មហាជន សង្ស័យការប្រកាសក្ស័យធន់របស់តារាចម្រៀងសម្លេងយក្សអ៊ីណូ គឺជាការរៀបចំសេណារីយ៉ូថ្មី របស់លោកគ្រូ សៀវ សុផល ដែលធ្លាប់នៅពីក្រោយនាងខ្ញុង

​កាលពីពេលថ្មីថ្មីនេះមហាជនអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ក៏ដូចជាតារាចម្រៀងមិត្តអាជីពអ្នកសិល្បៈកំពុងតែមានការភ្ញាក់ផ្អើល​ជាខ្លាំង ក្រោយពីបានឃើញតារាចម្រៀងដ៏ល្បីរបស់ផលិតកម្មសាន់ដេ ម្ចាស់បទ ប្រុសក្រញាញ់ខូចចិត្ត កំពុងតែជួបទុកលំបាក់ប្រកាសក្ស័យធនជំពាក់បំពុលគេរាប់សិបម៉ឺនដុល្លារ ខណៈលុយកម្ចីចិន កំពុងតែតាមទារលោកជាខ្លាំង

ព្រោះតែតារាប្រុសរូបនេះពុំមានលទ្ធភាពសងគេ ​មិនខុសអីពីរឿងរ៉ាវរបស់ តារាកំប្លែងអ្នកនាង ខ្ញុងឡើយ ដោយ​ត្រូវរងសម្ពាធជាច្រើន ពីរឿងចងការលុយរាប់ខុសច្បាប់ របស់ក្រុមហ៊ុនចិនតាមអនឡាញ។

ជុំវិញករណីមួយនេះគេង្កេតឃើញថាល្បីផ្ទុះខ្លាំង​ដោយមហាជនភាគច្រើនក៏ដូចជាមិត្តអាជីពអ្នកសិល្បៈកំពុងតែសម្ដែងនូវការអាណិតទៅលើតារាប្រុសរូបនេះ មិនតិចនាក់នោះទេ ព្រោះតែ វិបត្តិសេដ្ឋកិច្ចពិភពលោក​ធ្វើឱ្យ តារាចម្រៀងលោក អ៊ីណូ ​បែរជាមក លំបាកបែបនេះវិញ ។

យ៉ាងណាមិញបើក្រឡេកមកមើពីការបង្ហោះរបស់ តារាកំប្លែងអ្នកនាង ខ្ញុង ឯណេះវិញ ដោយស្រីស្អាតរូបនេះបានបង្ហោះខ្លឹមសារយ៉ាងវែងអន្លាយថា អារឿងជំពាក់គេនេះ ខ្ញុំជួបហើយ ព្យាយាមលាក់ណាស់ដើម្បីរក្សាកិត្តិយស ពេលខ្លះធ្វើដូចគ្មានរឿងអ្វីកើតឡើងពេលឡាយម្ដងម្តង។

តែពេលបិទឡាយ ឬចប់កម្មវិធី ក៏ត្រូវមកអង្គុយភ័យខ្លាចម្ចាស់បំណុលរករឿងទាល់តែអ្នកជួបផ្ទាល់ ទើបយល់អារម្មណ៍មួយនេះ ។ ថាក្រោយស្នាមញញឹមមានរឿងអ្វីខ្លះ ព្រោះតែការលាក់បាំង រក្សាកិត្តិយសទើបធ្វើឱ្យខ្លាយ ទៅជាជំងឺមហារីកបំណុល ពីតិចទៅច្រើន លុះពេលលាក់លែងជិត ក៏ត្រូវបែកធ្លាយទាំង អាម៉ាស់ ។

អ្នកនាងខ្ញុងបានបន្តទៀតថា អ្នកខ្លះគាត់ដឹងគាត់ស្គាល់យើង គាត់ក៏ជួយអាណិតតែអ្នកដែលមិនយល់មិនដឹងមិនស្គាល់ពីយើងក៏ចោទទៅលើនេះចោទទៅលើនោះ។ទាំងមិនមែនជាការពិតធ្វើឲ្យបាក់ទឹកចិត្តជាខ្លាំង។ គ្មានអ្វីច្រើនទេ តែរម្លឹកមេរៀនចាស់ៗហើយទុក វាជាបទពិសោធន៍ដើម្បីការតស៊ូបន្តទៅមុខទៀតដោះស្រាយនិងបញ្ហាទាំងនេះ ។

លោកគ្រូ សៀវ សុផល ដែលមានរហ័សនាមថា ជាគ្រូជោគជ័យ ដែលបានធ្លាប់​ទម្លាយ ថា​រូបលោក​ជា អ្នកផ្តើមគំនិត​ឲ្យ​នាង​ខ្ញុង សុំ​លុយប្រជាជន​ម្នាក់​១​ដុល្លារ ដើម្បី​ដោះបំណុល​នោះ ដោយ​ទទួល​សេវាក្នុងការរៀបសេណារីយូចំនួន​៥០០​ដុល្លារ​។

យ៉ាងណាមិញ លោកគ្រូជោគជ័យ សៀវ សុផល ត្រូវបានមហាជនសង្ស័យសារជាថ្មីម្តងទៀត ក្នុងការរៀបសេណារីយូថ្មី អោយលោកអ៊ីណូ ក្នុងគម្រោងការប្រកាសក្ស័យធន់យ៉ាងប្រញាប់ប្រញាល់បែបនេះ។

ព្រោះគ្រាន់តែតារាចម្រៀងមាឌធំសម្លេងធ្ងន់លោករូបនេះ ប្រកាសក្ស័យធន់ភ្លាម ស្រាប់តែក្រោយមកគេឃើញលោកគ្រូសៀវ សុផល ដែលមានជំនាញខាងផ្នែកដោះបំណុល បានបង្ហោះសារយ៉ាងខ្លីថា ១ដុល្លារ ជាជំនួយប្រសើរជាង ពាក្យសរសេរលើកទឹកចិត្ត។ មនុស្សកំពុងលង់ទឹក ត្រូវការអ្នកសង្គ្រោះ មិនត្រូវការ មេរៀន ឬគ្រូបង្រៀនហែលទឹកទេ ។ ខ្ញុំមិនដែលស្គាល់គាត់ ឬឃើញគាត់ទេ ខ្ញុំជួយ១០ដុល្លារ​។

Leave a Reply

Your email address will not be published. Required fields are marked *