ហួសចិត្ត ប្រពន្ធជិះម៉ូតូត្រុកត្រុក ដេញតាមឡានប្តី កំពុងដឹកស្រីស្នេហ៍ ទៅទិញស្រោមអនាម័យ និងថ្នាំដាក់អារម្មណ៍ ត្រៀមចូលផ្ទះសំណាក់ ដើម្បីឡើងឋានសួរ តែប្តីធ្វើមិនដឹង មិនខ្វល់ពីប្រពន្ធឡើយ ថែមទាំងអោយស្រីស្នេហ៍ធ្វើបែបនេះដាក់ប្រពន្ធថែមទៀត
កាលពីប៉ុន្មានខែមុននេះ មានហេតុការណ៍មួយបានកើតឡើងបង្ករអោយមានការភ្ញាក់ផ្អើលជាខ្លាំង គេឃើញមានទំព័រហ្វេសប៊ុកមួយបានចុះផ្សាយរឿង ដល់គួរឲ្យឈឺចាប់បំផុត មានស្ត្រីម្នាក់ ដែលជាប្រពន្ធខំជិះម៉ូតូត្រុកត្រុក គ្រប់ច្រកល្ហកដើម្បីស្វែងរកប្តី ស្រាប់តែប្រទះឃើញប្តីកំពុងបើករថយន្តដឹកស្រីស្នេហ៍ ចូលម៉ាតដើម្បីទិញស្រោមអនាម័យ បំរុងចូលផ្ទះសំណាក់ ឡើងឋានសួរជាមួយគ្នា។
ស្ត្រីម្នាក់នេះបើតាមគេ ប្រាប់មកថា នាងមានការសង្ស័យមកលើប្តីយូរណាស់មកហើយ ព្រោះតែទំនាក់ទំនងនៅក្នុងគ្រួសារចេះតែមានរឿងរកាំរកូសឥតឈប់ បើទោះបីជានាងជាប្រពន្ធបានខិតខំបង្កើតភាពផ្អែមល្ហែមជាមួយប្តីយ៉ាងណាក៏ដោយ ក៏ប្តីនៅតែទាស់ចិត្តរហូតឈ្លោះប្រកែកគ្នាក៏មាន
ការរស់នៅក្នុងគ្រួសារពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានភាពល្អក់ករករនឹងគ្នាឥតឈប់ ហើយយប់ឡើងប្តីមិនសូវចុះដំណេកជាមួយប្រពន្ធដូចមុនឡើយ ដែលជាហេតុធ្វើអោយប្រពន្ធចេះតែឆ្ងល់ ថាតើមកពីអ្វីអោយពិតប្រាកដ សំនួរ ជាច្រើនដែលប្រពន្ធបានសួរខ្លួនឯង តែរកចម្លើយដែលកើតចេញពីកំហុសខ្លួនមិនឃើញសោះ ក៏ព្រោះតែខ្លួនជាប្រពន្ធបានបំពេញតួរនាទីបានល្អប្រសើរហើយ តែនៅតែមិនអាចទាក់ចិត្តប្តីដូចមុនបាន
ស្រាប់តែមុនថ្ងៃកើតហេតុមកដល់ រឿងប្តីលួចមានស្រីស្នេហ៍នេះ ស្ត្រីជាប្រពន្ធធ្លាប់មានការតាមដាន និងសង្កេតបុរសជាប្តីជាប់លាប់ដែរ តែមិនដែល តាមទាន់អោយឃើញច្បាស់នៅនឹងភ្នែកម្តងណាទេ ស្រាប់តែនៅថ្ងៃកើតហេតុ នាងបានទទួលដំណឹងពីអ្នកស្គាល់គ្នាម្នាក់ បានតេទូរស័ព្ទមកប្រាប់ថា ខ្លួនបានឃើញប្តីរបស់នាងចតឡានឈប់ទិញឥវ៉ាន់នៅក្នុងហាងទំនើបមួយ ដោយមានដឹកស្រីម្នាក់មកតាមជាមួយផងដែរ គ្រាន់តែលឺបែបនេះភ្លាម ធ្វើអោយនារីជាប្រពន្ធ នៅស្ងៀមមិនបាន ញ័រដៃញ័រជើង ទប់ចិត្តមិនចង់ជាប់ បានទាញម៉ូតូ ជិះសំដៅមកទីតាំង ដែលប្តីរបស់ខ្លួនកំពុងចតឡាននៅជាមួយស្រីស្នេហ៍នោះតែម្តង
ពេលមកដល់ភ្លាម នារីជាប្រពន្ធ បានជិះម៉ូតូសំដៅមកកាន់ឡានរបស់ប្តី ទាំងកំហឹងយ៉ាងខ្លាំង ហើយបានចុះទៅនិយាយបង្ខំស្រីស្នេហ៍របស់ប្តី អោយបើកកញ្ជក់ឡានដើម្បីនិយាយគ្នា តែមានឯណាគ្រាន់តែនារិ ដែលជាស្រីស្នេហ៍បើកកញ្ចក់ឡានភ្លាម នារីជាប្រពន្ធក៏ប្រទះឃើញ ស្រោមអនាម័យ ជាមួយថ្នាំដាស់អារម្មណ៍ក្នុងកាបូបរបស់នារីជាស្រីស្នេហ៍ប្តីថែមទៀត ដែលវារឹតតែធ្វើឲ្យប្រពន្ធម្នាក់នេះខឹងសម្បារកាន់តែខ្លាំងឡើងខ្លាំងឡើង ហើយជឿជាក់១០០ភាគរយថាស្រីម្នាក់នេះ គឺជាស្រីស្នេហ៍របស់ប្តីពិតប្រាកដមែន
នៅពេលដែលស្ត្រីជាប្រពន្ធ កំពុងឈ្លោះប្រកែកគ្នាជាមួយស្រីស្នេហ៍ គឺបុរសជាប្តីពុំនៅក្នុងឡានជាមួយនោះទេ ព្រោះរវល់ទៅទិញស្រោមអនាម័យ និងថ្នាំដាស់អារម្មណ៍ថែម មុននឹងទៅចូលផ្ទះសំណាក់ឡើងឋានសួរជាមួយស្រីស្នេហ៍រូបនេះ
ទីបំផុតប្តីក៏បានមកពីទិញទំនិញពីក្នុងហាងវិញ ហើយក៏បានប្រាប់ឲ្យស្រីស្នេហ៍របស់ខ្លួន អោយបិទកញ្ជក់ឡាន ហើយកុំឲ្យរវល់ជាមួយប្រពន្ធរបស់គាត់ បន្ទាប់មកថែមទាំងបើកឡានចេញជាមួយស្រីស្នេហ៍ បាត់ទៅ ដោយមិនខ្ចីខ្វល់ ពីប្រពន្ធដ៏កំសត់ម្នាក់នេះទេ។
សូមបញ្ជាក់ថានេះ ជាករណីដែលបានកើតឡើងនៅក្នុងប្រទេសថៃប៉ុណ្ណោះ ប៉ុន្តែជាក៏អាចឆ្លុះបញ្ចាំងពីសង្គមគ្រួសារមួយដែលរស់នៅមិនចុះសម្រុងនឹងគ្នា ដោយសារប្តីលួចក្បត់ចិត្តប្រពន្ធ ទៅមានស្រីស្នេហ៍ ដែលមិនមែនមកពីការរស់នៅរកាំរកុះដោយសារតែភាគីខាងប្រពន្ធមិនល្អនោះទេ ។
ប៉ុន្តែក៏អាចមានការលើកឡើងបែបវិជ្ជមានមកកាន់ខាងបុរសជាប្តីដែលថា ដោយសារតែប្រពន្ធមិនល្អនឹងហើយ ទើបបុរសជាប្តី បែកគំនិតទៅរកនារីថ្មីដែលល្អជាងប្រពន្ធ ដែលខ្លួនបានរៀបការស្រប់ច្បាប់។
បើដូចការលើកឡើងខាងលើនេះមែន បុរសជាប្តីបើអស់ចិត្តស្រលាញ់ចំពោះប្រពន្ធកូនហើយ គួរតែបញ្ចប់ទំនាក់ទំនងគ្រួសារអោយដាច់ស្រេចសិន ចាំបង្កើតទំនាក់ទំនងថ្មីជាមួយនារីផ្សេងដែលខ្លួនយល់ថាល្អ ជាងប្រពន្ធ មិនគួរលួចទាក់ទងគ្នាតាំងពីនៅរួមរស់ជាមួយប្រពន្ធបែបនេះទេ វាខុសទាំងផ្លូវច្បាប់ ខុសទាំងសិលធម៌សង្គមថែមទៀតផង