Day: January 12, 2024

អាជ្ញាធរអប្សរា សម្រេចដាក់ពិន័យរដ្ឋបាល ដល់បុគ្គលិកខ្លួនដែល.វា..យ.ក្មេងលក់អណ្តើក

អាជ្ញាធរជាតិអប្សរា សម្រេចដាក់ពិន័យរដ្ឋបាល និងធ្វើកិច្ចសន្យាទទួលកំហុស លើបុគ្គលិកម្នាក់ ដែលវាយក្មេងលក់អណ្តើកនៅមុខបរិវេណកសិន្ត អង្គរវត្ត យោងតាមលិខិតអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ គណនីមួយនៃបណ្តាញទំនាក់ទំនងសង្គមហ្វេសបុកមេត្តាជ្រាបថា​ នៅរសៀលនេះបានផ្សព្វផ្សាយនូវវីដេអូដែលក្នុង នោះបានបង្ហាញអំពីការប្រើប្រាស់ហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា ទៅលើកុមារដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្តអង្គរវត្ត។ ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរជាតិអប្សរា សូមបញ្ជាក់ជូនសាធារណជនទាំងអស់ មេត្តាជ្រាបដូចខាងក្រោម​ ទី១ ក្រោយពីបានទទួលព័ត៌មាននេះ ថ្នាក់ដឹកនាំពាក់ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំកិច្ចប្រជុំមួយជាបន្ទាន់ ដោយបានហៅបុគ្គលិកនោះ មកសួរនាំអំពីមូលហេតុពិតប្រាកដ នៃការឈានទៅដល់ការប្រើ ប្រាស់នូវសកម្មភាពមិនសមរម្យខាងលើ…

You missed