Day: February 29, 2024

អាចារ្យធំ ព្រ.លះ.នាយពាក់មី ផ្សាយល្បែងបានលុយរាប់សែនដុល្លារ ពេលសមត្ថកិច្ចកោះហៅ ឆ្លើយធ្វើភ្លើ ថាអត់ដឹងផ្សាយល្បែងខុសច្បាប់

អាចារ្យធំ ប្រតិកម្មទៅនាយពាក់មី រឿងផ្សាយល្បែងបានលុយរាប់សែនដុល្លារ ទាល់តែសមត្ថកិច្ចកោះហៅ ទើបធ្វើភ្ញាក់ខ្លួន ហើយនិយាយធ្វើភ្លើដូចទើបចាប់ជាតិជាមនុស្ស ក្រោយផ្ទុះប្រតិកម្មជាខ្លាំងពីសំណាក់មហាជន ទៅលើដារាកំប្លែងនាយគ្រឿនដែលជាប្អូនបង្កើតរបស់នាយពាក់មី ដែលហ៊ានចេញមុខថតអឹមវី ផ្សាយល្បែងអោយបងប្អូនប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងតាមអនឡាញ កាលពីអំឡុងប៉ុន្មានថ្ងៃមុន ហើយបានរីករាលដាល់ដល់នាយពាក់មី ដែលធ្វើអោយអ្នកប្រើប្រាស់បណ្តាញសង្គម បន្តរិះគន់ដូចទឹកបាក់ទំនប់នោះ ស្រាប់តែថ្មីថ្មីនេះ បែកធ្លាយវិដេអូ នាយពាក់មី កំពូលតារាកំប្លែង ត្រូវបានសមត្ថកិច្ច នៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានកោះហៅរូបលោក មកបំភ្លឺជុំវិញការផ្សាយល្បែងអនឡាញ ដែលជាអំពើខុសច្បាប់ នៅក្នុងវិដេអូនោះ លោកពាក់មីក៏បានសារភាពថា ខ្លួនមិនបានដឹងថា ក្រុមហ៊ុនដែលរូបលោកបានថតស្ពតអោយនោះ ជាក្រុមហ៊ុនល្បែងអត់មានច្បាប់នោះទេ។…

រៀបការហើយ អត់សងលុយថ្លៃភ្នួង គិតតែដើរហាយសូរ អួតគេតាមហ្វេសបុក

រៀបការហើយ គូរស្វាមីភរិយាថ្មីថ្មោងមួយគូរ គិតតែពីដើរស៊ីចាយ សប្បាយហ៊ឺហារ ហាយសូរ អួតគេនៅលើហ្វេសប៊ុក ស្រាប់តែម្ចាស់សំអាងការ ទារលុយជំពាក់ ៣ខែហើយមិនព្រមសង គូរស្វាមីភរិយា ដែលទើបតែរៀបការថ្មីថ្មោងមួយគូរ កាលពីពេលថ្មីថ្មីនេះ គឺបានមានការបង្ហោះទារលុយ ពីសំណាក់ម្ចាស់សំអាង ជាងថត អ្នកភ្លេង ចុងភៅ​ ជាហូរហែ ព្រោះតែតាំងពីថ្ងៃរៀបការរួចមក គឺបាត់ស្រមោលសូន្យឈឹងតែម្តង មិនព្រមទូទាត់ថ្លៃចំណាយផ្សេងផ្សេង ដែលខ្លួនបានជួលមករៀបចំ ក្នុងថ្ងៃមង្គលការនោះទេ ថែមទាំងបង្ហាញពីជីវិតហាយសូរ ស៊ីចាយហ៊ឺហា ​របស់ខ្លួន នៅលើបណ្តាញសង្គមទៀត។ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ…

ខឹ.ង.ព្រះសង្ឃប្រាប់លេខឆ្នោតខុស ចូល.វា.យ.ដល់ក្នុងវត្ត

ជឿព្រះសង្ឃប្រាប់លេខឆ្នោត​ ខំទៅខ្ចីលុយគេថែម យកមកចាក់ រហូតដល់ម៉ោងចេញលទ្ធផល ស្រាប់តែចេញលេខឆ្នោតខុស ខឹងទ្រាំមិនបាន ចូលទៅវាយព្រះសង្ឃដល់ក្នុងវត្ត មានការភ្ញាក់ផ្អើលពេញបរិវេណវត្ត និងនៅលើបណ្ដាញសង្គម ក្រោយពីបានឃើញការឈ្លោះប្រកែកតវ៉ាយ៉ាងតឹងសរសៃករ រហូតឈានទៅដល់ការប្រើប្រាស់អំពើវាយតប់ ជាមួយនឹងព្រះសង្ឃ ដែលគង់នៅក្នុងវត្ត ព្រោះតែខឹងរឿងឱ្យលេខឆ្នោតខុស ចាក់មិនត្រូវ។ បើយោងតាមប្រភពពីព័ត៌មាន​ដែលបានចុះផ្សាយកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤បានឱ្យដឹងថា ដើមឡើយ បុរសចិត្តខ្លាំងលែងស្គាល់បាបបុណ្យខាងលើនេះ បានទៅរកព្រះសង្ឃ ១អង្គដែលខ្លួនជឿជាក់បំផុត ដើម្បីសុំលេខឆ្នោត យកទៅចាក់ផ្សងសំណាង នឹងគេ​ ហេតុនេះព្រះសង្ឃ ក៏បានកត់លេខឱ្យ និងថែមទាំងបានបញ្ជាក់ថា លេខនេះចាក់ទៅ គឺពិតជាត្រូវជាក់ជាមិនខាន។…

You missed