Day: January 6, 2024

Love Riya ប្រកាសមិនលក់ថ្នាំសម្រក់គីឡូ ទៅឲ្យអ្នករិះគន់ខ្លួន ថាទៅវះកាត់នៅថៃ

ក្រោយផ្ទុះការរិះគន់ អ្នកនាងលោបរីយ៉ា លក់ថ្នាំសម្រកគីឡូឲ្យអតិថិជន តែខ្លួនឯងជិះយន្តហោះទៅប្រទេសថៃ ដើម្បីវះកាត់បូបខ្លាញ់សម្រករាង ស្រាប់តែសាមីខ្លួន ឆ្លើយតបទាំងកំហឹងបែបនេះ កន្លងទៅនេះអ្នកនាងលោប រីយ៉ា ​អ្នកលក់អនឡាញដ៏ល្បី បង្កឱ្យមានការភ្ញាក់ផ្អើលតាមរយៈការឡាយវីដេអូមួយរបស់អ្នកនាងទាំងកំហឹង ក្រោយត្រូវបានគេនិយាយថា ខ្លួនស្រកគីឡដោយសារការវះកាត់បូបខ្លាញ់ តែបែរជាមកលក់ថ្នាំសម្រកឱ្យមហាជន។ ការរិះគន់ទាំងនេះបានកើតឡើងបន្ទាប់ពីអ្នកនាងបង្ហោះរូបមួយសន្លឹកគេងនៅលើគ្រែពេទ្យ បង្ហាញក្បាលពោះ និងមានភ្ជាប់ជាមួយសំណេរថា ព្រោះតែចង់ស្អាតឈឺក៏ទ្រាំ ។ អ្នកនាងលោបរីយ៉ា ​គឺជាជំនួញអនឡាញមួយរូប ដែលមានរូបសម្រស់ស្រស់ស្អាតនិងក្មេងជាងវ័យ បើទោះបីជាអ្នកនាងមានគ្រួសារមានកូនប្រុសស្រី ២ នាក់ទៅហើយក្តី ក៏អ្នកនាងនៅតែថែរក្សារាងបានយ៉ាងស្អាត ជាពិសេស តាំងពីស្រក់គីឡមក គេមើលឃើញថាអ្នកនាងកាន់តែក្មេង កាន់តែស្អាតមើលសឹងតែមិនស្គាល់។…

នុះមិនចប់ត្រឹមអប់រំទេ ពេលនេះ ចែCherry រួមទាំងបក្ខពួក ត្រូវបញ្ជូនទៅតុលាការហើយ

នោះមិនចប់ត្រឹមអប់រំទេ ពេលនេះ ឆឺរី រួមទាំងបក្ខពួកក្មេងទំនើង៤នាក់ទៀត ត្រូវបានសមត្ថកិច្ច បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ហើយ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤នេះ យុវជនចរិតស្រី រួមជាមួយបក្ខពួកសរុបចំនួន ៤នាក់ទៀត ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីរួមដៃគ្នាប្រើប្រាស់អំពើមិនគប្បីលើ​ក្មេង​ស្រី​សិស្សសាលាម្នាក់។ នេះបើតាមការឱ្យដឹងពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្លែងប្រាប់ អ្នកសារព័ត៌មាននៅថ្ងៃនេះ ។ សូមជម្រាបថា ជនដៃដល់ដែលជាភេទទី៣ និងបក្ខពួកត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅចំណុចរង្វង់មូលវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ…

You missed