ទុកចិត្តមិនបានទេសម័យនេះ ប្តីតាមទាន់ប្រពន្ធលួ.ចទាក់ទងប្រុសចិន ប្រើGoogle Translateបកប្រែ
ប្រពន្ធលួចទាក់ទងជនជាតិចិន តាមហ្គូហ្គល់ ត្រេនស្លេត ដើម្បីបកប្រែភាសាខ្មែរទៅចិន រហូតប្តីសង្ស័យដាក់ប្រព័ន្ធជីភីអេស តាមដាន ទាន់ដល់បន្ទប់កំពុងតែអីអីគ្នា បុរសម្នាក់ត្រូវប្រពន្ធរបស់ខ្លួន លួចទៅមានសាហាយជាមួយបុរសជនជាតិចិន រួចក៏ប្តឹងទៅសមត្ថកិច្ច និងទារថ្លៃបណ្តាការចំនួន៥០០០ដុល្លារ តែប្រពន្ធបដិសេធ សុំបង់ត្រឹមតែ ១១០០ដុលា្លរ ដើម្បីបញ្ចប់រឿង។ ករណីនេះត្រូវបានប្តីប្តឹងឲ្យសមត្ថកិច្ចឲ្យឃាត់ខ្លួនស្ត្រីជាប្រពន្ធ នៅក្នុងបន្ទប់ជួលមួយកន្លែង ក្នុងភូមិបាលិលេយ្យ១ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បុរសដែលត្រូវប្រពន្ធផិតក្បត់ខាងនេះ មានមុខរបរធ្វើការក្នុងកាស៊ីណូ មានទីលំនៅសង្កាត់ផ្សារកណ្តាល។ លោកបានថ្លែងប្រាប់ភ្នាក់ព័ត៌មានឲ្យដឹងថា ប្រពន្ធរបស់ខ្លួន រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់កើតហេតុខាងលើ ដោយបានរៀបអាពិហ៍ពិពាហ៍ដោយស្របច្បាប់កាលពីខែធ្នូ ឆ្នាំ២០១៦ ប៉ុន្តែមួយរយៈពេលនេះថ្មីថ្មីនេះ…