ហួសចិត្ត សង្ឃមួយអង្គ ទ្រាំមិនបាន ស្រាប់តែដោះស្បង់នៅលើរថយន្តក្រុង ធ្វើរឿងមួយនេះ បណ្តាលអោយស្រីស្រីនាំគ្នាភ័យឆោឡោ
កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចនៅខេត្តឧត្តរថានី ប្រទេសថៃ បានទទួលបណ្តឹងមួយថា មានព្រះសង្ឃ១អង្គ បានដោះស្បង់ចីពរ នៅលើរថយន្តក្រុង ដឹកអ្នកដំណើរ ពីខេត្តឧត្តរថានី ទៅខេត្តនគររាជសីមា កាលពីថ្ងៃទី៧ នៅស្ថានីយរថយន្តក្រុងខេត្តឧត្តរថានី ។
ហេតុការណ៍នេះបណ្តាលឲ្យអ្នកដំណើរស្រីស្រីភ្ញាក់ផ្អើល និងប្តឹងសន្តិសុខ ។ ភ្នាក់ងារសន្តិសុខបានឃាត់ខ្លួនព្រះសង្ឃអង្គនេះ ព្រមទាំងដកហូតយកអត្តសញ្ញាណប័ណ្ណ និងកាបូបធ្វើដំណើរ ។ តាមរយៈការសាកសួរជំហានដំបូងបានឱ្យដឹងថា ព្រះសង្ឃមានព្រះនាម កុ ដែមានព្រះជន្ម២៣វស្សាហើយ មកពីស្រុកកូស៊ុមពិស័យ ខេត្តមហាសារ៉ាខាម ហើយមានសតិពុំសូវល្អទេ ។
បន្ទាប់ពីការត្រួតពិនិត្យក្នុងកាបូប ធ្វើដំណើរ គេបានឃើញថ្នាំព្យាបាលជំងឺសរសៃប្រសាទ នំចំណី និងដបទឹក ដែលញាតិញោមបានរាប់បាត្រនៅតាមផ្សារ។ ប៉ុន្តែសមត្ថកិច្ចពុំបានឃើញឯកសារអ្វីផ្សេងទៀតឡើយ។ ពេលខ្លះ ព្រះសង្ឃ អង្គនេះ បានឆ្លើយតបជាមួយសមត្ថកិច្ច មិនត្រូវសាច់រឿង ហើយពេលខ្លះទៀត ព្រះសង្ឃនិយាយ បណ្តើរ យំបណ្តើរ ថា គ្មានអ្នកណាស្រឡាញ់ គ្មានអ្នកចាប់អារម្មណ៍ ហើយការដោះស្បង់ចីពរ នៅលើរថយន្តក្រុងនេះ ដោយសារចង់មានអារម្មណ៍ល្អប៉ុណ្ណោះ ។
ព្រះសង្ឃ កុ មានសង្ឃដីកាថា ព្រះអង្គបានបួសអស់រយៈពេល ១ឆ្នាំហើយ។ ពីដំបូងគិតថាបួសជាព្រះអង្គដើម្បីសងគុណឪពុកម្តាយ ប៉ុន្តែដោយសារមានជំងឺសរសៃប្រសាទ ក្រោយកើតហេតុការណ៍ដួលម៉ូតូ កាលពី ងាយុ១៨ឆ្នាំ ទើបព្រះអង្គទៅវះកាត់នៅមន្ទីរពេទ្យ បន្ទាប់មកព្រះអង្គត្រូវឆាន់ថ្នាំ ដើម្បីព្យាបាលជំងឺគ្រប់ពេលវេលា
នៅពេលចូលវស្សា ព្រះអង្គបានគង់នៅវត្ត មួយក្នុងស្រុក កូស៊ុមពិស័យ ខេត្តមហាសារ៉ាខាម ហើយព្រះអង្គបានគេចពីវត្តអស់ចំនួន ៣ថ្ងៃ ព្រោះគ្មានអ្នកណាស្រឡាញ់ និងគ្មានអ្នកយល់ចិត្ត ។ បន្ទាប់មក ព្រះអង្គបាន ធ្វើដំណើរមកខេត្តឧត្តរថានី ចំនួន១ថ្ងៃ ហើយមិនដឹងថា នឹងដើរលេងនៅកន្លែងណាបន្តទៀត ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ។
លោក និរ៉ាន់ រ៉ប់រូ ជាបុគ្គលិករថយន្តក្រុងនិយាយថា លោកបានឃើញព្រះសង្ឃ កុ មកសុំសាកថ្មទូរស័ព្ទ ។ ពេលនោះ លោក មិនដឹងថា ជាព្រះសង្ឃទេ ក៏ឱ្យសាកថ្ម នៅពេលសាកថ្មរួច ព្រះសង្ឃអង្គនេះប្រាប់ថា នឹងធ្វើ ដំណើរ ទៅក្រុងបាងកក ប៉ុន្តែក្រោយមកប្រាប់ថា ទៅខេត្តនគររាជសីម៉ាវិញ ។
ហេតុនេះ លោក និរ៉ាន់ រ៉ប់រូ ក៏នាំ ព្រះអង្គទៅជិះរថយន្តក្រុង ដោយពុំចាំបាច់ទិញសំបុត្រអស់លុយទេ ។ នៅពេលព្រះសង្ឃឡើងជិះរថយន្ត ស្រាប់តែព្រះអង្គចាប់ផ្តើមដោះស្បង់ចីពរ បង្ហាញរបស់អាថ៌កំបាំង ឱ្យគេឃើញ ហើយធ្វើឲ្យនារី ជាច្រើននាក់នៅក្នុងរថយន្តក្រុង ផ្អើលរត់មកប្រាប់សន្តិសុខ និងប្រាប់លោក។ ហេតុនេះ លោកក៏ប្រញាប់នាំព្រះសង្ឃឱ្យចុះពីរថយន្តក្រុងវិញ ហើយរង់ចាំសមត្ថកិច្ចមកសួរនាំ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ព្រះសង្ឃ កុ និយាយស្ដីពុំស្រូវដឹងរឿងទេ ទើបសមត្ថកិច្ចទូរស័ព្ទទៅសួរសាច់ញាតិនៅឯផ្ទះ ។ ពួកគេប្រាប់ថា ព្រះសង្ឃ កុ មានជំងឺខួរក្បាល ហើយបានលួចរត់ចេញពីវត្តអស់រយៈពេល៣ថ្ងៃហើយ។ ដូច្នេះ សាច់ញាតិ ក៏បានធ្វើដំណើរមកទទួលព្រះសង្ឃត្រឡប់ទៅផ្ទះវិញដើម្បីផ្សឹក និងព្យាបាលជំងឺ ។ សាច់ញាតិបានសន្និដ្ឋានថា ព្រះសង្ឃមិនបានឆាន់ថ្នាំតាមវេជ្ជបញ្ជាគ្រូពេទ្យទេ ទើបកើតអាការៈបែបនេះ ៕