មានការភ្ញាក់ផ្អើល និងខ្វែងគំនិតគ្នាជាខ្លាំង ជុំវិញការលើកឡើងរបស់អ្នកគ្រូហុងស៊ុយ ណាលី ដែលបានលើកឡើងនូវជំនឿមួយ គឺករណីប្តីមានស្រី គឺអាចបណ្តារមកពីដាំផ្កានៅក្បែរផ្នូរដូនតាទៅវិញ។

នៅលើទំព័រហ្វេសប៊ុកអ្នកគ្រូហុងស៊ុយល្បីឈ្មោះខាងលើបានចែករំលែកនូវជំនឿ ពាក់ព័ន្ធនឹងការរស់នៅប្តីប្រពន្ធថា ផ្នូរដូនតា មិនគួរដាំផ្កានៅក្បែរផ្នូរនោះទេ បើមិនចង់អោយកូនចៅមានស្នេហ៍ច្រើន មានស្រីស្នេហ៍ច្រើន

ការលើកឡើងបែបនេះធ្វើអោយអ្នកប្រើប្រាស់ហ្វេសប៊ុកខ្លះថាជាជំនឿខ្វះហេតុផល ក្នុងការទទួលយក នឹងខ្លះទៀតបានបញ្ចេញយោបល់ថា បើប្តីណាហ៊ានយកទស្សនៈ ឬប្រកាន់ភ្ជាប់នូវជំនឿបែបនេះ គឺជាមនុស្សមិនចេះទទួលកំហុស ខ្លួនឯងជាអ្នកធ្វើ បែរជាទៅបន្ទោសអ្នកដាំផ្កានៅក្បែរផ្នូរដូនតាកុងម៉ាទៅវិញ

ក្នុងនោះក៏មាននារីម្នាក់ បានប្រតិកម្មចំពោះជំនឿខាងលើ និងបង្ហាញពីបទពិសោធន៍របស់ខ្លួន បែបនេះទៀតផង

Leave a Reply

Your email address will not be published. Required fields are marked *