កូនខ្លួនឯងបើក..បុ..ក..គេ.ស្លា..ប់.ហើយ នៅមកប្តឹងគ្រួសារ.ស.ព ទារសំណងជិត ១លានដុល្លារទៀត
ម្តាយរបស់ជនបង្ករ ដែលបើកឡានម៉ាកហ្សីប បុកបុរសម្នាក់ស្លាប់ បានប្តឹងទារលុយពីគ្រួសារជនរងគ្រោះជិត ១លានដុល្លារ ស្រ្តីម្នាក់ដែលបានចេញមុខអះអាងថា ជាម្ដាយរបស់អ្នកបើកបររថយន្តម៉ាកហ្សីប កាលពីយប់ថ្ងៃទី១៦មករា ថាការដាក់ពាក្យបណ្ដឹងរបស់ខ្លួនទៅភាគីជនរងគ្រោះ គឺដើម្បីឲ្យភាគីជនរងគ្រោះ បញ្ឈប់ការជេរប្រមាថមកលើខ្លួនតែប៉ុណ្ណោះ។ ហើយការចេញមកបញ្ជាក់យ៉ាងដូច្នេះ ធ្វើឡើងក្រោយមហាជនជាច្រើន បានប្រតិកម្មទៅនឹងការប្ដឹងត្រឡប់ទៅកាន់ភាគីជនរងគ្រោះវិញ របស់ស្រ្តីរូបនេះ ខណៈដែលរឿងក្ដីកូនខ្លួនកំពុងរងការចោទប្រកាន់បើកបរធ្វេសប្រហែស នៅមិនទាន់ដោះស្រាយចប់នៅឡើយ។ តាមវីដេអូបង្ហោះលើគណនីហ្វេសប៊ុកប្រមាណ ៥០នាទី ស្រ្តីអះអាងថាជាម្ដាយរបស់អ្នកបើកបររថយន្តម៉ាកហ្សីបនេះ បានសម្ដែងការមិនពេញចិត្តទៅនឹង ភាគីជនរងគ្រោះ ដែលបានហៅកូនខ្លួនថា ជាឃាតករ ខណៈដែលសំណុំរឿងនេះ នៅមិនទាន់មានការកាត់ក្ដី ជាផ្លូវការនៅឡើយពីសំណាក់ពីតុលាការ។ ទន្ទឹមគ្នានេះ គណនី ដែលមានឈ្មោះថា…