Day: March 19, 2024

ឃើញតាអាតប៊ិះជ្រុះផ្កាយ២ ធ្លាក់ពីលើស្មារ រ៉ូសថា នេះជា.ក.ម្ម.ពារ ក្ប.ត់.សន្យាអត់ទិញឡាន៥៧០ឲ្យខ្លួន

ឧត្តមសេនីយ៍ទោ ប៊ន សំអាត កំពុងត្រូវមហាជនរិះគន់រឿងពាក់ស្បែកជើងឡើងសាលាឆទាន ស្រាប់តែកញ្ញារ៉ូស បោះសំដីថា នេះហើយជាកម្មពារ ព្រោះធ្លាប់ក្បត់ពាក្យសន្យាទិញឡាន៥៧០ និងបើករីស៊តអោយខ្លួន មានការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាខ្លាំងទៅលើឧត្តមសេនីយ៍ទោ ប៊ន សំអាត ដែលបានពាក់ស្បែកជើងនៅក្នុងសាលាឆទាន ក្នុងអំឡុងពេលជួបជុំសំណេះសំណាលជាមួយលោកយាយ លោកតា នៅវត្តមួយកន្លែង។ ខណៈលោកផ្កាយ២កំពុងជួបបញ្ហានេះ ស្រាប់តែរ៉ូស បានបោះសំដីថានេះជាកម្មពារ គេចាំបានថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២២ រ៉ូស បានចេញមកបង្ហោះសារជាបន្តបន្ទាប់ក្តៅដូចបាយពុះជាមួយមន្រ្តីផ្កាយ២ ប៊ន សំអាត ជុំវិញករណីទាក់ទងស្នេហាបោកប្រាស់ ដែលបានសន្យាទិញឡាន៥៧០ និងបើករីសតឱ្យនាង ប៉ុន្តែបែរជាឆាតមិនតប…