រយៈពេល ៦ ឆ្នាំហើយដែល ជំទាវ ចន ច័ន្ទលក្ខិណា កាន់កាប់តំណែងជាប្រធានសហគមនសិល្បករខ្មែរ និង ដឹកនាំអស់កម្លាំងកាយចិត្ត ក្រោមការបោះឆ្នោតទុកចិត្តពីសំណាក់សិល្បករសិល្បការិនីខ្មែរជាច្រើនរូប។

ដោយឡែក ពេលនេះការជ្រើសរើសប្រធានសមាគមនអាណត្តិថ្មីក៏បានចាប់ផ្ដើម បន្ទាប់ពីជំទាវបានប្រកាសបញ្ចប់អាណត្តិខ្លួនកាលពីថ្មីថ្មីនេះ និង បានស្នើឱ្យបណ្ដាសិល្បករសិល្បការិនីរៀមច្បងឈរឈ្មោះដើម្បីបោះឆ្នោតជ្រើសរើសជាប្រធានសមាគម។ ក្នុងនោះដែរ ក៏បានឃើញមានវត្តមានរបស់លោក គួច ខេវិន ជាអ្នកដឹកផលិតកម្មវិធីទូរទស្សន៍ដ៏ល្បី ក៏បានបង្ហាញចេតនាយល់ព្រមឈរឈ្មោះជ្រើសរើសជាប្រធានសមាគមសិល្បករខ្មែរអាណត្តិថ្មីនេះដែរ បន្ទាប់ពីមានការគាំទ្រពីសំណាក់អ្នកសិល្បៈ និង មហាជន។

យ៉ាងណាមិញ ក្រោយទទួលបានដំណឹងនេះហើយ ងាកទៅមើលជំទាវ ចន ច័ន្ទលក្ខិណា ដែលពេលនេះកំពុងកាន់តួនាទីនៅឡើយ ក៏បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរៀមច្បងរូបនេះដែរ ជាមួយនឹងការភ្ជាប់សារអមមកជាមួយយ៉ាងមានអត្ថន័យ។

នេះជាសារទាំងស្រុង ដែលជំទាវ ចន ច័ន្ទលក្ខិណា បានសរសេរបង្ហោះរៀបរាប់លើកគណនីហ្វេសប៊ុក ជាដំបូងខ្ញុំសូមអរគុណចំពោះមតិយោបល់ និង ការណែនាំបែបសុជីវធម៌របស់បងនៅក្នុងកំឡុងពេលនេះប្អូនមិនទាន់ផ្ទេរតួនាទី ប្អូននឹងយកយោបល់របស់បងទៅកែប្រែ និង បំពេញចំណុចខ្វះខាតរបស់ខ្ញុំកន្លងមក។

ខ្ញុំសូមស្វាគមន៍ចំពោះវត្តមានរបស់បង ក្នុងការដាក់ពាក្យឈរឈ្មោះជាបេក្ខភាពបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរក្នុងអាណត្តិថ្មី ក្នុងខ្ញុំនាមប្អូនធ្លាប់ធ្វើការជាមួយបងកន្លងមក ខ្ញុំសង្ឃឹមថាបងក៏កែប្រែទម្លាប់ជេរបញ្ចោរសិល្បការិនី និង សិល្បករ មិនសំចៃមាត់ របស់បងកន្លងមកដូចគ្នា ព្រោះទង្វើរបស់បងកន្លងមកក៏ជាគំរូអាក្រក់ ចំពោះអ្នកជំនាន់ថ្មីដែរ ជាពិសេសទង្វើមនុស្សប្រុសជេរស្រី៕

Leave a Reply

Your email address will not be published. Required fields are marked *