ឌុច លីដា ថាខ្លួនមិនបានលាក់មុខមាត់ប្តីទេ គឺមកពីគាត់ មិនចូលចិត្តថតរូបផុសឲ្យគេដឹង
នៅទីបំផុតតារាសម្តែងនាង ឌុច លីដា បានដាច់ចិត្តបង្ហាញមុខមាត់ស្វាមីរបស់នាងយ៉ាងបើកជំហ៊រហើយ បន្ទាប់ពីតារារូបនេះបានព្យាយាមលាក់បាំង មុខស្វាមីអស់ពេលយ៉ាងយូរ បើទោះបីជាគេដឹងថា នាងបានរៀបការ និងបានកូនប្រុសមួយជាចំណងដៃហើយក្តី។ រូបភាព២សន្លឹក ជាមួយនឹងការគ្រងឈុតមង្គលការត្រូវបាន ឌុច លីដា បង្ហោះតាមហ្វេសប៊ុកបង្ហាញពីមុខមាត់ពេញរបស់ស្វាមីរបស់នាង ដោយអមជាមួយនឹងសារថា អ្នកណាថាខ្ញុំលាក់ប្តី? មិនលាក់ទេ គ្រាន់តែមិនទាន់បានផុសតើ ខណះពេលមហាជន ជាពិសេសអ្នកគាំទ្ររូបនាង បានសម្តែងការអបអរសាទរនៅពេលនាងមានគ្រួសារដែលមានសុភមង្គល។ គេនៅចាំថា កន្លងមក ឌុច លីដា ធ្លាប់បានលើកឡើងថា នាងមិនមានបំណងចង់លាក់បាំងមុខមាត់ស្វាមីរបស់នាងឡើយ ពោលគឺស្វាមីរបស់នាងទេ ដែលគាត់មិនចូលចិត្តថតរូបប៉ុណ្ណោះ ក្នុងពេលកន្លងមកនាងក៏ធ្លាប់បណ្តើរស្វាមីយ៉ាងបើចំហរពេលទៅចូលរួមកម្មវិធីផ្សេងរបស់អ្នកសិល្បះផងដែរ។…
បែកធ្លាយ នាយចឺម ធ្វើ.បា.ប.ចិត្តសង្សារទី៣ រហូតស្រក់សាច់ រួចអោបសង្សារថ្មី បញ្ឈឺចិត្តថែមទៀត
ស្រីស្រស់ហ្វា ហ្វា ហៅស្រីយី ហាក់ស្រកសាច់អស់ ជាច្រើនគីឡូនារយៈពេលចុង ក្រោយនេះគឺ មើលទៅឡើងស្លេកស្លាំង ខុសពីមុនស្ទើតែទាំងស្រុងតែម្ដង។ភាពប្រែប្រួលរាងកាយ របស់ស្រីស្អាតហ្វា ហ្វា នេះក្រោយពីនាងទើបចែក ផ្លូវគ្នាជាមួយ តារាចម្រៀងលោកសុខ មេសា ហៅនាយចឺម ទើបតែបាន២ខែនេះហើយ ស្រីយី គិតតែពីស្រែកយំតែម្នាក់ឯងពេលដែលឃើញនាយចឺម អោបថើបសង្សារថ្មីអ្នកមេម៉ាយកូន១សេង សុខគីម ទើបសង្សារទី៣របស់នាយចឺម រូបនេះហូរទឹកភ្នែកជោគថ្ពាល់ជារៀងរាល់រាត្រី។ប៉ុន្ដែនៅចំពោះមុខមិត្តភក្ដិអ្នករួមអាជីពនាងហ្វា ហ្វា តែងតែធ្វើខ្លួនឲ្យរឹងមាំ ដូចជានារីម្នាក់ដែលគ្មានវិបត្តិស្នេហ៍អីចឹងបើទោះជាក្នុងទ្រួងនាងសែន ណែនឱរ៉ាព្រោះតែត្រូវអតីតសង្សារបញ្ឈឿរចិត្ត ចំពោះ មុខស្រស់ៗតែម្ដង។ យ៉ាងណាអ្នកយកព័តមានយើងមិន អាចសុំការបំភ្លឺពីនាងហ្វា…
នាយចឺម ស្រលាញ់សង្សារ ទី៤ខ្លាំងជាងគេ ព្រោះនាងជាស្ត្រីមេម៉ាយ ហើយពូកែខាងសិល្បះ
តារាចម្រៀងសាន់ដេលោក សុខ មេសា ហៅនាយចឺម បានយកសង្សារ ថ្មីសំណព្វចិត្តអ្នកមេម៉ាយកូន១សេង សុខគីម ទៅកៀកកើយ គ្នានៅឆាកតន្រ្ដីតែម្ដងហើយលោកមេសាថែមទាំងហៅគូស្នេហ៍ថ្មីថា”មេស្រីៗ”ទៀតផង។ យ៉ាងណាក្រោយនាយចឺម ផ្សារភ្ជាប់ស្នេហ៍ជាអ្នកមេម៉ាយសាច់ សខ្ចីល្វក់មកនាយ បានយកចិត្តទុកដាក់លើសពីសង្សារ របស់នាយ មុនៗទាំងអស់ដូចជា ការយករូបភាពរបស់កំពូលស្នេហ៍ដាក់នៅផេកហើយ ពេលលោកមេសា ទៅដើរលេងនៅទីណាឆ្ងាយ នាយ មានអារម្មណ៍ថាស្ដាយ បើសិនជានាងសុខគីម មិន បានទៅចូលរួម។ ចំណែកអតីតសង្សារនាយចឺម នាងហ្វា ហ្វា វិញក្រោយពីយំហើមភ្នែក អស់ជាច្រើនថ្ងៃពេលនេះនាងលែងក្វល់ពីនាយចឺម ទៀតហើយនិងចាប់ផ្ដើមងាក មកលេងខ្លួនសារជាថ្មីឡើងវិញដូចជាការទៅកែពង្រីក …
ពេជ្រ សោភា មិនហ៊ានចាយលុយដូច ទេព បូព្រឹក្ស
ពេជ្រ សោភា បានវាយលុកមួយប្រាវនៅរដូវកូវីដតាមរយៈការធ្វើបទ”ទ្វារបេះដូង”ដែលនាងគ្រងឈុតបុរាណហើយមានបញ្ចូលរូបភាពដេញចាប៉ីដងវែង រួមទាំងរំលេចក្បាច់គុណល្បុកតោទៀតផង។ ក្រោយសោភា ធ្វើឲ្យមានការចាប់អារម្មណ៍ពីទស្សនិកជននូវការផលិតចម្រៀងលាយបញ្ចូលការអីភិរក្សឧបករណ៍បុរាណ និងក្បាច់គុណរបស់ខ្មែរនោះឱក សុគន្ធកញ្ញា ចេញបទ”រស់ជាខ្លួនឯង”ដោយបង្ហាញពីជំនាញនិងទេពកោសល្យក្នុងនាមនាងជានាថការីរបាំម្នាក់ ខណៈដែលថ្មីៗនាងទេព បូព្រឹក្ស ចេញបទ”វីរៈនារី” ហើយថាចំណាយលុយដល់ទៅ៦០០លានរៀលឬស្មើ១៥ម៉ឺនដុល្លារក្នុងការផលិតបទ១នេះទៀតផង ស្របពេលនាងតន់ ច័ន្ទសីម៉ា របស់Galaxyវិញត្រូវផលិតកម្មអះអាងថាបទ”Are You Ok?”ដែលត្រូវបានគេចាត់ទុកថាជាចម្រៀងបែបបែកស្លុយនោះចាយលុយអស់៥ម៉ឺនដុល្លារឯណ្ណោះ។ចំពោះពេជ្រ សោភា វិញកំពុងតែត្រៀមធ្វើឲ្យគេភ្ញាក់ផ្អើលមួយឆាវទៀតដោយម្ដងនេះនាងក៍គ្រងឈុតជានាថការីរបាំដូចឱក សុគន្ធកញ្ញា ដែរហើយទោះជាសោភា គ្មានជំនាញ១នេះក្ដី តែនាងមានម្ដាយដែលជាគ្រូបង្ហាត់របាំនេះម្នាក់ចាំជួយនាង។យ៉ាងណាគេមិនដឹងថាតើសោភា នឹងហ៊ានចាយលុយធំដូចនាងទេព បូព្រឹក្ស ដែលថាលក់ឡាន លក់គ្រឿងអលង្ការដើម្បីយកលុយមកធ្វើបទចម្រៀងនោះទេ ព្រោះថាតាមសភាពជាក់ស្ដែងសោភា មានតែទិញរថយន្ដចូលថែមគឺមិនដែលឃើញហ៊ានលក់ឡានទៅធ្វើMVដូចគេសោះឡើយ។ប៉ុន្ដែសោភា…
ដំណឹងល្អ រុស្ស៊ីកំពុងផលិតថ្នាំព្យាបាលជំងឺកូវីដ ជាដាច់១០០% ត្រៀមចេញនៅចុងឆ្នាំ2022
លោក Denis Logunov អនុប្រធានមជ្ឈមណ្ឌល Gamaleya បាននិយាយកាលពីថ្ងៃអាទិត្យថា មជ្ឈមណ្ឌលស្រាវជ្រាវ Gamaleya របស់រុស្ស៊ីបានផលិតសមាសធាតុគីមីដើម្បីបង្កើតថ្នាំព្យាបាលកូវីដ ហើយរំពឹងថានឹងទទួលបានការអនុម័តនៅចុងឆ្នាំក្រោយ បន្ទាប់ពីការសាកល្បងព្យាបាល ។ លោក Logunov បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថា ថ្នាំកូវីដសម្រាប់ព្យាបាលអង់ទីគ័រ monoclonal ដែលប្រើដើម្បីព្យាបាលអតីតប្រធានាធិបតីអាមេរិក Donald Trump គឺជិតរួចរាល់ហើយ ហើយអាចត្រូវបានរំពឹងថានឹងចុះបញ្ជីក្នុងរយៈពេល ៣ ទៅ ៥ ខែខាងមុខនេះ ។…
ប៉ាច គីមមួយ ជិតដល់ថ្ងៃចូលរោងការ កាន់តែរឹតចំណងស្នេហា ជាមួយប្រុសក្មេង
ប៉ាច គីមមួយ ព្យាយាមរឹតចំណងស្នេហាជាមួយប្រុស ក្មេងសយ រតនៈ ពីមួយថ្ងៃទៅមួយថ្ងៃឲ្យកាន់តែរឹងមាំថែម ទៀតដូចជានៅចុងសប្ដាហ៍ពួកគេនាំគ្នាទៅកម្សាន្ដនៅ តំបន់ទេសចរណ៍ឆ្ងាយៗពីក្រុង ខណៈដែលដំណឹងពួកគេដឹកដៃ គ្នាចូលរោងការកាន់តែកៀកខិតចូលមកដល់បន្ទាប់ពីត្រូវមិត្តភក្ដិទាំងសងខាងជម្រុញឲ្យស្រីស្រស់ប្រុសសង្ហារ១គូនេះគូតែដល់វេលាក្រាបផ្ទឹមតាមប្រពៃណីខ្មែរឆាប់ៗទៅព្រោះទុកយូ នាំតែជូផ្អូម។ ប៉ុន្ដែនាងគីមមួយ ត្រូវសម្របខ្លួនតាមប្រុស ក្មេងរតនៈ ហើយប្រសិនបើប្រុសរូបសង្ហាររូបនេះ សម្រេចចិត្តពន្យារពេលនោះនាងក៍មិនអាចបង្ខំគូស្នេហ៍ឲ្យធ្វើជាកូនកំលោះរបស់នាង បានទាំងរូបគេមិនសប្បាយចិត្តដែរ។ គូរំលឹកថាក្រោយប៉ាច គីមមួយ ចែកផ្លូវគ្នាជាមួយអតីតប្ដីជាតារាចម្រៀងម្នាក់ដែលនិយមច្រៀងបទជាភាសារបរទេសនោះនាងគីមមួយ មិនខ្លាចក្នុងការជ្រើសស្នេហ៍ថ្មីជាតារាដូចគ្នានាំឲ្យដើរជាន់ដានចាស់ជាលើកទី២ឡើយ។ផ្ទុយទៅវិញស្រីស្អាតរូបនេះបានផាត់ចោលសំណើរស្នេហាពីសំណាក់មន្រ្ដីធំៗ និងអ្នកមានទ្រព្យជាបន្ដបន្ទាប់ដោយសម្អាងថានាងមិន ចូលចិត្តប្រុសចំណាស់ ឬគ្មានអារម្មណ៍ប្រុស អាយុចាប់ពី៤០ឆ្នាំឡើងនោះទេ ទោះជាបុរសនោះមានទ្រព្យស្ដុកយ៉ាងណាក៍ដោយ។គីមមួយ ក៍មិនរារែកចិត្តដែរ ដោយនាងព្រមបើកបេះដូងឲ្យប្រុសក្មេងរតនៈ ចូលខ្លួនមកស្អំរបួសស្នាមដំបៅរបស់នាងហើយ ចំណងស្នេហាក្រោមដំបូលតែហង្សមាស…
រ៉ាប៊ី មិនសូវចេញបទចម្រៀង ធ្វើឲ្យគេសង្ស័យថា អាងមានប្រុសចិញ្ចឹម
រ៉ាប៊ី ត្រូវបានគេស្គាល់ និងល្បីឈ្មោះតាមរយៈបទ”មាន់ស្រែ”ដែលMv បទមួយនេះចេញបានជាង៣ឆ្នាំមានអ្នកទស្សនា60M Views ខណៈដែលនាងរាំលេងនៅសួនច្បារមាត់ទន្លេបទនេះដែរមានអ្នកចូលមើល43M Views សរុបគ្រាន់តែ២Chanel មានអ្នកទស្សនាបទនេះសរុប104M។ ប៉ុន្ដែអ្វីដែលគូឲ្យភ្ញាក់ផ្អើលថ្មីៗនេះបទ”Are You Ok?”របស់នាង តន់ ច័ន្ទសីម៉ា ដែលទើបបានចេញ ២សប្ដាហ៍នោះបានតាមស្មើកំណត់ត្រារបស់រ៉ាប៊ី ពោលគឺ60M ដូចគ្នាទើបធ្វើឲ្យមានការលើកឡើងថាស្រីស្អាតរ៉ាប៊ី អាចនឹងពិបាកការពារតំណែងព្រោះនៅរយៈពេលចុងក្រោយនេះនាងក៍គ្មានបទផ្ទុះខ្លាំងៗដូចមុនទៀតដែរ។ ទោះជាយ៉ាងណាស្រីស្រស់រ៉ាប៊ី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងមានបទធ្វើរួចជាច្រើនបទនៅក្នុងដៃដែរតែបានផ្អឹបទុកមិនហ៊ានចេញដូចតារាមួយចំនួនទៀតដែរព្រោះខ្លាចចេញទៅខុសពេលវេលាដោយសារតែពេលនេះពលរដ្ឋកំពុងតែពិបាកដោយសារកូវីដហេតុនេះហើយបទណាបែបឆឺតៗពេកទោះជាធ្វើហើយក៍នាងមិនទាន់ហ៊ានចេញដែរ។ រ៉ាប៊ី ហាក់មិនចាប់អារម្មណ៍តារាចម្រៀងណាចេញបទថ្មីៗស្ទើតែរៀងរាល់ថ្ងៃនោះទេ ដោយនាងយល់ថាសុខចិត្តចេញ១ៗយកគុណភាពល្អជាង។នាងថាការចេញបទញឹកពេកឬរាល់ថ្ងៃធ្វើឲ្យអន់ទៅវិញទេ ប៉ុន្ដែនាងមិនសំដៅដល់តារាចម្រៀងម្នាក់ណាឡើយ។ គូររំលឹកថាស្រីស្រស់ផាន វីរ៉ាទី បានបោះបង់អាជីពពិធីការិនីនៅហង្សមាសដោយហក់ចូលថោន រយៈពេលជាង៣ឆ្នាំទៅហើយដែលទ្រនុំនេះធ្វើឲ្យនាងមានការផ្លាស់ប្ដូរទាំងជីវភាពកេរ្ដិ៍ឈ្មោះយ៉ាងរហ័ស។ប៉ុន្ដែរ៉ាប៊ី ត្រូវបានអ្នកជំនាញសិល្បៈមួយចំនួនលើកឡើងថានាងច្រៀងបានតែបទញាក់…