អាចារ្យធំ ប្រតិកម្មទៅនាយពាក់មី រឿងផ្សាយល្បែងបានលុយរាប់សែនដុល្លារ ទាល់តែសមត្ថកិច្ចកោះហៅ ទើបធ្វើភ្ញាក់ខ្លួន ហើយនិយាយធ្វើភ្លើដូចទើបចាប់ជាតិជាមនុស្ស
ក្រោយផ្ទុះប្រតិកម្មជាខ្លាំងពីសំណាក់មហាជន ទៅលើដារាកំប្លែងនាយគ្រឿនដែលជាប្អូនបង្កើតរបស់នាយពាក់មី ដែលហ៊ានចេញមុខថតអឹមវី ផ្សាយល្បែងអោយបងប្អូនប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងតាមអនឡាញ កាលពីអំឡុងប៉ុន្មានថ្ងៃមុន ហើយបានរីករាលដាល់ដល់នាយពាក់មី ដែលធ្វើអោយអ្នកប្រើប្រាស់បណ្តាញសង្គម បន្តរិះគន់ដូចទឹកបាក់ទំនប់នោះ ស្រាប់តែថ្មីថ្មីនេះ បែកធ្លាយវិដេអូ នាយពាក់មី កំពូលតារាកំប្លែង ត្រូវបានសមត្ថកិច្ច នៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានកោះហៅរូបលោក មកបំភ្លឺជុំវិញការផ្សាយល្បែងអនឡាញ ដែលជាអំពើខុសច្បាប់
នៅក្នុងវិដេអូនោះ លោកពាក់មីក៏បានសារភាពថា ខ្លួនមិនបានដឹងថា ក្រុមហ៊ុនដែលរូបលោកបានថតស្ពតអោយនោះ ជាក្រុមហ៊ុនល្បែងអត់មានច្បាប់នោះទេ។ កន្លងមកលោកបានសន្យាជាមួយទូរទស្សនិកជនរួចហើយថា ពេលផុតកុងត្រាលោកនឹងឈប់ផ្សាយល្បែងគ្រប់ទំរង់ទាំងអស់ទៀតហើយ។
ប៉ុន្តែជាក់ស្តែងមិនទាន់បានចប់កុងត្រាផងស្រាប់តែ នាយពាក់មី ត្រូវបានកំលាំងសមត្ថកិច្ចកោះហៅ អោយបំភ្លឺករណីផ្សាយល្បែងទាំងបំពានបែបនេះ។ ក្នុងន័យនេះ នាយពាក់មី ដែលត្រូវជាបងប្រុសបង្កើតនាយគ្រឿន ក៏បានបញ្ចប់កុងត្រាភ្លាមភ្លាម ដោយមិនចាំបាច់ដល់ចប់កុងត្រាទៀតនោះទេ។
មិនបង្អង់យូរដៃគូរក្នុងជម្លោះរឿងផ្សាយល្បែងនេះដែរ គឺលោកអាចារ្យធំ បានចែកចាយវិដេអូដែលនាយពាក់មី ចូលទៅបំភ្លឺនៅក្រសួងមហាផ្ទៃនេះដែរ ហើយបានប្រតិកម្មបែបចំអកថា ទើបភ្ញាក់ខ្លួន
ល្ងង់ដល់ថ្នាក់នឹងផង ស៊ីលុយរាប់សែនដុល្លារ លក់មនសិការ មកនិយាយធ្វើភ្លើដូចទើបចាប់ជាតិជាមនុស្ស។