សូមប្រយ័ត្នកើតជំងឺទឹកនោមផ្អែម បុរសម្នាក់ មានមាឌធំសាច់ដុំមាំមួន​ ​ពេលទៅធ្វើការ ផឹកតែគ្រឿងកំប៉ុង ស្រាប់តែធ្លាក់ខ្លួនស្គមរីងរៃ ដោយសារកើតជំងឺទឹកនោមផ្អែម

យោងតាមគណនីតិកតុកមួយដែលមានឈ្មោះថា ខ្ញុំស្រលាញ់ពុកម៉ែ បានបង្ហោះវិដេអូប្អូនប្រុសរបស់ខ្លួន ដែលមានសភាពស្គមរីងរៃ កំពុងអង្គុយហូបបាយទាំងមិនត្រង់មាត់ ដែលមើលទៅហាក់គួរអោយអាណិតណាស់ គណនីដរដែលក៏បានបង្ហាញរូបរាងប្អូនប្រុសរបស់ខ្លួន កាលពេលមិនទាន់ធ្លាក់ខ្លួនឈឺ គឺមានសុខភាពល្អ រូបរាងកាយមាំទាំ ព្រមទាំងមានសាច់ដុំទាំងកងទាំងកងទៀតផង

នៅក្នុងគណនីតិកតុកឈ្មោះ ខ្ញុំស្រលាញ់ពុកម៉ែ ដែលត្រូវជាបងស្រីរបស់បុរសនេះ តែងតែបង្ហោះពីសកម្មភាពរបស់ប្អូនប្រុសខ្លួននៅលើគ្រែ ដេកព្យួរសារ៉ូម នៅសល់តែស្បែកដណ្ដប់ឆ្អឹងតែប៉ុណ្ណោះ យ៉ាងណាមិញ បុរសដែលជាអ្នកជំងឺរូបនេះ ក៏ត្រូវធ្លាប់បងស្រី ទម្លាយពីមូលហេតុដែលនាំអោយ ប្អូនប្រុស ធ្លាក់ខ្លួនឈឺបែបនេះ គឺដោយសារតែ អំឡុងពេលប្អូនប្រុសទៅធ្វើការនៅឯប្រទេសថៃ គឺគាត់មានរូបរាងមាំទាំ និងមានសុខភាពល្អនៅឡើយទេ

ក្រោយមកដោយសារ របបអាហារការហូបចុក មិនមានលក្ខណៈល្អប្រសើរ គឺប្អូនប្រុសរបស់គាត់ជាញឹកញាប់ចូលចិត្តផឹកតែគ្រឿងកំប៉ុងផ្អែមផ្អែមជាប្រចាំ ប៉ូវពេលធ្វើការងារអស់កំលាំង រហូតធ្លាក់ខ្លួនឈឺ បាយមិននឹក ទឹកមិនឃ្លាន សូម្បីតែទៅមន្ទីរពេទ្យរួចហើយ ក៏មិនបានធូរស្រាលឡើយ

នៅវិដេអូចុងក្រោយ ដែលម្ចាស់គណនីតិកតុខាងបានបង្ហោះទាក់ទងនឹងប្អូនប្រុសរបស់គាត់ កំពុងតែអង្គុយលើអង្រឹងហូបបាយ ទាំងគ្រៀមក្រោះ ដោយអមជាមួយសំនេរថា អាណិតប្អូនពៅណាស់ ស៊ូស៊ូអាប្អូនប្រុសរបស់ចែ

Leave a Reply

Your email address will not be published. Required fields are marked *