Day: March 15, 2024

គាំទ្រ អាជ្ញាធរ ចុះហាមឃាត់ ក្រុមដែលនាំគ្នារាំតាមស៊ីផ្លេរឡានធំៗ លើដងផ្លូវ

​បន្ទាប់ពីមានកូនក្មេងសិស្សសាលាជាច្រើន នាំគ្នាឈររាំទះដៃ អោយក្រុមអ្នកបើកឡានធំធំ ចុចស៊ីផ្លេរ នៅឃុំគំរូរមួយនេះ អាជ្ញាធរចុះទៅហាមឃាត់នឹងធ្វើការអប់រំភ្លាមភ្លាមតែម្តង មានការបង្ហោះវីដេអូចែកចាយនៅលើបណ្តាញសង្គមអ៊ីនធើណែត មានក្រុមជ្រុលនិយមជាច្រើនក្រុមបានយកគំរូតាមតរតរគ្នា សម្តែងនូវអាកប្បកិរិយាមិនសមរម្យ ពោលគឺយកដងផ្លូវសាធារណៈ ធ្វើជាកន្លែងរាំកម្សាន្តសប្បាយ តាមចង្វាក់ភ្លេងស៊ីផ្លេឡានធំធំទៅវិញ។ ​ដងផ្លូវគឺជាកន្លែងសម្រាប់អ្នកដំណើរទាំងថ្មើរជើង និងយាន្តជំនិះគ្រប់ប្រភេទធ្វើដំណើរ ហើយអាចបង្កគ្រោះថ្នាក់បានគ្រប់ពេលវេលាប្រសិនបើធ្វេសប្រហែស។ ប៉ុន្តែពេលកន្លងមកនេះ បែរជាមានយុវជននៃក្រុមមួយចំនួនហ៊ានយកជីវិតខ្លួនមកប្រហុយ រាំសើចសប្បាយតាមផ្លូវ ខណៈដែលរថយន្តធន់ធំបានស៊ីផ្លេជាច្រើនសារ ដើម្បីឲ្យគេចចេញ ប៉ុន្តែពួកគេហាក់មិនញរញើត បន្តរាំតាមចង្វាក់ភ្លេងស៊ីផ្លេយ៉ាងសប្បាយរីករាយបំផុត។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងបានបង្ហោះវីដេអូទាំងនោះនៅលើបណ្តាញសង្គម បណ្តាលឲ្យក្រុមជ្រុលនិយមមួយចំនួន ជាពិសេសក្មេងតូចតូច បន្តធ្វើត្រាប់តាមជាបន្តបន្ទាប់ ដែលទាំងនេះ នឹងធ្វើឲ្យប៉ះពាល់ដល់អសន្តិសុខសង្គមយ៉ាងធ្ងន់ធ្ងរ។ ជាមួយគ្នានេះ…