មន្ត្រីអាកាសចរណ៍ ទាត់ចោលការរិះគន់ថា មន្ត្រីនៅព្រលានយន្តហោះថ្មីខេត្តសៀមរាប ផ្តល់សេវាអន់ និងទារលុយធីបពីភ្ញៀវនោះ គឺជារឿងមិនពិត

ប៉ុន្មានថ្ងៃកន្លងទៅនេះ មានការបង្ហោះសារព្រោងព្រាត ដែលគេមិនដឹងថា ជាសារថ្មី ឬសារចាស់នោះទេ ដែលបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិ មានអារម្មណ៍មិនពេញចិត្ត និងផ្តល់ពិន្ទុទាប ទៅលើ ព្រលានយន្តហោះថ្មីរបស់សៀមរាបអង្គរ ដោយសារមានបុគ្គលិក សុំលុយធីបពីភ្ញៀវ។

មិនបង្អង់យូរឡើយ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចេញសេចក្តីបំភ្លឺ និងឆ្លើយតបថា មិនដូចការលើកឡើងទាំងនោះឡើយ ហើយក៏គ្មានបុគ្គលិកព្រលាន រូបណា សុំលុយធីបពីភ្ញៀវដែរ។

នៅក្នុងសេចក្ដីស្រាយ បំភ្លឺព័ត៍មាន ដែលចេញផ្សាយនៅថ្ងៃទី១១ ខែមករា មានចំនួន ២ទំព័រ រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានបកស្រាយថា ការបញ្ចេញយោបល់របស់ភ្ញៀវទេសចរទាំងនោះ កើតមាន តាំងពី ២ ឬ៩ខែមុនមកម្លេះ ស្របពេលដែលអាកាសយានដ្ឋានថ្មី នៅស្រុកសូទ្រនិគម ទើបដាក់សម្ពោធជាផ្លូវការនៅពាក់កណ្តាលខែ វិច្ឆិកា ឆ្នាំ២០២៣។

ចំណុចទី២ នៃសេចក្តីបំភ្លឺបាន សរសេរថា​ ការសរសេររិះគន់ អំពីបុគ្គលិកអាកាសយានដ្ឋានសុំលុយធីប ពីភ្ញៀវទេសចរ ជាការចោទប្រកាន់ ដែលគ្មានមូលដ្ឋានច្បាស់លាស់ឡើយ

តែយ៉ាងណាករណីនេះ អ្នកពាក់ព័ន្ធបានសហការជាមួយ ក្រុមហ៊ុនប្រតិបត្តិករ អាកាសយានដ្ឋាន ដើម្បីណែនាំ ផ្សព្វផ្សាយ និងក្រើនរំឭក ដល់បុគ្គលិក អាកាសដ្ឋាន ឱ្យប្រកាន់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ ក្នុងការបម្រើសេវា ដល់អតិថិជនឱ្យបានល្អប្រសើរ។

​ដោយឡែកចំពោះការផ្តល់ពិន្ទុដល់អាកាសយានដ្ឋានរបស់ ភ្ញៀវទេសចរ អាកាសចរណ៍ ស៊ីវិលបញ្ជាក់ថា ការណ៍នេះមិនអាស្រ័យទៅលើអារម្មណ៍ និងការសន្និដ្ឋានដោយគ្មានមូលដ្ឋាន និងប្រភពច្បាស់លាស់ របស់បុគ្គលទាំងនោះឡើយ។ ផ្ទុយទៅវិញ ស្កាយត្រាក ​ដែលជាស្ថាប័នអន្តរជាតិឈានមុខគេ ដើម្បីស្រាវជ្រាវ និងវាយតម្លៃលើក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋាន ដោយផ្អែកលើគុណភាព នៃសេវាកម្ម និងកិច្ចដំណើរការ របស់អាកាសយានដ្ឋាន។

រីឯការរិះគន់រឿងក្រដាសប្រាក់ដុល្លារ អាកាសចរណ៍ស៊ីវិលពន្យល់ថា អាចក្រដាសប្រាក់ទាំងនោះចាស់ មានស្នាមប្រឡាក់ ឬរហែក ទើបភ្ញៀវពិបាកចាយវាយ។ ចំណែកការរិះគន់មន្ត្រីអន្តោប្រវេសន៍ ប្រចាំការនៅអាកាសយានដ្ឋានវិញ អាកាសចរណ៍ស៊ីវិលបំភ្លឺថា ជាព័ត៍មានគ្មានប្រភពច្បាស់លាស់នោះទេ

ទាក់ទងនឹងបញ្ហានេះដែរ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៩ ខែមករា បានចេញសេចក្តីបំភ្លឺព័ត៍មានថា ការរិះគន់ទាំងនោះមិន មានប្រភពច្បាស់លាស់។ ផ្ទុយទៅវិញ ស្ថាប័ននេះបានខិតខំជំរុញការអនុវត្តច្បាប់ ស្ដីពីអន្តោប្រវេសន៍យ៉ាងម៉ឺងម៉ាត់ និងក្រើនរំលឹកដល់មន្ត្រី លើការគ្រប់គ្រងដំណើរចេញ ចូលតាមច្រកទ្វារ អន្តរជាតិ ដែលស្ថិតក្រោមសមត្ថកិច្ច របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងណែនាំពីការបិទតម្លៃទិដ្ឋាការនៅទីតាំងផ្ទាល់។

Leave a Reply

Your email address will not be published. Required fields are marked *

You missed