Day: March 14, 2024

ខាងអង្គភាពបំភ្លឺថា ជាគណនីហ្វេសប៊ុកក្លែងក្លាយទេ សូមកុំយល់ច្រឡំទៀត

ករណី នារីម្នាក់ថាមានទាំងសម្លេង មានទាំងរូបភាពប៉េអឹមសង្ហារម្នាក់ បានប្រើល្បិចឆរបោកលុយខ្លួន១៥០០ដុល្លារតាមឆាត ពេលនេះត្រូវអ្នកនាំពាក្យបំភ្លឺថា មានគេក្លែងបន្លំគណនីហ្វេសប៊ុក ក្រោយពីមានស្ត្រីម្នាក់ បង្ហោះចែកចាយរូបភាព និងសារសំឡេងបុរសម្នាក់ ដែលមានតួនាទីជា កងកម្លាំងអាវុធហត្ថ ប្រើល្បិចឆរបោកប្រាក់ពីខ្លួន ប្រមាណ ១៥០០ដុល្លារ តែមិនបានសម្រេច ស្រាប់តែពេលនេះអ្នកនាំពាក្យកងរាជ អាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា បុគ្គលក្នុងរូប ពិតជាមន្ត្រីអាវុធហត្ថប្រាកដមែន តែបានបដិសេធថា មានគេក្លែងបន្លំគណនីហ្វេសប៊ុក និងយករូបខ្លួនទៅប្រើប្រាស់ តែយ៉ាងណា អ្នកនាំពាក្យអាវុធហត្ថ បានប្រកាសរង់ចាំទទួលភ័ស្តុតាង ឬបណ្តឹងពាក់ព័ន្ធមន្ត្រីខាងលើផងដែរ ប្រសិនបើមានដើម្បីស្រាវជ្រាវរកការពិត។ លោកឧត្តមសេនីយ៍ត្រី អេង…