គ្រូបង្រៀនម្នាក់ ចាប់រំលោភកូនសិស្សខ្លួនឯង ដែលទើបតែអាយុ១១ឆ្នាំ ក្នុងបន្ទប់ទឹកខាងប្រុស នៅសាលាបឋមសិក្សាត្រពាំងធ្លក

លោកគ្រូបង្រៀនម្នាក់ នៅសាលាបឋមសិក្សា ត្រពាំងធ្លក ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ត្រូវ បានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ឪពុកម្តាយកូនសិស្ស ដោយបានចោទប្រកាន់ថា គ្រូបង្រៀនរូបនោះ បានចាប់កូនសិស្សខ្លួនឯងអាយុ ១១ឆ្នាំ រំលោភ ចំនួន ២ដង ក្នុងបន្ទប់ទឹក នៅសាលារៀន កាលពីវេលាម៉ោង ៣និង១៥នាទីរសៀលថ្ងៃទី៩ ខែ មករា ឆ្នាំ២០២៤ នៅក្នុងសាលាបឋមសិក្សាត្រពាំងធ្លក។

ជនសង្ស័យដែលជាគ្រូបង្រៀនរូបនេះ ឈ្មោះ ធីម ម៉ន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិ ជាចលិច ឃុំជាច ស្រុកកំចាយមារ។ ចំណែកកុមារីរងគ្រោះមានឈ្មោះ ធ ស ន អាយុ១១ឆ្នាំ មានទី លំនៅក្នុងភូមិឃុំជាមួយលោកគ្រូដែរ។

យោងតាមចម្លើយរបស់ក្មេងស្រីរងគ្រោះ ដែលបានផ្តល់ព័ត៍មានមកសមត្ថកិច្ច បានបញ្ជាក់ថា នៅវេលាម៉ោង ៣ រសៀលថ្ងៃទី៩ ខែមករា។ ក្នុងពេលដែលរូបនាងកំពុងដងទឹកនៅក្នុងបន្ទប់ទឹក ម្នាក់ឯង លោកគ្រូរបស់នាងឈ្មោះ ធីម ម៉ន បានចូលទៅក្នុងនោះ ហើយ​ខ្ចាស់គន្លឹះទ្វារជាប់ រួច ប៉ុនប៉ងចាប់នាងរំលោភ​ តែមិនបានសម្រេច ព្រោះត្រូវនាងរើ បម្រាស់ទាន់។

ពេលគ្រូនាងចេញពីបន្ទប់ទឹកបាត់ រូបនាងក៏បន្តទៅដួសទឹក នៅក្នុងបន្ទប់ទឹកខាងប្រុស បន្តទៀត ហើយបន្តិចក្រោយមក គ្រូដដែលនោះក៏ ចូលទៅចាប់នាងរំលោភម្ដងទៀតរហូតបានសម្រេចតែម្តង។

ក្រោយត្រូវគ្រូរបស់ខ្លួនចាប់រំលោភរួច ក្មេង ស្រីរងគ្រោះក៏ត្រឡប់ទៅផ្ទះ រៀបរាប់ប្រាប់ឪពុកម្តាយ ទើបឪពុកម្តាយ នាំនាងទៅប្តឹងសមត្ថកិច្ចឲ្យ ជួយអន្តរាគមន៍ ចាប់ជនល្មើសភ្លាមភ្លាមតែម្តង។

បច្ចុប្បន្នគ្រូបង្រៀន ដែលជាជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក កំចាយមារ ហើយសមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនិតិវិធីច្បាប់។

ប៉ុន្តែជាមួយគ្នានោះ ក៏លេចឮ ព័ត៍មានថា ក្រុមគ្រួសារខាងគ្រូបង្រៀនរូបនោះ កំពុងព្យាយាមជួបភាគីខាងក្មេងស្រីរងគ្រោះ ដើម្បីសុំធ្វើ ការសម្របសម្រួលគ្នា

Leave a Reply

Your email address will not be published. Required fields are marked *

You missed