Day: February 25, 2024

រកឃើញឧកញ៉ាម្នាក់ទៀតហើយ នៅខេត្តកំពង់ចាម ចាក់ដីចូលទន្លេសងផ្ទះយ៉ាងរំភើយ

ឧកញ៉ាទៀតហើយ រកឃើញទីតាំងមួយកន្លែងទៀត ដែលឧកញ៉ាម្នាក់ បានចាក់ដីចូលទន្លេមេគង្គ និងកំពុងសាងសង់ផ្ទះយ៉ាងរំភើយ នៅខេត្តកំពង់ចាម បន្ទាប់​ពី​ករណី​ឧកញ៉ា​អ៊ា​ង​ ចាក់​ដី​​លុប​ទន្លេមេគង្គ​ធ្វើ​ឱ្យ​ល្បីល្បាញ​ស្រុក​ស្រី​សន្ធរ​នោះ​មក ស្រាប់តែ​មានរឿង​ឧកញ៉ា​ម្នាក់ទៀត ​កើត​នៅ​ក្បែរ​គ្នា​នោះ កំពុង​ចាក់​ដី​ចូល​ខ្ពប​ទន្លេមេគង្គ និង​កំពុង​សាងសង់​ផ្ទះ​យ៉ាង​រំភើយ​។ ​​បុរស​ម្នាក់នោះ​​មាន​ងារ​ជា​ឧកញ៉ា​ទៀតផងគឺមានឈ្មោះ​នួន រិ​ទ្ធី អគ្គនាយក​ក្រុមហ៊ុនខេអេហ្វអេ ​កំពុង​​បំពានច្រាំងទន្លេ ដូច​ទៅ​នឹង​ឧកញ៉ា​អ៊ា​ង​នោះ​ដែរ ដោយ​ការ​ចាក់​ដី​លុប​​ដៃទន្លេ​មេគង្គ​នៅ​ចំណុច​ភូមិ តាក​យ ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។ ដោយសារ​ល្បីល្បាញ​រឿង​អំពើ​​​របស់​ឧកញ៉ា​អ៊ា​ង នៅ​ក្នុងស្រុក​ស្រី​សន្ធរ​នោះ នៅ​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ គេ​ឃើញ​មន្ត្រី​ភូមិបាល​ស្រុក​ប្រញាប់ប្រញាល់​ជើង​៣ ជើង​៤…

You missed