ប្រពន្ធលួចទាក់ទងជនជាតិចិន តាមហ្គូហ្គល់ ត្រេនស្លេត ដើម្បីបកប្រែភាសាខ្មែរទៅចិន រហូតប្តីសង្ស័យដាក់ប្រព័ន្ធជីភីអេស តាមដាន ទាន់ដល់បន្ទប់កំពុងតែអីអីគ្នា

បុរសម្នាក់ត្រូវប្រពន្ធរបស់ខ្លួន លួចទៅមានសាហាយជាមួយបុរសជនជាតិចិន រួចក៏ប្តឹងទៅសមត្ថកិច្ច និង​ទារថ្លៃបណ្តាការចំនួន៥០០០ដុល្លារ តែប្រពន្ធបដិសេធ សុំបង់ត្រឹមតែ ១១០០ដុលា្លរ ដើម្បីបញ្ចប់រឿង។

ករណីនេះត្រូវបានប្តីប្តឹងឲ្យសមត្ថកិច្ចឲ្យឃាត់ខ្លួន​ស្ត្រីជាប្រពន្ធ នៅក្នុងបន្ទប់ជួលមួយកន្លែង ក្នុងភូមិបាលិលេយ្យ១ សង្កាត់​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បុរសដែលត្រូវប្រពន្ធផិតក្បត់ខាងនេះ មាន​មុខរបរធ្វើការក្នុងកាស៊ីណូ មានទីលំនៅសង្កាត់ផ្សារកណ្តាល។ លោកបានថ្លែងប្រាប់ភ្នាក់ព័ត៌មាន​ឲ្យដឹងថា ប្រពន្ធរបស់ខ្លួន​ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់កើតហេតុខាងលើ ដោយបានរៀបអាពិហ៍ពិពាហ៍ដោយស្របច្បាប់កាលពីខែធ្នូ ឆ្នាំ២០១៦ ប៉ុន្តែមួយរយៈពេលនេះថ្មីថ្មីនេះ ប្រពន្ធរបស់ខ្លួន ចេះតែលួចចេញទៅក្រៅ ធ្វើឲ្យខ្លួនមានការសង្ស័យជាយូរណាស់មកហើយ តែរកភស្តុតាងមិនទាន់បាន ហើយខាងស្រីចេះតែប្រកែក លាក់បាំងពីខ្លួនរហូត។

បន្ទាប់ពីដាក់កសង្ស័យរួចមក ខ្លួនបានតាមដាន ក៏ដឹងថា ប្រពន្ធមានទំនាក់ទំនងស្នេហាជាមួយ បុរសជាជនជាតិចិនតាមរយៈឆាត ដោយប្រើ ហ្គូហ្គល់ ត្រេនស្លេត ដើម្បីបកប្រែភាសាខ្មែរទៅចិន ហើយខ្លួនបានលួចភ្ជាប់ប្រព័ន្ធ ជីភីអេស តាមដានជាន់កែង បានមែន ទើបទៅដាក់ពាក្យប្តឹងទៅសមត្ថកិច្ច ទាមទារសំណងបណ្ណាការចំនួន៥០០០ដុល្លារពីខាងស្រីមកវិញ តែនាងជាប្រពន្ធបានបដិសេធ និងព្រមឲ្យតែ១១០០ដុលា្លរតែប៉ុណ្ណោះ ដើម្បីបញ្ចប់រឿង។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់បុរសខាងលើ សមត្ថកិច្ចបានហៅភាគីទាំងពីរ យកទៅសួរនាំនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *