មើលហើយសង្វេគណាស់ កូនសិស្សស្រី អត់មានលុយទិញវែនតា សុខចិត្តទ្រាំមើលអក្សរទាំងភ្នែកម្ញូប មើលមិនច្បាស់ កត់អក្សរម្តងម្តងទាល់តែអោនមើលដល់សៀវភៅ

មានវិដេអូឃ្លីបដ៏ខ្លីមួយ ប៉ុន្តែបានធ្វើអោយចាក់ដោតទៅកាន់អ្នកទស្សនាជាខ្លាំង ដោយសារតែវិដេអូនោះ បានបង្ហាញសកម្មភាព ក្មេងស្រីដែលជាសិស្សសាលា កំពុងអង្គុយកត់មេរៀន ដោយភ្នែកមើលមិនច្បាស់ អោនកៀកសៀវភៅតែម្តង

បើយោងតាមគណនីតិកតុក របស់ឈ្មោះ ប្រុសពៅ នួន ដែលជាគ្រូបង្រៀនប្រចាំថ្នាក់ បានបង្ហោះវិដេអូនេះ អមដោយសំនេររំជួលចិត្តថា សិស្សមានបញ្ហាគំហើញភ្នែក ជាសិស្សពិការ ស្ថិតនៅវិទ្យាល័យហ៊ុនសែន ត្រពាំងបី ក្នុងទឹកដីស្រុកឈូក ខេត្តកំពត

នៅក្នុងវិដេអូនោះផងដែរ បានបងប្អូនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានចូលរួមបញ្ចេញយោបល់ និងបង្ហាញការអាណិតអាសូរទៅដល់ប្អូនស្រី យ៉ាងណាមិញបានគណនីមួយ ដែលមានឈ្មោះថា នូរ៉ាន់ ដោយសារតែអត់ទ្រាំឃើញរូបភាពនេះមិនបាន កើតចិត្តចង់ជួយដល់កូនសិស្សរូបនេះថា គាត់នៅឯណាដែល ខ្ញុំកាត់វែនតាអោយគាត់ តើគាត់អាចឡើងមកភ្នំពេញបានដែលឬទេ

ឆ្លើយតបសំនួរនេះ លោកគ្រូដែលបានបង្ហោះវិដេអូនេះ បញ្ជាក់ថា ចាំមើលសួរគាត់សិនបង ប្រសិនបើឡើងបាន តើឡើងទៅម្ដុំណាដែរបង

ម្ចាស់គណនីនូរ៉ាន់ បានឆ្លើយត្រឡប់ទៅវិញថា មកច្រមុះជ្រូកស្ទឹងមានជ័យ ហើយខល់មកខេ្ត្តខ្ញុំមក ចាំខ្ញុំអោយបង បើសិនភ្នែកគាត់ឡើងខ្ពស់បន្តទៀត ខ្ញុំធានាកាត់វ៉ែនតាជូនគាត់រហូតគាត់មានកាងារធ្វើខ្លួនឯង។

Leave a Reply

Your email address will not be published. Required fields are marked *