញាណប័ណ្ណ និង​កាបូបធ្វើដំណើរ ។ ​តាមរយៈការសាកសួរជំហានដំបូងបានឱ្យដឹងថា ព្រះសង្ឃមានព្រះនាម…

ផឹកស៊ី សុំជល់កែវ តុអ្នកក្បែរគ្នា តែគេមិនព្រមជល់ ទាញម៉ូតូជិះ.បំ.បុ..ក

បុរសម្នាក់ខឹងពេលផឹកស៊ី ដើរទៅសុំជល់កែវតុអ្នកក្បែរគ្នា ​តែគេមិនព្រមជល់កែវ ទាញម៉ូតូជិះបំបុក ម្ចាស់ហាងទាញទ្វារបិទ ហៅប៉ូលិសវាយខ្នោះ បុរសម្នាក់ ផឹកស៊ីស្រវឹង រួចក៏ក្រោកដើរទៅសុំជល់កែវ អ្នកផឹកស៊ីតុក្បែរគ្នា និងបបួលគេឱ្យមកផឹកនៅតុជាមួយគ្នា តែគេមិនព្រមដល់កែវ និងមិនមកផឹកជាមួយ ​ស្រាប់តែ បុរសនោះខឹងសម្បាជាខ្លាំង ទៅហៅបក្ខពួកជិះម៉ូតូកាន់ដាវ និងដំបង ជិះបំបុកចូលហាង បម្រុងវាយគេ តែត្រូវម្ចាស់ហាងទាញទ្វារបិទទាន់ និងចាប់ឃាត់បានជនដែដល់បានម្នាក់ភ្លាមភ្លាម ប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់។ ហេតុ​​ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៣និង៤៥នាទីទៀបភ្លឺ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤…

ស្គាល់តាមហ្វេសប៊ុកបាន ៣ថ្ងៃ ព្រមទៅដើរលេង ដឹកដល់កន្លែងស្ងាត់ ចាប់..រំ..លោ..ភ

សូមប្រយ័ត្នស្រីស្រី ស្គាល់គ្នាតាមហ្វេសប៊ុក ទើបបាន៣ថ្ងៃ ខាងប្រុសបបួលទៅដើរលេង ពេលជិះដល់កន្លែងស្ងាត់ ចាប់ខាងស្រីឌីតឡើងឆ្អែតឆ្អន់ រួចប្លន់យកគ្រឿងអលង្កា ទូរស័ព្ទនិងលុយអស់ពីខ្លួន នារីវ័យក្មេងម្នាក់ត្រូវជនសង្ស័យជាមិត្តប្រុសរបស់ខ្លួន បានធ្វើសកម្មភាពចាប់ឌីត និងប្លន់រហូតបានសម្រេច ក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ។ នេះបើតាមការបញ្ជាក់របស់នារីរងគ្រោះអោយដឹងថារូបនាង និងជនសង្ស័យបានស្គាល់គ្នាតាមហ្វេសប៊ុក អស់រយៈពេលបីថ្ងៃមកហើយ លុះដល់ថ្ងៃកើតហេតុខាងលើបុរសជាមិត្តប្រុស បានបបួលរូបនាងដើរលេងរហូត ដល់ផ្លូវស្ងាត់រួចក៏ធ្វើសកម្មភាពចាប់នាងឌីត ព្រមទាំងប្លន់យកលុយគ្រឿងអលង្កា និងទូរស័ព្ទដៃ សរុបជាទឹកប្រាក់ប្រមាណ ៨០០ដុល្លាអាមេរិក ។ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល…

ប្តីប្រពន្ធអភិជន១គូរ ចូលហាងប៊ូហ្វេ លួចគ្រឿងសមុទ្រ ដាក់ចូលថង់ យកទៅក្លែមនៅផ្ទះ

ហួសចិត្ត ប្តីប្រពន្ធអភិជន១គូរ នាំគ្នាទៅញាំអាហារប៊ូហ្វេ លួចច្រកគ្រឿងសមុទ្រដាក់ចូលថង់ ជិត៥គីឡូ ទុកយកទៅហូបនៅផ្ទះ តែត្រូវម្ចាស់ហាងឆែកកាមេរ៉ាឃើញ គូស្នេហ៍មួយគូបានតែងខ្លួនយ៉ាងថ្លៃថ្នូរ ហើយចូលមកហូបប៊ូហ្វេ នៅហាងមួយកន្លែង តែបែរជាមានចរិតមិនល្អ លួចបន្លំគ្រឿងសមុទ្រ​ដាក់ចូលក្នុងថង់ ទុកយកទៅផ្ទះឡើងជាង ៤គីឡូ។ រឿងរ៉ាវមួយនេះបានកើតឡើងនៅប្រទេសវៀតណាម ដោយខាងហាងបានឱ្យដឹងថា គូស្នេហ៍មួយគូនេះ បានចូលមកហូបដូច ភ្ញៀវទូទៅដែរ គឺម្នាក់ ១៦ដុល្លារ តែហាក់មានអាការៈប្លែកប្លែក ដោយបានសុំដូរតុដល់ទៅ ៣ដង ទម្រាំតែពេញចិត្ត ហើយបានយក ភេសជ្ជៈមកឱ្យបុគ្គលិកវិញ ព្រោះបានយកស្រាក្រហម ពីផ្ទះមកផឹកដោយខ្លួនឯង។ ខណៈពេលហូប…

Love Riya ប្រកាសមិនលក់ថ្នាំសម្រក់គីឡូ ទៅឲ្យអ្នករិះគន់ខ្លួន ថាទៅវះកាត់នៅថៃ

ក្រោយផ្ទុះការរិះគន់ អ្នកនាងលោបរីយ៉ា លក់ថ្នាំសម្រកគីឡូឲ្យអតិថិជន តែខ្លួនឯងជិះយន្តហោះទៅប្រទេសថៃ ដើម្បីវះកាត់បូបខ្លាញ់សម្រករាង ស្រាប់តែសាមីខ្លួន ឆ្លើយតបទាំងកំហឹងបែបនេះ កន្លងទៅនេះអ្នកនាងលោប រីយ៉ា ​អ្នកលក់អនឡាញដ៏ល្បី បង្កឱ្យមានការភ្ញាក់ផ្អើលតាមរយៈការឡាយវីដេអូមួយរបស់អ្នកនាងទាំងកំហឹង ក្រោយត្រូវបានគេនិយាយថា ខ្លួនស្រកគីឡដោយសារការវះកាត់បូបខ្លាញ់ តែបែរជាមកលក់ថ្នាំសម្រកឱ្យមហាជន។ ការរិះគន់ទាំងនេះបានកើតឡើងបន្ទាប់ពីអ្នកនាងបង្ហោះរូបមួយសន្លឹកគេងនៅលើគ្រែពេទ្យ បង្ហាញក្បាលពោះ និងមានភ្ជាប់ជាមួយសំណេរថា ព្រោះតែចង់ស្អាតឈឺក៏ទ្រាំ ។ អ្នកនាងលោបរីយ៉ា ​គឺជាជំនួញអនឡាញមួយរូប ដែលមានរូបសម្រស់ស្រស់ស្អាតនិងក្មេងជាងវ័យ បើទោះបីជាអ្នកនាងមានគ្រួសារមានកូនប្រុសស្រី ២ នាក់ទៅហើយក្តី ក៏អ្នកនាងនៅតែថែរក្សារាងបានយ៉ាងស្អាត ជាពិសេស តាំងពីស្រក់គីឡមក គេមើលឃើញថាអ្នកនាងកាន់តែក្មេង កាន់តែស្អាតមើលសឹងតែមិនស្គាល់។…

នុះមិនចប់ត្រឹមអប់រំទេ ពេលនេះ ចែCherry រួមទាំងបក្ខពួក ត្រូវបញ្ជូនទៅតុលាការហើយ

នោះមិនចប់ត្រឹមអប់រំទេ ពេលនេះ ឆឺរី រួមទាំងបក្ខពួកក្មេងទំនើង៤នាក់ទៀត ត្រូវបានសមត្ថកិច្ច បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ហើយ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤នេះ យុវជនចរិតស្រី រួមជាមួយបក្ខពួកសរុបចំនួន ៤នាក់ទៀត ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីរួមដៃគ្នាប្រើប្រាស់អំពើមិនគប្បីលើ​ក្មេង​ស្រី​សិស្សសាលាម្នាក់។ នេះបើតាមការឱ្យដឹងពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្លែងប្រាប់ អ្នកសារព័ត៌មាននៅថ្ងៃនេះ ។ សូមជម្រាបថា ជនដៃដល់ដែលជាភេទទី៣ និងបក្ខពួកត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅចំណុចរង្វង់មូលវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ…

គាំទ្រទេ ប្រធានសិល្បករខ្មែរ ប្តឹ.ង.ព្រះនាងឥន្ទ្រៈទេវីក្លែងក្លាយទៅ ក្រសួងពាក់ព័ន្ធ ចាត់វិធានការហើយ

គាំទ្រទេ នៅពេលនេះអ្នកនាង ចន ចន្ទលក្ខិណា ប្រធានសមាគម សិល្បៈករខ្មែរ បានចេញមុខស្នើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងក្រសួងធម្មការ កោះហៅស្រ្តី ដែលតាំងខ្លួនថា ព្រះនាងឥន្ទ្រៈទេវីចូលសណ្ឋិត តារាសម្តែងជើងចាស់ និងជាប្រធានសមាគមសិល្បៈករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានចេញមុខស្នើសុំទៅកាន់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការ និងសាសនា កោះហៅស្ត្រីម្នាក់ ដែលតាំងខ្លួនថា ​មានបារមី ព្រះនាងឥន្ទ្រៈទេវី ចូលសណ្ឋិត​ ដែលកំពុងត្រូវបានប្រជាពលរដ្ឋ នាំគ្នាចែកចាយព័ត៌មាន ពេញបណ្តាញសង្គម។ ហើយស្ត្រីម្នាក់រូបនោះត្រូវគេស្គាល់ពីមុនថា…