Day: March 4, 2024

ពេលត្រូវគ្នាវិញ ទ្រីដាណា ទម្លាក់កំហុសលើអ្នកដ៏ទៃចាក់រុក ទើបធ្វើឲ្យបងប្អូនខ្លួនឈ្លោះគ្នា

ក្រោយត្រូវគ្នាជាមួយបងស្រីវិញ អ្នកស្រីទ្រីដាណា ទម្លាយមូលហេតុដែលនាំអោយបងប្អូនខ្លួនឈ្លោះគ្នា គឺមកពីជឿសម្ដីអ្នកដ៏ទៃចាក់រុក ជាពិសេសអ្នកស្រីទ្រីសុផានិត ក៏ប្រាប់ពីកំហុសរបស់ខ្លួនថា បើគិតមកដល់ពេលនេះ មិនមែនតិចឆ្នាំនោះទេ ដែលបងប្អូនអ្នកជំនួញត្រកូល ទ្រី បានបែកបាក់សាមគ្គី ទាស់ពាក្យសម្ដីមើលមុខគ្នាលែងចំ រហូតឈានដល់ការកាត់ការបងប្អូនជាមួយគ្នាថែមទៀតផង។ ប៉ុន្តែនៅសុខសុខស្រាប់តែលោកស្រី ទ្រី ដាណា និងលោកស្រី ទ្រី សុផានិត ដែលជាបងស្រីបង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាឡើងវិញ ធ្វើឱ្យមានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមទាំងកណ្ដាលយប់តែម្ដង។ ​កន្លងមកបងប្អូនទាំង ៤នាក់ របស់លោកស្រី ទ្រី ដាណា ដែលជាជំនួញនិងជាថៅកែហាងពេជ្រដ៏ធំ ប្រចាំប្រទេសកម្ពុជា បានកើតមាននូវភាពចម្រូងចម្រាស់ជាមួយគ្នារហូតដល់ថ្នាក់ ធ្វើឱ្យបងប្អូនទាំង…

វីឡាល្មមៗសុំខ្មាស់ សង់វត្តដូចផ្ទះវីឡា ខុសចរនាបទខ្មែរ មិនសមជាទីកន្លែងគោរពសក្ការៈទាល់តែសោះ

ផ្ទុះការរិះគន់ វត្តគិរីសាលវ័ន សាងសង់ស្រដៀងផ្ទះវីឡា ខុសចរនាបទខ្មែរ មិនសាកសមជាទីកន្លែងគោរពសក្ការៈទាល់តែសោះ វត្តគិរីសាលវ័ន ហៅវត្តថ្មី ស្ថិតនៅឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម កំពុងរកការរិះគន់យ៉ាងចាស់ដៃ ពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីសាងសង់វត្ត ស្រដៀងនឹង​ផ្ទះវីឡា។ អ្នកលេងបណ្តាញសង្គមមួយចំនួនធំសម្តែងការមិនពេញចិត្ត ដោយអ្នកខ្លះលើកហេតុផលថា វត្តអារាម គឺជាឃ្លាំងផ្ទុកនូវវប្បធម៌ ជាឃ្លាំងរក្សាប្រពៃណីអត្តសញ្ញាណជាតិខ្មែរយើង សមណាស់តែមានការរចនាបទខ្មែរ មិនគួរយកទៅធ្វើម៉ូតដូចផ្ទះវីឡានោះឡើយ។ ដោយឡែកពលរដ្ឋខ្លះទៀត ហាក់សម្តែងការងឿងឆ្ងល់ ដោយមិនដឹងថា គួរហៅថាវត្ត កុដិ មហាកុដិ ឬក៏ផ្ទះវិឡានោះទេ ខណៈការរចនារូបរាងខាងក្រៅមើលទៅហាក់មិនសមជាវត្តអារាមទាល់តែសោះ។ តែយ៉ាងណាមិញ…