ឧត្តមសេនីយ៍ទោ ប៊ន សំអាត កំពុងត្រូវមហាជនរិះគន់រឿងពាក់ស្បែកជើងឡើងសាលាឆទាន ស្រាប់តែកញ្ញារ៉ូស បោះសំដីថា នេះហើយជាកម្មពារ ព្រោះធ្លាប់ក្បត់ពាក្យសន្យាទិញឡាន៥៧០ និងបើករីស៊តអោយខ្លួន

មានការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាខ្លាំងទៅលើឧត្តមសេនីយ៍ទោ ប៊ន សំអាត ដែលបានពាក់ស្បែកជើងនៅក្នុងសាលាឆទាន ក្នុងអំឡុងពេលជួបជុំសំណេះសំណាលជាមួយលោកយាយ លោកតា នៅវត្តមួយកន្លែង។ ខណៈលោកផ្កាយ២កំពុងជួបបញ្ហានេះ ស្រាប់តែរ៉ូស បានបោះសំដីថានេះជាកម្មពារ

គេចាំបានថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២២ រ៉ូស បានចេញមកបង្ហោះសារជាបន្តបន្ទាប់ក្តៅដូចបាយពុះជាមួយមន្រ្តីផ្កាយ២ ប៊ន សំអាត ជុំវិញករណីទាក់ទងស្នេហាបោកប្រាស់ ដែលបានសន្យាទិញឡាន៥៧០ និងបើករីសតឱ្យនាង ប៉ុន្តែបែរជាឆាតមិនតប ខលមិនលើក រហូតដល់ប្លុកលេខចោលទៀត។

លើសពីនេះ រ៉ូស ក៏បានគំរាមលោកផ្កាយ២ ប៊ន សំអាត ថាមិនដោះប្លុកនាងវិញទេ នោះនាងនឹងឡាយ ​ឱ្យផ្អើលហ្វេកប៊ុកនិងបញ្ចេញរូបផ្សេងផ្សេងទៀត។ ទោះយ៉ាងណា ក្រោយពីបង្ហោះសារជាបន្តបន្ទាប់ រ៉ូស បានចេញមកប្រកាសម្តងទៀតថា នាងគ្មានជាប់ពាក់ព័ន្ធអ្វីជាមួយមន្រ្តី ប៊ន សំអាត នោះទេ គ្រប់យ៉ាងគ្រាន់តែជាការយល់ច្រលំ ដោយបានលុបចោលទាំងអស់ រាល់សំណេរដែលបង្ហោះគំរាមកន្លងមក។

ក្រោយពីគំរាមមន្រ្តីផ្កាយ២ មិនបានប៉ុន្មានថ្ងៃ ស្រីស្អាត រ៉ូស បានទៅទិញពេជ្រលួងចិត្តខ្លួនជាង ៣ម៉ឺនដុល្លារ ខណៈ រ៉ូស ក៏ធ្លាប់និយាយដាក់មន្រ្តីផ្កាយ២ ប៊ន សំអាត ថា​ តាកញ្ចាស់ល្មោទកាម ស៊ីមិនរើស​

ដោយឡែកនាពេលថ្មីថ្មីនេះឧត្តមសេនីយ៍ទោ ប៊ន សំអាត កំពុងរងនូវរិះគន់យ៉ាងដំណំពីសំណាក់ប្រជាពលរដ្ឋអ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីបានពាក់ស្បែកជើងនៅក្នុងសាលាឆទានក្នុងអំឡុងពេលជួបជុំសំណេះសំណាលជាមួយលោកយាយ លោកតា នៅវត្តមួយកន្លែង។

ឃើញអោកាស់ល្អ ​កញ្ញា រ៉ូស បានបោះពាក្យសំដីថា នេះជាកម្មពារ។ អាណា រ៉ូស បានសរសេរនៅលើបណ្តាញសង្គមនាល្ងាចថ្ងៃទី១៧ ខែមីនា ថា ​ចប់ហើយតាអាត ចប់គ្រប់យ៉ាង កម្មប្រែថាអំពើ កម្មពារមិនចាំជាតិក្រោយសាងអីបាននឹង សុំអហោសកម្ម​

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីរងនូវការរិះគន់ពីប្រជាពលរដ្ឋឧត្តមសេនីយ៍ទោ ប៊ន សំអាត ឋានៈអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាន នគរបាលជាតិក្រសួងមហាផ្ទៃ បានចេញលិខិត និងបានលើកដៃសូមខមាទោស ជាសាធារណចំពោះកំហុសខុសឆ្គងផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *