ប្រជាពលរដ្ឋឈ្មោះ ជី សៀកខេង ភេទប្រុស អាយុ៤៧ឆ្នាំ សញ្ជាតិ ខ្មែរ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ ៣៦ ផ្លូវលេខ១៩២ ក្រុមទី១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានជ្រុះបាត់ប្លង់ផ្ទះ និងប្លង់ដីចំនួន ៣ប្លង់ ដែលមានក្បាលដីលេខ 12050515-0550 សន្លឹកផែនទី5932,ll 72d លេខក្បាលដីលេខ 550 ដែលមានទំហំ235ម2។ ក្បាលដីលេខ73 ទំហំ1346ម2 សន្លឹកផែនដីលេខ5830-lll 115 វិញ្ញាបនបត្រលេខ 07080201-0073 និងវិញ្ញាបនបត្រលេខ 07080201-1087 សន្លឹកផែនទីលេខ 5830-lll-115 លេខក្បាលដី1087 ទំហំ974ម2 កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៤កន្លងទៅ។
បើតាមការបញ្ជាក់របស់លោក ជី សៀកខេង ដែលបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទឹកល្អក់៣ បានលើកឡើងថា ភរិយារបស់គាត់បានយកឯកសារប្លង់ដី និងផ្ទះទាំង៣ប្លង់ខាងលើ មកថតហើយទៅទុកវិញ ក្រោយមកក៏ភ្លេចមិនដឹងទុកនៅកន្លែងណា ឬយកទៅបោះចោលច្រលំថាជាសំរាម។ រហូតមកដល់ថ្ងៃខែសីហា ឆ្នាំ២០២៤ ទើបនឹកឃើញហើយទៅរកមើល ហើយរកមិនឃើញទើបដឹងថាភ្លេចបាត់មិនដឹងនៅពេលណា
ដូច្នេះក្នុងករណីបើមានអ្នកណារើសបានហើយយកទៅប្រើប្រាស់ខុសច្បាប់ លោកមិនទទួលខុសត្រូវឡើយ។តែយ៉ាងណាក៏ដោយ លោកបានដាក់ពាក្យបណ្ដឹងជូនដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទឹកល្អក់៣ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤រួចរាល់ហើយ។
នៅក្នុងនោះរួមមានប្លង់ដី និងប្លង់ផ្ទះចំនួន ៣ប្លង់ ដែលមានដូចខាងក្រោម៖
១. វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុលេខ 07080201-1087
២. វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុលេខ 0708080201-0073
៣. វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុលេខ 1205051-0550 ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ និងប្លង់ដី២ខាងលើ ស្ថិតនៅក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។
ខាងក្រោមនេះជាពាក្យបណ្ដឹងពាក់ព័ន្ធ នឹងការជ្រុះបាត់ឯកសារប្លង់ដី និងប្លង់ផ្ទះរបស់លោក ជី សៀកខេង៖