បុរសម្នាក់ខឹងពេលផឹកស៊ី ដើរទៅសុំជល់កែវតុអ្នកក្បែរគ្នា តែគេមិនព្រមជល់កែវ ទាញម៉ូតូជិះបំបុក ម្ចាស់ហាងទាញទ្វារបិទ ហៅប៉ូលិសវាយខ្នោះ
បុរសម្នាក់ ផឹកស៊ីស្រវឹង រួចក៏ក្រោកដើរទៅសុំជល់កែវ អ្នកផឹកស៊ីតុក្បែរគ្នា និងបបួលគេឱ្យមកផឹកនៅតុជាមួយគ្នា តែគេមិនព្រមដល់កែវ និងមិនមកផឹកជាមួយ ស្រាប់តែ បុរសនោះខឹងសម្បាជាខ្លាំង ទៅហៅបក្ខពួកជិះម៉ូតូកាន់ដាវ និងដំបង ជិះបំបុកចូលហាង បម្រុងវាយគេ តែត្រូវម្ចាស់ហាងទាញទ្វារបិទទាន់ និងចាប់ឃាត់បានជនដែដល់បានម្នាក់ភ្លាមភ្លាម ប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់។
ហេតុហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៣និង៤៥នាទីទៀបភ្លឺ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នៅចំណុចហាងយីហោ ស៊ុបពពែ រស្មីឯករាជ្យ ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ជនបង្កហេតុដែលត្រូវ សមត្ថកិច្ចចាប់ឃាត់ខ្លួន មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ។ ចំណែកម៉ូតូដែលជនបង្កហេតុ ជិះបំបុកចូលហាង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ១ជេ ៤៣ ២៩និង មានដំបង១ដើម ដែលជនសង្ស័យកាន់បម្រុង យកមកធ្វើសកម្មភាពវាយគេ នេះបើតាមប្រភពម្ចាស់ហាងខាងលើ បានរៀបរាប់ប្រាប់ថា មុនពេលកើត ជនសង្ស័យបានចូលមកផឹកស៊ីនៅ ក្នុងហាងរបស់គាត់ បន្ទាប់ពីផឹកស្រវឹង ជនសង្ស័យបានទៅសុំជល់កែវជាមួយភ្ញៀវ នៅតុផ្សេងក្បែរគ្នា រួចហៅ ឲ្យគេទៅអង្គុយផឹកជាមួយខ្លួន តែគេមិនព្រម ជល់កែរនិងមកផឹកជាមួយនោះទេ។
ម្ចាស់ហាង បន្តទៀតថា ភ្លាមភ្លាមនោះ ជនសង្ស័យខឹង គេបែរជាកូរគេឯងពេញក្នុងហាង ពេលនោះគាត់ជាម្ចាស់ហាង បានធ្វើការសម្រួលរួចហើយ ស្រាប់តែជនសង្ស័យ ជិះម៉ូតូចេញទៅបាត់។
លុះមួយ សន្ទុះក្រោយមក បុរសនោះ បានហៅបក្ខពួក ១ក្រុម ជិះម៉ូតូ ៤គ្រឿង ប្រដាប់ដោយដាវ និងដំបង មកធ្វើសកម្មភាព ដោយជនសង្ស័យ ជិះម៉ូតូបុកចូលហាង តែម្នាក់ឯងមុខគេ។ ភ្លាមភ្លាមនោះ គាត់ជាម្ចាស់ហាង បានទាញទ្វារបិទ រួចនាំគ្នាចាប់ឃាត់ខ្លួនជនសង្ស័យ បានម្នាក់ ភ្លាមភ្លាមតែម្តង
ចំណែកបក្ខពួកផ្សេងទៀត បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់។ ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើបានហើយ ម្ចាស់ហាងបានទាក់ទង ប្ដឹងសមត្ថកិច្ចក្នុងមូលដ្ឋាន ឱ្យចុះមកនាំ ខ្លួនជនសង្ស័យទៅ សាកសួរ។ក្រោយពេលកើតហេតុ បន្ទាប់ពីម្ចាស់ហាងបានមកបំភ្លឺ និងដាក់ពាក្យបណ្តឹងរួចហើយ សមត្ថកិច្ចបានកសាងសំណុំ រឿងបញ្ហាជនសង្ស័យខាងលើទៅចាត់ការបន្តតាមនីតិវិធីច្បាប់៕