Day: March 20, 2024

ផ្ទុះការស.ង្ស័.យ.លោកគ្រូសៀវ សុផល ដែលធ្លាប់នៅពីក្រោយនាងខ្ញុង ជាអ្នករៀបសេណារីយូថ្មី ឲ្យអ៊ីណូ

មហាជន សង្ស័យការប្រកាសក្ស័យធន់របស់តារាចម្រៀងសម្លេងយក្សអ៊ីណូ គឺជាការរៀបចំសេណារីយ៉ូថ្មី របស់លោកគ្រូ សៀវ សុផល ដែលធ្លាប់នៅពីក្រោយនាងខ្ញុង ​កាលពីពេលថ្មីថ្មីនេះមហាជនអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ក៏ដូចជាតារាចម្រៀងមិត្តអាជីពអ្នកសិល្បៈកំពុងតែមានការភ្ញាក់ផ្អើល​ជាខ្លាំង ក្រោយពីបានឃើញតារាចម្រៀងដ៏ល្បីរបស់ផលិតកម្មសាន់ដេ ម្ចាស់បទ ប្រុសក្រញាញ់ខូចចិត្ត កំពុងតែជួបទុកលំបាក់ប្រកាសក្ស័យធនជំពាក់បំពុលគេរាប់សិបម៉ឺនដុល្លារ ខណៈលុយកម្ចីចិន កំពុងតែតាមទារលោកជាខ្លាំង ព្រោះតែតារាប្រុសរូបនេះពុំមានលទ្ធភាពសងគេ ​មិនខុសអីពីរឿងរ៉ាវរបស់ តារាកំប្លែងអ្នកនាង ខ្ញុងឡើយ ដោយ​ត្រូវរងសម្ពាធជាច្រើន ពីរឿងចងការលុយរាប់ខុសច្បាប់ របស់ក្រុមហ៊ុនចិនតាមអនឡាញ។ ជុំវិញករណីមួយនេះគេង្កេតឃើញថាល្បីផ្ទុះខ្លាំង​ដោយមហាជនភាគច្រើនក៏ដូចជាមិត្តអាជីពអ្នកសិល្បៈកំពុងតែសម្ដែងនូវការអាណិតទៅលើតារាប្រុសរូបនេះ មិនតិចនាក់នោះទេ ព្រោះតែ វិបត្តិសេដ្ឋកិច្ចពិភពលោក​ធ្វើឱ្យ តារាចម្រៀងលោក អ៊ីណូ ​បែរជាមក លំបាកបែបនេះវិញ…

ប៉ីប៉ីឌី ថា​មកពីពួកអ្នករិះគន់អត់ចេះអង់គ្លេស និងរស់នៅតែក្នុងប្រលោះប្រហោង

ផ្ទុយពីមហាជន ប៊ីប៊ីឌី ចេញមុខការពារ ក្រុមអ្នកនិយាយភាសារខ្មែរលាយអង់គ្លេស និងវាយបក់ ទៅកាន់ពួកអ្នករិះគន់ថា ខ្លួនឯងមិនចេះអង់គ្លេសស្ដាប់មិនបាន បែរជាមកបន្ទោសគេអ្នកចេះទៅវិញ ក្រោយផ្ទុះការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ពាក់ព័ន្ធទៅនឹងក្រុមយុវជនមួយក្រុមដែលពិភាក្សាគ្នាលើប្រធានបទ របៀបនៃការគ្រប់គ្រងខ្លួនឯង ក្នុងនោះមានអ្នកចូលរួមធ្វើជាវាគ្មិន គឺតារាចម្រៀងរូបសង្ហា សាយ ជាមួយពិធីការនី គង់ សុខគៀងកាលពីពេលថ្មីថ្មីនេះ ដោយសារតែពួកគេ បានជជែកគ្នា ជាភាសារខ្មែរ លាយឡំនឹងភាសារបរទេសគឺភាសាអង់គ្លេស ច្រើនលើសលុបពេក រហូតធ្វើអោយពលរដ្ឋខ្មែរមួយចំនួនស្តាប់មិនបាន មិនសប្បាយចិត្តនឹងកិច្ចសន្ទនានេះ អ្វីដែលធ្វើអោយមហាជនកត់សម្គាល់ខ្លាំងនោះ គឺពិធីការនី ដែលមានឈ្មោះគង់ សុខគៀង បានប្រើប្រាស់ភាសាអង់គ្លេសច្រើនពេក…

អ្នកគ្រូហុងសុយ ណាលី បានណែនាំស្រីស្រីថា ប្តីមានស្រីច្រើន គឺមកពីដាំផ្កានៅក្បែរផ្នូរដូនតា

មានការភ្ញាក់ផ្អើល និងខ្វែងគំនិតគ្នាជាខ្លាំង ជុំវិញការលើកឡើងរបស់អ្នកគ្រូហុងស៊ុយ ណាលី ដែលបានលើកឡើងនូវជំនឿមួយ គឺករណីប្តីមានស្រី គឺអាចបណ្តារមកពីដាំផ្កានៅក្បែរផ្នូរដូនតាទៅវិញ។ នៅលើទំព័រហ្វេសប៊ុកអ្នកគ្រូហុងស៊ុយល្បីឈ្មោះខាងលើបានចែករំលែកនូវជំនឿ ពាក់ព័ន្ធនឹងការរស់នៅប្តីប្រពន្ធថា ផ្នូរដូនតា មិនគួរដាំផ្កានៅក្បែរផ្នូរនោះទេ បើមិនចង់អោយកូនចៅមានស្នេហ៍ច្រើន មានស្រីស្នេហ៍ច្រើន ការលើកឡើងបែបនេះធ្វើអោយអ្នកប្រើប្រាស់ហ្វេសប៊ុកខ្លះថាជាជំនឿខ្វះហេតុផល ក្នុងការទទួលយក នឹងខ្លះទៀតបានបញ្ចេញយោបល់ថា បើប្តីណាហ៊ានយកទស្សនៈ ឬប្រកាន់ភ្ជាប់នូវជំនឿបែបនេះ គឺជាមនុស្សមិនចេះទទួលកំហុស ខ្លួនឯងជាអ្នកធ្វើ បែរជាទៅបន្ទោសអ្នកដាំផ្កានៅក្បែរផ្នូរដូនតាកុងម៉ាទៅវិញ ក្នុងនោះក៏មាននារីម្នាក់ បានប្រតិកម្មចំពោះជំនឿខាងលើ និងបង្ហាញពីបទពិសោធន៍របស់ខ្លួន បែបនេះទៀតផង