ម្តាយរបស់ជនបង្ករ ដែលបើកឡានម៉ាកហ្សីប បុកបុរសម្នាក់ស្លាប់ បានប្តឹងទារលុយពីគ្រួសារជនរងគ្រោះជិត ១លានដុល្លារ

ស្រ្តីម្នាក់ដែលបានចេញមុខអះអាងថា ជាម្ដាយរបស់អ្នកបើកបររថយន្តម៉ាកហ្សីប កាលពីយប់ថ្ងៃទី១៦មករា ថាការដាក់ពាក្យបណ្ដឹងរបស់ខ្លួនទៅភាគីជនរងគ្រោះ គឺដើម្បីឲ្យភាគីជនរងគ្រោះ បញ្ឈប់ការជេរប្រមាថមកលើខ្លួនតែប៉ុណ្ណោះ។

ហើយការចេញមកបញ្ជាក់យ៉ាងដូច្នេះ ធ្វើឡើងក្រោយមហាជនជាច្រើន បានប្រតិកម្មទៅនឹងការប្ដឹងត្រឡប់ទៅកាន់ភាគីជនរងគ្រោះ​វិញ របស់ស្រ្តីរូបនេះ ខណៈដែលរឿងក្ដីកូនខ្លួន​កំពុងរងការចោទប្រកាន់បើកបរធ្វេសប្រហែស នៅមិនទាន់ដោះស្រាយចប់នៅឡើយ។

តាមវីដេអូបង្ហោះលើគណនីហ្វេសប៊ុកប្រមាណ ៥០នាទី ស្រ្តីអះអាងថាជាម្ដាយរបស់អ្នកបើកបររថយន្តម៉ាកហ្សីបនេះ បានសម្ដែងការមិនពេញចិត្តទៅនឹង ភាគីជនរងគ្រោះ ដែលបានហៅកូនខ្លួនថា ជាឃាតករ ខណៈដែលសំណុំរឿងនេះ នៅមិនទាន់មានការកាត់ក្ដី ជាផ្លូវការនៅឡើយពីសំណាក់ពីតុលាការ។

ទន្ទឹមគ្នានេះ គណនី ដែលមានឈ្មោះថា សុខ លីណា ដរដែល ក៏បានអះអាងចំពោះ ​កូនខ្លួនបានគោរពច្បាប់ចរាចរណ៍ត្រឹមត្រូវ ខណៈភាគីម៉ូតូទេ ដែលបានបើកបរក្នុងល្បឿនលឿន កាលពីក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងទៅនេះ ។

បន្ថែមពីនេះ ស្រ្តីរូបនេះបានអះអាងថា ខ្លួនក៏មិនបានគំរាមទៅដល់ភាគីជនរងគ្រោះ ឲ្យដកពាក្យបណ្ដឹង ជាថ្នូរនឹងទឹកប្រាក់១០០០ដុល្លារ ដូចការរៀបរាប់របស់សារព័ត៌មានមួយចំនួន និងភាគីជនរងគ្រោះដែរ។

តាមស្ត្រីរូបនេះ អំឡុងពិធីបុណ្យសពនាពេលកន្លងទៅ ភាគីខ្លួនបានស្នើសុំឲ្យភាគីជនរងគ្រោះដកពាក្យបណ្ដឹងនេះដោយគ្រាន់និយាយថា កុំឲ្យខូចអនាគតកូនខ្លួន ដែលនៅមានវ័យក្មេងប៉ុណ្ណោះ។ ចំណែកអវត្តមានក្នុងពេលកើតហេតុរបស់កូនខ្លួន គឺដើម្បីចៀសវាងការរងអំពើហិង្សា ពីអ្នកដទៃតែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ ក្នុងវីដេអូប្រមាណ ៥០នាទីដដែល ស្រ្តីរូបនេះក៏បានអះអាងពីការត្រៀមខ្លួនដកពាក្យបណ្ដឹងវិញដែរ ដោយលើកឡើងថាប្រសិនបើ បណ្ដឹងទាំងនេះ ធ្វើឲ្យភាគីជនរងគ្រោះកាន់តែខឹងសម្បារ។

គួរបញ្ជាក់ថា តាមការបង្ហោះរបស់ភរិយាភាគីជនរងគ្រោះ សាច់ញាតិរបស់ជនរងគ្រោះសរុបចំនួន ៤នាក់ បានរងការចោទប្រកាន់ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ បទបរិហារកេរ្តិ៍តាមសារព័ត៌មាន និងបទជេរប្រមាថជាសាធារណៈ ដែលធ្វើឡើងដោយមេធាវីការពារក្ដីឲ្យអ្នកស្រី សុខ លីណានេះ។

យោងតាមគណនីប្រពន្ធជនរងគ្រោះបានបង្ហោះថា​ ប្តឹងក្រុមគ្រួសារខ្ញុំ​៤នាក់ទារសំណង សរុបប្រហាក់ប្រហែលនឹង ៨០ម៉ឺនដុល្លារអាមេរិក។ ក្នុងនោះមួយនាក់ ៨២០លានរៀល  ស្មើនឹងប្រមាណជា ២០មុឺនដុល្លារក្នុងម្នាក់។ បើតាមការបង្ហោះរបស់ភរិយាជនរងគ្រោះដដែល បានបញ្ជាក់ថា ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ នឹងជាអ្នកការពារក្ដីឲ្យគ្រួសារភាគី ជនរងគ្រោះនេះជាបន្ត។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្ត ហ្សីប ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ២សេប៊ី ៩៩ ៦៣ ​បើកបរដោយយុវជនម្នាក់ឈ្មោះ ព្រហ្ម វិចិត្រ សុសក្ដា អាយុ២៣ឆ្នាំ បានបុកយុវជនម្នាក់បណ្តាលឱ្យបាត់បង់ជីវិត នៅខណ្ឌទួលគោក ដោយជនល្មើស ក៏បានចូលខ្លួនមកសារភាពនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣  នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ ក្រោយពីស្ថានប័នអយ្យការចេញដីកាកោះហៅ

 

Leave a Reply

Your email address will not be published. Required fields are marked *

You missed