សូមប្រយ័ត្នស្រីស្រី ស្គាល់គ្នាតាមហ្វេសប៊ុក ទើបបាន៣ថ្ងៃ ខាងប្រុសបបួលទៅដើរលេង ពេលជិះដល់កន្លែងស្ងាត់ ចាប់ខាងស្រីឌីតឡើងឆ្អែតឆ្អន់ រួចប្លន់យកគ្រឿងអលង្កា ទូរស័ព្ទនិងលុយអស់ពីខ្លួន
នារីវ័យក្មេងម្នាក់ត្រូវជនសង្ស័យជាមិត្តប្រុសរបស់ខ្លួន បានធ្វើសកម្មភាពចាប់ឌីត និងប្លន់រហូតបានសម្រេច ក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ។
នេះបើតាមការបញ្ជាក់របស់នារីរងគ្រោះអោយដឹងថារូបនាង និងជនសង្ស័យបានស្គាល់គ្នាតាមហ្វេសប៊ុក អស់រយៈពេលបីថ្ងៃមកហើយ លុះដល់ថ្ងៃកើតហេតុខាងលើបុរសជាមិត្តប្រុស បានបបួលរូបនាងដើរលេងរហូត ដល់ផ្លូវស្ងាត់រួចក៏ធ្វើសកម្មភាពចាប់នាងឌីត ព្រមទាំងប្លន់យកលុយគ្រឿងអលង្កា និងទូរស័ព្ទដៃ សរុបជាទឹកប្រាក់ប្រមាណ ៨០០ដុល្លាអាមេរិក ។
បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ដោយឡែកនារីរងគ្រោះបានសុំអោយប្រជាពលរដ្ឋនៅក្បែរទីតាំងកើតហេតុ ជួយដឹករូបនាងទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សាក់សំពៅតែម្តង ។
ពាក់ព័ន្ធករណីខាងលើនេះលោកវរៈសេនីយ៍ទោ ជា ហុកសែ អធិការរងនគរបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី៨ ខែមករាឆ្នាំ២០២៤នេះ បានអោយដឹងថា រូបលោកកំពុងធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាបានហើយ ពោលគឺជនសង្ស័យ ខាងលើធ្លាប់ធ្វើ សកម្មភាពបែបនេះម្ដងរួចមកហើយ នៅក្នុងមូលដ្ឋានរបស់លោក ។
គួររម្លឹកផងដែរថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ នៅចំណុចភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីស្រដៀងគ្នានេះដែរ ដោយជនសង្ស័យ និងបក្សពួកបានទាក់ទងស្គាល់នារីរងគ្រោះទាំង ២នាក់តាមរយៈហ្វេសប៊ុក រួចបាននាំដើរលេង រហូតដល់កន្លែងស្ងាត់ បានធ្វើសកម្មប្លន់យក ទូរស័ព្ទម៉ាក់អាយហ្វូន ១១ប្រូម៉េក និងលុយប្រមាណ ៤០០ដុល្លា រួចរត់គេចខ្លួនបាត់ដូចគ្នា ។