ផ្ទុះការរិះគន់ វត្តគិរីសាលវ័ន សាងសង់ស្រដៀងផ្ទះវីឡា ខុសចរនាបទខ្មែរ មិនសាកសមជាទីកន្លែងគោរពសក្ការៈទាល់តែសោះ
វត្តគិរីសាលវ័ន ហៅវត្តថ្មី ស្ថិតនៅឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម កំពុងរកការរិះគន់យ៉ាងចាស់ដៃ ពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីសាងសង់វត្ត ស្រដៀងនឹងផ្ទះវីឡា។
អ្នកលេងបណ្តាញសង្គមមួយចំនួនធំសម្តែងការមិនពេញចិត្ត ដោយអ្នកខ្លះលើកហេតុផលថា វត្តអារាម គឺជាឃ្លាំងផ្ទុកនូវវប្បធម៌ ជាឃ្លាំងរក្សាប្រពៃណីអត្តសញ្ញាណជាតិខ្មែរយើង សមណាស់តែមានការរចនាបទខ្មែរ មិនគួរយកទៅធ្វើម៉ូតដូចផ្ទះវីឡានោះឡើយ។
ដោយឡែកពលរដ្ឋខ្លះទៀត ហាក់សម្តែងការងឿងឆ្ងល់ ដោយមិនដឹងថា គួរហៅថាវត្ត កុដិ មហាកុដិ ឬក៏ផ្ទះវិឡានោះទេ ខណៈការរចនារូបរាងខាងក្រៅមើលទៅហាក់មិនសមជាវត្តអារាមទាល់តែសោះ។
តែយ៉ាងណាមិញ ជុំវិញករណីនេះ មិនទាន់មានស្ថាប័នជាប់ពាក់ព័ន្ធណាមួយ ចេញមុខបកស្រាយបំភ្លឺនោះទេ តើថាការសាងសង់វត្ត ឬកុដិដូចផ្ទះវីឡា គ្មានរចនាបទខ្មែរបែបនេះ វាត្រូវនឹងទម្រង់ពុទ្ធសាសនាខ្មែរយើង ឬយ៉ាងណា៕