ក្រោយផ្ទុះការរិះគន់ អ្នកនាងលោបរីយ៉ា លក់ថ្នាំសម្រកគីឡូឲ្យអតិថិជន តែខ្លួនឯងជិះយន្តហោះទៅប្រទេសថៃ ដើម្បីវះកាត់បូបខ្លាញ់សម្រករាង ស្រាប់តែសាមីខ្លួន ឆ្លើយតបទាំងកំហឹងបែបនេះ
កន្លងទៅនេះអ្នកនាងលោប រីយ៉ា អ្នកលក់អនឡាញដ៏ល្បី បង្កឱ្យមានការភ្ញាក់ផ្អើលតាមរយៈការឡាយវីដេអូមួយរបស់អ្នកនាងទាំងកំហឹង ក្រោយត្រូវបានគេនិយាយថា ខ្លួនស្រកគីឡដោយសារការវះកាត់បូបខ្លាញ់ តែបែរជាមកលក់ថ្នាំសម្រកឱ្យមហាជន។
ការរិះគន់ទាំងនេះបានកើតឡើងបន្ទាប់ពីអ្នកនាងបង្ហោះរូបមួយសន្លឹកគេងនៅលើគ្រែពេទ្យ បង្ហាញក្បាលពោះ និងមានភ្ជាប់ជាមួយសំណេរថា ព្រោះតែចង់ស្អាតឈឺក៏ទ្រាំ ។ អ្នកនាងលោបរីយ៉ា គឺជាជំនួញអនឡាញមួយរូប ដែលមានរូបសម្រស់ស្រស់ស្អាតនិងក្មេងជាងវ័យ បើទោះបីជាអ្នកនាងមានគ្រួសារមានកូនប្រុសស្រី ២ នាក់ទៅហើយក្តី ក៏អ្នកនាងនៅតែថែរក្សារាងបានយ៉ាងស្អាត ជាពិសេស តាំងពីស្រក់គីឡមក គេមើលឃើញថាអ្នកនាងកាន់តែក្មេង កាន់តែស្អាតមើលសឹងតែមិនស្គាល់។
យ៉ាងណាមិញប៉ុន្មានថ្ងៃមុននេះ បើទោះបីជាមានរូបសម្រស់ស្រស់ស្អាតទៅហើយក្ដី ប៉ុន្តែអ្នកជំនួញរូបនេះ នៅតែមិនទាន់ពេញចិត្តនឹងរូបរាងរបស់ខ្លួនឯង ហើយបានជិះយន្តហោះទៅដល់ប្រទេសថៃ ដើម្បីធ្វើការវះកាត់យកសាច់ក្បាលពោះចេញថែមទៀត ដែលជាហេតុធ្វើឱ្យមានអ្នករិះគន់ និងបានចោទថាអ្នកនាងលោបរីយ៉ា ស្រក់គីឡូដោយសារតែការវះកាត់ បូបខ្លាញ់សុទ្ធសាធ តែបែរជា មកលក់ថ្នាំសម្រកឱ្យមហាជនទៅវិញ។
តែយ៉ាងណាបន្ទាប់ពីទទួលបានការរិះគន់យ៉ាងដូច្នេះ មិនចាំយូរនោះទេ អ្នកនាងលោបរីយ៉ា ក៏បានចេញមុខឆ្លើយតបភ្លាមភ្លាម ថែមទាំងមានការស្បថស្បែរបញ្ជាក់ថែមទៀតផង។ បើយោងតាមការរៀបរាប់របស់អ្នកនាងលោបរីយ៉ា បានបញ្ជាក់ថា អ្នកនាងពិតជាបាន ទៅពេទ្យនៅប្រទេសថៃ ពិតមែន ប៉ុន្តែអ្នកនាងទៅដើម្បីវះកាត់យកសាច់ក្បាលពោះ មួយចំនួនចេញតែប៉ុណ្ណោះ
ព្រោះបន្ទាប់ពីសម្រាលកូនរួចអ្នកនាងបានព្យាយាមសម្រក់គីឡូ ហើយនៅពេលគីឡូរបស់អ្នកនាងស្រក់ សាច់ក៏ចាប់ផ្ដើមធ្លាក់យៀរ ដូច្នេះហើយទើបអ្នកនាង ទៅដើម្បីកាត់សាច់ ដែលធ្លាក់នោះចេញ។
អ្នកជំនួញរូបនេះ ថែមទាំងបាននិយាយទាំងកំហឹងដល់ថ្នាក់ចង់ស្បថស្បែរដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួនឯងថែមទៀតផង និងបានថាផលិតផលរបស់ខ្លួនគឺ លក់ឱ្យតែអ្នកដែលជឿ និងទុកចិត្តនាងតែប៉ុណ្ណោះ សម្រាប់អ្នកដែលមិនជឿ ឬមិនទុកចិត្តក៏អូសរំលងផលិតផលរបស់អ្នកនាងទៅ អ្នកនាងមិនបានបង្ខំឱ្យទិញឡើយ។