Day: February 2, 2024

​ម៉ាដូណា ប្រញាប់ទៅដោះអំពើ មន្តអាគមន៍ខ្មៅ ក្រោយទារលុយនាងខ្ញុង មិនព្រមសង ហើយធ្វើជាសន្លប់

មួយរយៈ​នេះតារាកំប្លែង និងសម្ដែងលោក ម៉ា ដូណា តែងតែត្អូញត្អែរជុំវិញរឿងអ្នកជំពាក់បំណុលរបស់ខ្លួនតែមិនព្រមសង ដោយលោកថែមទាំងប្រកាសត្រៀមចាត់ការដោះស្រាយទៅតាមផ្លូវច្បាប់ថែមទៀតផង។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលស្រាប់តែមុននេះ​ លោក ម៉ា ដូណា បានទម្លាយរឿងដ៏ព្រឺសម្បុរមួយ និងបញ្ជាក់ថា បើជឿកុំប្រមាថ ដោយលោកត្រូវបាន កូនបំណុលគេចវេស មិនសងហើយ នៅធ្វើអំពើងងឹតដាក់ខ្លួនថែមទៀត។ នៅរសៀលថ្ងៃទី ១ ដើមខែកុម្ភះ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនម៉ាដូណា ​រូបនេះបានបង្ហោះសំណេររៀបរាប់យ៉ាងហួសចិត្តថា ពេលខ្លះថាមិនជឿ តែយល់សប់ ដូចប្រាប់អោយដឹងមកសៀមរាបភ្លាមភ្លាម អ្នកធ្វើអាគមន៍ខ្មៅ ត្រៀមទទួលវិញទៅ មិនសងលុយហើយ នៅធ្វើអាគមន៍បាបទៀត ពួកនរកអាវជ័យ​នេះ។…

You missed