បុគ្គលិកលក់ដីឡូរបស់ឧកញ៉ាឡេងណាវ៉ាត្រា ប្រកាសទារលុយខាំមីសសិន សរុបជាង១មុឺនដុល្លារ ដែលអ្នកឧកញ៉ារូបនេះ មិនព្រមបើកអោយ ខណៈមានលុយដើរធ្វើមនុស្សធម៌ និងសាង់សងសាលាអស់រាប់លានដុល្លារបន្ថែម

យោងតាម ម្ចាស់គណនី ឈ្មោះហៀអូន ​បានសសេរសារ បង្ហោះ នៅលើបណ្តាញសង្គម ស្នើរសុំឲ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជួយបើកលុយថ្លៃខាំមីសសិន ​ឲ្យគាត់ផង សរុបជាងមួយម៉ឺនដុល្លា។

​ម្ចាស់គណនីខាងលើបានសរសេររៀបរាប់ថា ​ដេីមឡេីយថាមិនចង់ផុសទេ ដោយសារខ្លួនឯងជួបរឿងអយុត្តិធម៌រាប់ឆ្នាំគ្មានអ្នកជួយដោះស្រាយឲ្យ​ សូមបងប្អូនជួយស៊ែរអោយអ្នកឧកញ៉ាឡេង ណាវ៉ាត្រា បានដឹងនិងជួយដោះស្រាយទូទាត់បើកប្រាក់ខាំមីសសិន ឲ្យខ្ញុំផង ព្រោះខ្ញុំត្រូវការយកលុយមកសងគេដែរ

ឃើញគាត់ជួយនេះជួ​យនោះធ្វើមនុស្សធម៌​ ហើយថ្មីថ្មីនេះ អ្នកឧកញ៉ាឡេងណាវ៉ាត្រា គាត់បង្កើតសាកលវិទ្យាល័យផ្ដល់អាហារូបករណ៍ជួយនិស្សិតក្រីក្រ ​ចំណាយប្រាក់រាប់លានដុល្លារ ដោយមានប្រាក់ឧបត្ថម្ភប្រចាំខែម្នាក់៣០មុឺនរៀលទៀតផង

ដោយឡែកសម្រាប់ខ្ញុំដែរខំប្រឹងប្រែងរកភ្ញៀវមកទិញដីទិញផ្ទះរកចំណូលឲ្យគាត់ ខំធ្វើការទាំងថ្ងៃទាំងយប់ ដាច់បាយដាច់ទឹក គ្មានសៅរ៍អាទិត្យ ម្យ៉ាងទៀតត្រូវខ្ចីលុយគេយកមកចំណាយគ្រប់បែបយ៉ាង ដោយគិតថាពេលក្រុមហ៊ុនបើកខាំមីសសិនឲ្យ យកមកសងគេវិញ ចុងក្រោយទទួលបានតែការសន្យាថា ចាំជិតចូលឆ្នាំបើកលុយឲ្យ ថាចាំជិតបុណ្យភ្ជុំបើកឲ្យ ចូល៣ឆ្នាំជាងហើយ

ឥលូវជិតចូលឆ្នាំទៀតហេីយ និយាយឲ្យអស់ទៅពេលខ្ញុំទៅលេងស្រុកម្តងម្តងគ្មានលុយជូនម្តាយឪពុក យាយតា បងប្អូនសួរឃើញធ្វើការជាមួយឧញ៉ា រកភ្ញៀវបានច្រើនអី យកលុយទៅណា នេះជាបញ្ហា ដែរខ្ញុំលាក់ទុក្ខរាប់ឆ្នាំ

ថ្មីថ្មីនេះខ្ញុំមានបញ្ហាកូនឈឺធ្ងន់ត្រូវការប្រាក់ដើម្បី​ព្យាបាល បានស្នើរសុំទៅគាត់ដកប្រាក់ខ្លះ កូនចៅគាត់ឆ្លើយតប ឲ្យទៅសួរមេធីមទៅ ដល់ពេលទឿសួរមេធីម ចាំគាត់ស្នើរទៅមេធំអោយ ចុងក្រោយ​បាត់ឈឹង​ដដែល

កូនខ្ញុំគ្នានៅតូចគ្នាមិនដឹងអីទេ គ្នាត្រូវការរស់ មិនមែនសម័យប៉ុលពតទេបងគឺ សម័យតេជោសន្តិភាព ខ្ញុំធ្វើការឲ្យបង ដោយរំពឹងបានចំណូលដើម្បីដោះស្រាយជីវភាព ដូចនេះសូមបងជួយគិតគួរបើកប្រាក់ខាំមីសសិនឲ្យផង​ ប្រាក់ប៉ុណ្ណឹងគឺវាតិចតួចសម្រាប់បងទេ ប៉ុន្តែវាច្រើនសម្រាប់ខ្ញុំជាអ្នកក្រ

ម្ចាស់គណនីឈ្មោះហៀអូន ដែលជាបុគ្គលិកក្រុមហ៊ុនរបស់អ្នកឧកញ៉ាឡេងណាវ៉ាត្រារូបនេះ បានបញ្ជាក់បន្ថែមថា គម្រោងនៅសៀមរាបបើកបាន២ដងតាំងពី២០២១ ឥលូវ៣ឆ្នាំជាងហើយនៅសល់ប្រាក់៤៦០០ដុល្លារ

គម្រោងទី២ នៅព្រះប្រសប់ចូល២ឆ្នាំជាងហើយនៅសល់២៦០០ដុល្លារ ចំណែកឯគម្រោងទី៣នៅល្វាឯមចូល១ឆ្នាំជាងហើយ ១១៤០០ដុល្លារ ​មកទល់ពេលនេះស្ងាត់ឈឹង​។

Leave a Reply

Your email address will not be published. Required fields are marked *