Day: March 3, 2024

ករណីជនបរទេសម្នាក់រអ៊ូថា អត់មួកការពារ ត្រូវប៉ូលិសចរាចរណ៍ខ្មែរ ផាកពិន័យគាត់អស់២៥០ដុល្លារ ត្រូវស្នងការចេញមកបំភ្លឺ

មានករណីជនបរទេសម្នាក់បានបង្ហោះសារតាមបណ្តាញសង្គម ដែលមានគណនីឈ្មោះ ហ្វ្រង់កូ ឌូតូ ​ បានលើកឡើងថា សមត្ថកិច្ចចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា ទាញករខ្ញុំចង់យកដាក់ពន្ធនាគារ និងស្នើឱ្យខ្ញុំបង់លុយផាកពិន័យទៅគណនីធនាគារអេប៊ីអេ​ ផ្ទាល់ខ្លួន គ្រាន់តែខ្ញុំអត់មានមួកសុវត្ថិភាព ជុំវិញករណីនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបដិសេធទាំងស្រុង ដោយហេតុថា នៅយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរង និងលោកវរសេនីយ៍ទោ វុឌ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេងកង បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក…