Day: February 28, 2024

បុគ្គលិក លក់ដីឡូរបស់ឧកញ៉ាឡេងណាវ៉ាត្រា ទារលុយកុំស្ញុង ជាង១មុឺនដុល្លារ ដែលឧកញ៉ាជំពាក់ មិនបើកឲ្យ ជាង៣ឆ្នាំ

បុគ្គលិកលក់ដីឡូរបស់ឧកញ៉ាឡេងណាវ៉ាត្រា ប្រកាសទារលុយខាំមីសសិន សរុបជាង១មុឺនដុល្លារ ដែលអ្នកឧកញ៉ារូបនេះ មិនព្រមបើកអោយ ខណៈមានលុយដើរធ្វើមនុស្សធម៌ និងសាង់សងសាលាអស់រាប់លានដុល្លារបន្ថែម យោងតាម ម្ចាស់គណនី ឈ្មោះហៀអូន ​បានសសេរសារ បង្ហោះ នៅលើបណ្តាញសង្គម ស្នើរសុំឲ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជួយបើកលុយថ្លៃខាំមីសសិន ​ឲ្យគាត់ផង សរុបជាងមួយម៉ឺនដុល្លា។ ​ម្ចាស់គណនីខាងលើបានសរសេររៀបរាប់ថា ​ដេីមឡេីយថាមិនចង់ផុសទេ ដោយសារខ្លួនឯងជួបរឿងអយុត្តិធម៌រាប់ឆ្នាំគ្មានអ្នកជួយដោះស្រាយឲ្យ​ សូមបងប្អូនជួយស៊ែរអោយអ្នកឧកញ៉ាឡេង ណាវ៉ាត្រា បានដឹងនិងជួយដោះស្រាយទូទាត់បើកប្រាក់ខាំមីសសិន ឲ្យខ្ញុំផង ព្រោះខ្ញុំត្រូវការយកលុយមកសងគេដែរ ឃើញគាត់ជួយនេះជួ​យនោះធ្វើមនុស្សធម៌​ ហើយថ្មីថ្មីនេះ អ្នកឧកញ៉ាឡេងណាវ៉ាត្រា…

You missed