Month: February 2024

អាចារ្យធំ ព្រ.លះ.នាយពាក់មី ផ្សាយល្បែងបានលុយរាប់សែនដុល្លារ ពេលសមត្ថកិច្ចកោះហៅ ឆ្លើយធ្វើភ្លើ ថាអត់ដឹងផ្សាយល្បែងខុសច្បាប់

អាចារ្យធំ ប្រតិកម្មទៅនាយពាក់មី រឿងផ្សាយល្បែងបានលុយរាប់សែនដុល្លារ ទាល់តែសមត្ថកិច្ចកោះហៅ ទើបធ្វើភ្ញាក់ខ្លួន ហើយនិយាយធ្វើភ្លើដូចទើបចាប់ជាតិជាមនុស្ស ក្រោយផ្ទុះប្រតិកម្មជាខ្លាំងពីសំណាក់មហាជន ទៅលើដារាកំប្លែងនាយគ្រឿនដែលជាប្អូនបង្កើតរបស់នាយពាក់មី ដែលហ៊ានចេញមុខថតអឹមវី ផ្សាយល្បែងអោយបងប្អូនប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងតាមអនឡាញ កាលពីអំឡុងប៉ុន្មានថ្ងៃមុន ហើយបានរីករាលដាល់ដល់នាយពាក់មី ដែលធ្វើអោយអ្នកប្រើប្រាស់បណ្តាញសង្គម បន្តរិះគន់ដូចទឹកបាក់ទំនប់នោះ ស្រាប់តែថ្មីថ្មីនេះ បែកធ្លាយវិដេអូ នាយពាក់មី កំពូលតារាកំប្លែង ត្រូវបានសមត្ថកិច្ច នៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានកោះហៅរូបលោក មកបំភ្លឺជុំវិញការផ្សាយល្បែងអនឡាញ ដែលជាអំពើខុសច្បាប់ នៅក្នុងវិដេអូនោះ លោកពាក់មីក៏បានសារភាពថា ខ្លួនមិនបានដឹងថា ក្រុមហ៊ុនដែលរូបលោកបានថតស្ពតអោយនោះ ជាក្រុមហ៊ុនល្បែងអត់មានច្បាប់នោះទេ។…

រៀបការហើយ អត់សងលុយថ្លៃភ្នួង គិតតែដើរហាយសូរ អួតគេតាមហ្វេសបុក

រៀបការហើយ គូរស្វាមីភរិយាថ្មីថ្មោងមួយគូរ គិតតែពីដើរស៊ីចាយ សប្បាយហ៊ឺហារ ហាយសូរ អួតគេនៅលើហ្វេសប៊ុក ស្រាប់តែម្ចាស់សំអាងការ ទារលុយជំពាក់ ៣ខែហើយមិនព្រមសង គូរស្វាមីភរិយា ដែលទើបតែរៀបការថ្មីថ្មោងមួយគូរ កាលពីពេលថ្មីថ្មីនេះ គឺបានមានការបង្ហោះទារលុយ ពីសំណាក់ម្ចាស់សំអាង ជាងថត អ្នកភ្លេង ចុងភៅ​ ជាហូរហែ ព្រោះតែតាំងពីថ្ងៃរៀបការរួចមក គឺបាត់ស្រមោលសូន្យឈឹងតែម្តង មិនព្រមទូទាត់ថ្លៃចំណាយផ្សេងផ្សេង ដែលខ្លួនបានជួលមករៀបចំ ក្នុងថ្ងៃមង្គលការនោះទេ ថែមទាំងបង្ហាញពីជីវិតហាយសូរ ស៊ីចាយហ៊ឺហា ​របស់ខ្លួន នៅលើបណ្តាញសង្គមទៀត។ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ…

ខឹ.ង.ព្រះសង្ឃប្រាប់លេខឆ្នោតខុស ចូល.វា.យ.ដល់ក្នុងវត្ត

ជឿព្រះសង្ឃប្រាប់លេខឆ្នោត​ ខំទៅខ្ចីលុយគេថែម យកមកចាក់ រហូតដល់ម៉ោងចេញលទ្ធផល ស្រាប់តែចេញលេខឆ្នោតខុស ខឹងទ្រាំមិនបាន ចូលទៅវាយព្រះសង្ឃដល់ក្នុងវត្ត មានការភ្ញាក់ផ្អើលពេញបរិវេណវត្ត និងនៅលើបណ្ដាញសង្គម ក្រោយពីបានឃើញការឈ្លោះប្រកែកតវ៉ាយ៉ាងតឹងសរសៃករ រហូតឈានទៅដល់ការប្រើប្រាស់អំពើវាយតប់ ជាមួយនឹងព្រះសង្ឃ ដែលគង់នៅក្នុងវត្ត ព្រោះតែខឹងរឿងឱ្យលេខឆ្នោតខុស ចាក់មិនត្រូវ។ បើយោងតាមប្រភពពីព័ត៌មាន​ដែលបានចុះផ្សាយកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤បានឱ្យដឹងថា ដើមឡើយ បុរសចិត្តខ្លាំងលែងស្គាល់បាបបុណ្យខាងលើនេះ បានទៅរកព្រះសង្ឃ ១អង្គដែលខ្លួនជឿជាក់បំផុត ដើម្បីសុំលេខឆ្នោត យកទៅចាក់ផ្សងសំណាង នឹងគេ​ ហេតុនេះព្រះសង្ឃ ក៏បានកត់លេខឱ្យ និងថែមទាំងបានបញ្ជាក់ថា លេខនេះចាក់ទៅ គឺពិតជាត្រូវជាក់ជាមិនខាន។…

បុគ្គលិក លក់ដីឡូរបស់ឧកញ៉ាឡេងណាវ៉ាត្រា ទារលុយកុំស្ញុង ជាង១មុឺនដុល្លារ ដែលឧកញ៉ាជំពាក់ មិនបើកឲ្យ ជាង៣ឆ្នាំ

បុគ្គលិកលក់ដីឡូរបស់ឧកញ៉ាឡេងណាវ៉ាត្រា ប្រកាសទារលុយខាំមីសសិន សរុបជាង១មុឺនដុល្លារ ដែលអ្នកឧកញ៉ារូបនេះ មិនព្រមបើកអោយ ខណៈមានលុយដើរធ្វើមនុស្សធម៌ និងសាង់សងសាលាអស់រាប់លានដុល្លារបន្ថែម យោងតាម ម្ចាស់គណនី ឈ្មោះហៀអូន ​បានសសេរសារ បង្ហោះ នៅលើបណ្តាញសង្គម ស្នើរសុំឲ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជួយបើកលុយថ្លៃខាំមីសសិន ​ឲ្យគាត់ផង សរុបជាងមួយម៉ឺនដុល្លា។ ​ម្ចាស់គណនីខាងលើបានសរសេររៀបរាប់ថា ​ដេីមឡេីយថាមិនចង់ផុសទេ ដោយសារខ្លួនឯងជួបរឿងអយុត្តិធម៌រាប់ឆ្នាំគ្មានអ្នកជួយដោះស្រាយឲ្យ​ សូមបងប្អូនជួយស៊ែរអោយអ្នកឧកញ៉ាឡេង ណាវ៉ាត្រា បានដឹងនិងជួយដោះស្រាយទូទាត់បើកប្រាក់ខាំមីសសិន ឲ្យខ្ញុំផង ព្រោះខ្ញុំត្រូវការយកលុយមកសងគេដែរ ឃើញគាត់ជួយនេះជួ​យនោះធ្វើមនុស្សធម៌​ ហើយថ្មីថ្មីនេះ អ្នកឧកញ៉ាឡេងណាវ៉ាត្រា…

រកឃើញឧកញ៉ាម្នាក់ទៀតហើយ នៅខេត្តកំពង់ចាម ចាក់ដីចូលទន្លេសងផ្ទះយ៉ាងរំភើយ

ឧកញ៉ាទៀតហើយ រកឃើញទីតាំងមួយកន្លែងទៀត ដែលឧកញ៉ាម្នាក់ បានចាក់ដីចូលទន្លេមេគង្គ និងកំពុងសាងសង់ផ្ទះយ៉ាងរំភើយ នៅខេត្តកំពង់ចាម បន្ទាប់​ពី​ករណី​ឧកញ៉ា​អ៊ា​ង​ ចាក់​ដី​​លុប​ទន្លេមេគង្គ​ធ្វើ​ឱ្យ​ល្បីល្បាញ​ស្រុក​ស្រី​សន្ធរ​នោះ​មក ស្រាប់តែ​មានរឿង​ឧកញ៉ា​ម្នាក់ទៀត ​កើត​នៅ​ក្បែរ​គ្នា​នោះ កំពុង​ចាក់​ដី​ចូល​ខ្ពប​ទន្លេមេគង្គ និង​កំពុង​សាងសង់​ផ្ទះ​យ៉ាង​រំភើយ​។ ​​បុរស​ម្នាក់នោះ​​មាន​ងារ​ជា​ឧកញ៉ា​ទៀតផងគឺមានឈ្មោះ​នួន រិ​ទ្ធី អគ្គនាយក​ក្រុមហ៊ុនខេអេហ្វអេ ​កំពុង​​បំពានច្រាំងទន្លេ ដូច​ទៅ​នឹង​ឧកញ៉ា​អ៊ា​ង​នោះ​ដែរ ដោយ​ការ​ចាក់​ដី​លុប​​ដៃទន្លេ​មេគង្គ​នៅ​ចំណុច​ភូមិ តាក​យ ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។ ដោយសារ​ល្បីល្បាញ​រឿង​អំពើ​​​របស់​ឧកញ៉ា​អ៊ា​ង នៅ​ក្នុងស្រុក​ស្រី​សន្ធរ​នោះ នៅ​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ គេ​ឃើញ​មន្ត្រី​ភូមិបាល​ស្រុក​ប្រញាប់ប្រញាល់​ជើង​៣ ជើង​៤…

មានសង្ឃឹមហើយ ពេលនេះតុលាការចេញដីកាសម្រេចរឹបអូសបណ្តោះអាសន្ន ជូនអ្នកដែលចាញ់បោកឧកញ៉ាឡេង ចាន់ណា

មានសង្ឃឹមហើយ តុលាការខេត្តសៀមរាប បានចេញដីការសម្រេច ដើម្បីរឹបអូសជាបណ្តោះអាសន្ន ជូនម្ចាស់បំណុល ដែលចាញ់បោក ឧកញ៉ាឡេង ចាន់ណាហើយ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបបានឲ្យដឹងថា តុលាការកំពុងមានចំណាត់ការ​យ៉ាងយក​ចិត្តទុកដាក់ ​លើសំណុំរឿងព្រហ្មទណ្ឌចំនួន៤ និងសំណុំរឿងរដ្ឋប្បវេណីចំនួន៤ ដែល​ប្រជាពលរដ្ឋប្តឹង​ឈ្មោះ ឡេង ចាន់ណា ជាម្ចាស់ក្រុមហ៊ុន ប៊្រីលាន ស៊ីធី។ សេចក្តីថ្លែងការរបស់អ្នកនាំពាក្យនៃសាលាដំបូងខេត្តសៀមរាប ដែលអ្នកព័ត៌មានទទួលបាននៅព្រឹក​ថ្ងៃទី ​២៤ នេះបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រជាពលរដ្ឋដែលអះអាងថាជា​ជនរងគ្រោះ​នៃអំពើឆបោកដោយឈ្មោះ ឡេង ចាន់ណា ជាម្ចាស់ក្រុមហ៊ុន ប្រ៊ីលាន…

ប្រពន្ធថ្មីរបស់លោកយឹម តាស្រង ប្រកាសប្តឹងប្រពន្ធចាស់ ក្រោយទម្លាយរឿង.អា.ស្រូ.វ

ប្រពន្ធថ្មីរបស់លោកយឹម តាស្រង់ ចេញមុខវាយបកទៅកាន់ប្រពន្ធដើមវិញ ដែលបានវាយប្រហារប្តីរបស់ខ្លួន ជាពិសេសម៉ាក់អ៊ីអ៊ី នឹងប្តឹងទៅកាន់តុលាការ អោយចាត់វិធានការលើស្ត្រីរូបនេះផងដែរ

ខឹ.ងស្រីស្អាត ជំពាក់លុយមិនព្រមសង ម្ចាស់បំណុលប្រើក្បាច់ចុងក្រោយផ្អើលTikTok

ពិតជាប្លែកមែន ខឹងជំពាក់លុយមិនព្រមសង ហើយថែមទាំងគេចវេសទៀត ម្ចាស់បំណុលប្រើក្បាច់ចុងក្រោយផ្អើលពេញបណ្ដាញសង្គម មួយរយៈចុងក្រោយនេះ មានកើតព្រឹត្តិការណ៍ប្លែកប្លែកជាច្រើន នៅលើបណ្ដាញសង្គម ទាំងហ្វេសប៊ុក និងតិកតុក តួរយ៉ាងដូចករណី ខ្ចីលុយមិនព្រមសងកូនបំណុលចេះតែគេចវេសម្តងហើយម្តងទៀត រហូតម្ចាស់បំណុល ទ្រាំមិនបាន ក៏សម្រេចចិត្តប្រើវិធីចុងក្រោយ គឺយករូបថតកូនបំណុល ដាក់ក្នុងស៊ុមកម្រងផ្កាបុណ្យខ្មោច រួចអុជធូប បួងសួង អោយអ្នកជំពាក់លុយទាំងនោះចេញមុខមក ដោះស្រាយគ្នាអោយចប់សព្វគ្រប់សិន។

ចន ច័ន្ទលក្ខិណា ស្វាគមន៍លោកគួច ខេវិន ឈរឈ្មោះជាប្រធានសមាគមន៍សិល្បៈ តែកុំពូកែ.ជេ.ប.ញ្ចោរ.ស្រីៗ

រយៈពេល ៦ ឆ្នាំហើយដែល ជំទាវ ចន ច័ន្ទលក្ខិណា កាន់កាប់តំណែងជាប្រធានសហគមនសិល្បករខ្មែរ និង ដឹកនាំអស់កម្លាំងកាយចិត្ត ក្រោមការបោះឆ្នោតទុកចិត្តពីសំណាក់សិល្បករសិល្បការិនីខ្មែរជាច្រើនរូប។ ដោយឡែក ពេលនេះការជ្រើសរើសប្រធានសមាគមនអាណត្តិថ្មីក៏បានចាប់ផ្ដើម បន្ទាប់ពីជំទាវបានប្រកាសបញ្ចប់អាណត្តិខ្លួនកាលពីថ្មីថ្មីនេះ និង បានស្នើឱ្យបណ្ដាសិល្បករសិល្បការិនីរៀមច្បងឈរឈ្មោះដើម្បីបោះឆ្នោតជ្រើសរើសជាប្រធានសមាគម។ ក្នុងនោះដែរ ក៏បានឃើញមានវត្តមានរបស់លោក គួច ខេវិន ជាអ្នកដឹកផលិតកម្មវិធីទូរទស្សន៍ដ៏ល្បី ក៏បានបង្ហាញចេតនាយល់ព្រមឈរឈ្មោះជ្រើសរើសជាប្រធានសមាគមសិល្បករខ្មែរអាណត្តិថ្មីនេះដែរ បន្ទាប់ពីមានការគាំទ្រពីសំណាក់អ្នកសិល្បៈ និង មហាជន។ យ៉ាងណាមិញ ក្រោយទទួលបានដំណឹងនេះហើយ ងាកទៅមើលជំទាវ ចន ច័ន្ទលក្ខិណា ដែលពេលនេះកំពុងកាន់តួនាទីនៅឡើយ…

រ៉ូស ប្រៀបធៀបតម្លៃខ្លួនស្មើរ វណ្ណដា ទើបបាយជាមួយម្តង 3000$

បាយជាមួយម្តងតម្លៃ ៣ពាន់ដុល្លារ កញ្ញារ៉ូស ប្រាប់ថាតម្លៃខ្លួន គឺស្មើរនឹងតារាចម្រៀងរ៉េប វណ្ណដា ព្រោះតែខ្លួនអាចច្រៀងបានរហូតដល់ ៥ភាសា ក្រោយពីផ្ទុះរឿង បាយមួយពេលមានតម្លៃខ្លួនរហូតដល់ ៣០០០ដុល្លារ ហើយត្រូវមហាជនរិះគន់ពេញបណ្តាញសង្គម ពេលនេះស្រាប់តែ រ៉ូស និយាយថាខ្លួននាងមានក្រេដីតស្មើនឹងតារាចម្រៀងរ៉េបលំដាប់ប្រទេស វណ្ណដា ដោយសារតែនាងអាចច្រៀងបាន រហូតទៅដល់ ៥ភាសាឯណោះ។ គ្រាន់តែឃើញឃ្លានេះហើយ ធ្វើអោយហ្វេនហ្វេន លើកឡើងថា រ៉ូស ល្មមភ្ញាក់ខ្លួនហើយ។​ នៅល្ងាចថ្ងៃទី១២ កុម្ភះនេះកញ្ញា រ៉ូស ដែលកំពុងល្បី ជុំវិញរឿងបាយមួយពេលតម្លៃខ្លួន រហូតដល់៣០០០ដុល្លារ…