វីឡាកុដិ សម្រេច.វា.យ.ដំបូលចោល ហើយកែមកជារចនាបថខ្មែរវិញ
គណៈកម្មការវត្ត សម្រេចកែលម្អរដំបូលវត្តធ្វើដូចផ្ទះវីឡា ដែលចំណាយលុយអស់ជិតកន្លះលានដុល្លារ មកជាដំបូលមានរចនាបថបែបខ្មែរវិញ ក្រោយពីមានការរិះគន់ ពីសំណាក់មហាជនតាមបណ្ដាញសង្គម ជុំវិញសំណង មហាកុដិធ្វើម៉ូតដូចផ្ទះវីឡានៅវត្តថ្មីនេះ គណៈកម្មការចម្រុះក្នុងនោះរួមមាន មន្ទីរធម្មការខេត្ត មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ សាលាមេគុណខេត្ត អភិបាលស្រុកកំពង់សៀម ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោក លោករ៉េត សារ៉ាត ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានប្រជុំដោះស្រាយជាបន្ទាន់ ដោយមានការចូលរួម ពីព្រះចៅអធិការវត្ត ព្រះនាមប៊ន ស្រឿន ព្រមទាំងគណៈកម្មការអាចារ្យវត្ត នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។ ប្រធានមន្ទីរធម្មការនិងសាសនា…