លម្អិត តុលាការចា.ប់.តារាចម្រៀងរតនៈ ពិសី ដា.ក់.ព.ន្ធ.នា.គារហើយ ដោយសាររឿងលេងតុងទិន ក្បាលធំជាងមាឌ
តារាចម្រៀងរតនៈ ពិសី ត្រូវតុលាការសម្រេចដាក់ពន្ធនាគារព្រៃសរហើយ ដោយសារតែមូលហេតុធ្វើរឿងនេះជំនួសគេ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញ ដីកាឃុំ ខ្លួនតារាចម្រៀងនាង រតនៈ ពិសី ដាក់ពន្ធនាគារព្រៃសរ ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ។ សូមជម្រាបថា កាលរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនតារាចម្រៀង និងសម្តែង កែវ ពិសី ហៅរតនៈ ពិសី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ…