សិប្បកម្មផលិតសៀវភៅ ស៊្រុនងួន ប្រញាប់ចេញបដិសេធ រឿងរូបគូរស្វាមីភរិយាអ្នកស្រីទ្រីដាណា នៅលើគម្របសៀវភៅ ព្រោះខ្លាចលក់លែងដាច់

សិប្បកម្មផលិតសៀវភៅ ស៊្រុន ងួន យើងខ្ញុំមានកត្តិយស សូមជម្រាបជូនដល់សាធារណៈជន មេត្តាជ្រាបថា នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ មានការបង្ហោះតាមបណ្តាញសង្គមហ្វេសបុក ដោយមាន ឈ្មោះ និងនិម្មិតសញ្ញា យើងខ្ញុំ រួមបញ្ចូលនិង រូបភាពឯកជនរបស់គ្រួសារលោកស្រី ទ្រី ដាណា ដោយមិនមែនជាស្នាដៃដើមរបស់ សិប្បកម្មផលិតសៀវភៅ ស៊្រុន ងួន យើងខ្ញុំទេ ។

សិប្បកម្មផលិតសៀវភៅ យើងខ្ញុំ សូមបដិសេធទាំងស្រុងចំពោះរូបភាពខាងលើ និងសូមសាធារណៈជនជា ពិសេសសិស្សានុសិស្ស មេត្តាជ្រាបថា សិប្បកម្មផលិតសៀវភៅ ស៊្រុន ងួន មិនបានប្រើប្រាស់ រូបភាពឯកជនរបស់ គ្រួសារលោកស្រី ទ្រី ដាណា មកធ្វើជាគម្របសៀវភៅនោះទេ ។

យើងខ្ញុំសូមជូនដំណឹងដល់សាធារណៈជនថា សូមមេត្តាបញ្ឈប់ការចែករំលែកបន្តនូវរូបភាពកាត់តែបែប គម្របសៀវភៅ ដែលមាននិម្មិតសញ្ញា ឡូហ្គូ សៀវភៅ ស៊្រុន ងួន ដែលធ្វើអោយសាធារណៈជនមានការភាន់ ច្រឡំជាខ្លាំង។ អាស្រ័យហេតុនេះ សូមសាធារណៈជន មេត្តាជ្រាបជាដំណឹង និងកុំមានការយល់ច្រឡំ ។

Leave a Reply

Your email address will not be published. Required fields are marked *