រៀបការហើយ គូរស្វាមីភរិយាថ្មីថ្មោងមួយគូរ គិតតែពីដើរស៊ីចាយ សប្បាយហ៊ឺហារ ហាយសូរ អួតគេនៅលើហ្វេសប៊ុក ស្រាប់តែម្ចាស់សំអាងការ ទារលុយជំពាក់ ៣ខែហើយមិនព្រមសង
គូរស្វាមីភរិយា ដែលទើបតែរៀបការថ្មីថ្មោងមួយគូរ កាលពីពេលថ្មីថ្មីនេះ គឺបានមានការបង្ហោះទារលុយ ពីសំណាក់ម្ចាស់សំអាង ជាងថត អ្នកភ្លេង ចុងភៅ ជាហូរហែ ព្រោះតែតាំងពីថ្ងៃរៀបការរួចមក គឺបាត់ស្រមោលសូន្យឈឹងតែម្តង មិនព្រមទូទាត់ថ្លៃចំណាយផ្សេងផ្សេង ដែលខ្លួនបានជួលមករៀបចំ ក្នុងថ្ងៃមង្គលការនោះទេ ថែមទាំងបង្ហាញពីជីវិតហាយសូរ ស៊ីចាយហ៊ឺហា របស់ខ្លួន នៅលើបណ្តាញសង្គមទៀត។
កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការបង្ហោះនៅលើគេហទំព័រហ្វេសបុកដោយគណនីមួយមានឈ្មោះថា សំអាងការ រស្មីឧត្តម គឺបានរៀបរាប់ទាំងឈឺចិត្ត និងអស់សំណើចចំពោះគូរស្វាមីភរិយាមួយគូរទំនងជាមកជួលកញ្ចប់សេវាកម្មរៀបចំក្នុងកម្មវិធីមង្គលការ រួមមាន សំអាងការ ជាងថត របាំ ភ្លេងខ្មែរ ចុងភៅជាដើម។
ប៉ុន្តែនៅពេលបានបញ្ចប់កម្មវិធីខ្លួនដោយរលូនហើយ គូរស្នេហ៍មួយគូរនេះបែរជា មិនទូរទាត់ថ្លៃចំណាយផ្សេងផ្សេងនោះទេ ថែមទាំងព្យាយាម ពន្យារពេលពីមួយថ្ងៃទៅមួយថ្ងៃ រហូតមកទល់ពេលនេះ គឺរយៈពេល៣ខែហើយ។
ស្របពេលដែលគេចមិនព្រមសងលុយម្ចាស់សំអាង និងអ្នករៀបចំកម្មវិធីនោះហើយ គូរស្នេហ៍មួយគូរនេះ គឺតែងតែបង្ហោះរូបភាព និងវីដេអូបង្ហាញពីជីវិតដ៏ស៊ីវិល័យ សំញែងសម្ភារៈនិយមអួតគេនៅលើបណ្តាញសង្គមយ៉ាងមានសេចក្តីសុខទៀតផង។
ម្ចាស់គណនី ដរដែល ក៏បានធ្វើការបង្ហោះរូបភាពរបស់គូរស្នេហ៍មួយគូរនេះ អមជាមួយនឹងសំណេរមួយឃ្លាដោយសរសេរថា សុខទុក្ខយ៉ាងណាហើយគូស្វាមីភរិយាជាទីស្រលាញ់ រៀបការ៣ខែជាងហើយ តេទៅមិនទទួលទូរស័ព្ទសោះ ចង់ផ្ញើក្តីនឹករលឹកពីចម្ងាយផង មាន ភ្លេងខ្មែរ ជាងថត របាំ តែងផ្ទះ ចុងភៅ អ្នកដើរហែរជំនូន រានក្រុងពាលី ព្រោះបើឃើញក្នុងហ្វេសបុក ដូចជាសុខជាខ្លាំងសង្ឃឹមថា នឹងនឹកដល់ពួកខ្ញុំវិញខ្លះដែរ។
ទោះជាយ៉ាងណាក៏ដោយ ទាំងនេះគឺគ្រាន់តែជាការលើកឡើងរបស់ភាគីតែម្ខាងប៉ុណ្ណោះ រីឯការពិតយ៉ាងណានោះ គឺមានតែរង់ចាំមើលការបកស្រាយពីសំណាក់គូរស្វាមីភរិយាខាងលើផងដែរ៕