Day: January 11, 2024

មន្ត្រីអាកាសចរ ទាត់ចោលការរិះគន់ថា បុគ្គលិកព្រលានយន្តហោះថ្មីខេត្តសៀមរាប ផ្តល់សេវាអន់ និងទារលុយធីបពីភ្ញៀវ

មន្ត្រីអាកាសចរណ៍ ទាត់ចោលការរិះគន់ថា មន្ត្រីនៅព្រលានយន្តហោះថ្មីខេត្តសៀមរាប ផ្តល់សេវាអន់ និងទារលុយធីបពីភ្ញៀវនោះ គឺជារឿងមិនពិត ប៉ុន្មានថ្ងៃកន្លងទៅនេះ មានការបង្ហោះសារព្រោងព្រាត ដែលគេមិនដឹងថា ជាសារថ្មី ឬសារចាស់នោះទេ ដែលបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិ មានអារម្មណ៍មិនពេញចិត្ត និងផ្តល់ពិន្ទុទាប ទៅលើ ព្រលានយន្តហោះថ្មីរបស់សៀមរាបអង្គរ ដោយសារមានបុគ្គលិក សុំលុយធីបពីភ្ញៀវ។ មិនបង្អង់យូរឡើយ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចេញសេចក្តីបំភ្លឺ និងឆ្លើយតបថា មិនដូចការលើកឡើងទាំងនោះឡើយ ហើយក៏គ្មានបុគ្គលិកព្រលាន រូបណា សុំលុយធីបពីភ្ញៀវដែរ។ នៅក្នុងសេចក្ដីស្រាយ បំភ្លឺព័ត៍មាន ដែលចេញផ្សាយនៅថ្ងៃទី១១…

គ្រូចា.ប់.រំ..លោ..ភ កូ..ន.សិស្ស នៅក្នុងបន្ទប់ទឹកសាលា

គ្រូបង្រៀនម្នាក់ ចាប់រំលោភកូនសិស្សខ្លួនឯង ដែលទើបតែអាយុ១១ឆ្នាំ ក្នុងបន្ទប់ទឹកខាងប្រុស នៅសាលាបឋមសិក្សាត្រពាំងធ្លក លោកគ្រូបង្រៀនម្នាក់ នៅសាលាបឋមសិក្សា ត្រពាំងធ្លក ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ត្រូវ បានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ឪពុកម្តាយកូនសិស្ស ដោយបានចោទប្រកាន់ថា គ្រូបង្រៀនរូបនោះ បានចាប់កូនសិស្សខ្លួនឯងអាយុ ១១ឆ្នាំ រំលោភ ចំនួន ២ដង ក្នុងបន្ទប់ទឹក នៅសាលារៀន កាលពីវេលាម៉ោង ៣និង១៥នាទីរសៀលថ្ងៃទី៩ ខែ មករា ឆ្នាំ២០២៤ នៅក្នុងសាលាបឋមសិក្សាត្រពាំងធ្លក។ ជនសង្ស័យដែលជាគ្រូបង្រៀនរូបនេះ…

You missed