ប្តីនៅឯស្រុក អោយប្រពន្ធមកធ្វើការរោងចក្រនៅភ្នំពេញ អត់ពេលវេលានៅជាមួយប្រពន្ធ ស្រាប់តែប្រពន្ធជូរមាត់ទាក់ទងបានប្រុសស្នេហ៍ នាំមកដេកដល់បន្ទប់ជួល ចៃដន្យប្តីតាមមកដល់ ប្រពន្ធលើកខោសឹងមិនទាន់ ហើយប្រកែកថា មិនទាន់អស់ខ្លួនប្រាណទេ គ្រាន់តែអោបថើបគ្នាប៉ុណ្ណោះ
ស្ត្រីម្នាក់មានប្ដីទៅហើយ ខណៈប្ដីទៅស្រុកបែរជានាងហ៊ាននាំប្រុសសេ្នហ៍ចូលដេកសោយសុខដល់ក្នុងបន្ទប់ជួល លុះឪពុកមាខាងប្រពន្ធ ទូរស័ព្ទប្រាប់ប្ដី ទើបតាមទាន់ប្តឹងសមត្ថកិច្ចឃាត់យក មកសួរនាំធ្វើឲ្យមានការភ្ញាក់ផ្អើល នៅផ្ទះជួល ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសជាប្ដី មានឈ្មោះ អន សឿន អាយុ២០ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅ៣ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ តែបានត្រលប់ទៅស្រុកមួយរយៈ នៅខេត្តស្វាយរៀង ។ ចំណែកស្ដ្រីជាប្រពន្ធ មានឈ្មោះ ទិត សុផាត អាយុ២១ឆ្នាំ មុខរបរជាកម្មករ រោងចក្រ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ។
ចំណែកប្រុសកំពូលស្នេហ៍ ជាសហាយនោះ មានឈ្មោះ ស៊ង វ៉ាន់ឆៃ អាយុ២២ឆ្នាំ មុរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលជាមួយស្ត្រីផិតប្ដីខាងលើ ស្រុកកំណើតមិនត្រូវបានស្គាល់ ។ តាមប្រភពពីប្ដី បានឲ្យដឹងថា មុនពេលកើតហេតុរូបគេទាំង ២នាក់ខាងលើ មិនបានរស់នៅបន្ទប់ជួលជាមួយនោះទេ ដោយខ្លួនទៅនៅស្រុកមួយរយៈ ស្រាប់តែទទួលដំណឹងពីឪពុកមាខាងប្រពន្ធប្រាប់ថា ប្រពន្ធខ្លួនកំពុងលួចមានសាហាយហើយ និងនាំយកមកនៅក្នុងបន្ទប់ជួលថ្មីជាមួយគ្នាថែមទៀត ។
ឮដូច្នោះបុរសជាប្ដីក៏ប្រញាប់ប្រញ៉ាលមកពីស្រុកឡើងមកភ្នំពេញ ដើម្បីមកបន្ទប់ជួលមើលប្រពន្ធរបស់ខ្លួន ពិតជាអ៊ីចឹងមែនអត់។ បុរសជាប្តីប្រាប់បន្តថា លុះមុនពេលកើតហេតុ រូបគាត់បានមកពីស្រុកកំណើត ដើម្បីតាមដានប្រពន្ធក៏ឃើញប្រពន្ធនាំសហាយចូលក្នុងបន្ទប់ជួលនោះពិតប្រាកដមែន រូបគាត់ក៏យកកូនសោទៅចាក់ពីខាងក្រៅបន្ទប់ ហើយបានទៅប្តឹងនគរបាលប៉ុស្តិ៍ភ្លាមភ្លាមផងដែរ ដើម្បីជួយអន្តរាគមន៍ ឃាត់ស្ត្រីជាប្រពន្ធ និងប្រុសស្នេហ៍ទៅប៉ុស្តិ៍ដើម្បីសួរនាំ ។
តាមការរៀបរាប់ពីបុរសជាប្តី ទាំងអួលដើមក ថា គាត់បានរៀបការជាមួយ ស្ត្រីរូបនះ តាំងពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៩ ចូលតាមផ្លូវ ទៅតាមច្បាប់ ថ្លៃបណ្តាការ ១៥០០ដុល្លារ រៀបការសំពះផ្ទឹមលោកមេបាចាស់ទុំសងខាង ហើយក្រោយពីរៀបការនឹងគ្នាហើយ ប្រពន្ធមកបន្តធ្វើការងារនៅភ្នំពេញ ចំណែកខ្លួនជាប្តី ធ្វើការងារដែរ តែនៅចាំផ្ទះឯស្រុក ស្រុក តែមួយរយៈចុងក្រោយនេះ ប្រពន្ធមិនដែលឃើញទៅរកប្តីសោះ ដូចសោះអង្គើយ ហាក់បីដូចជាគ្មាននឹកនារឿងរួមដំណេកសោះ កាន់តែសង្ស័យ មិនអស់ចិត្ត ធ្វើដំណើរចេញពីស្រុក តាមមករកដល់បន្ទប់ជួល នៅព្រលប់ថ្ងៃទី០៥ ខែកញ្ញា គ្រាន់តែរុញទ្វារបន្ទប់ ពុទ្ធោ ! ប្រពន្ធខ្ញុំកំពុងបង្កើតភាព ផ្អែម ឱប ជាមួយប្រុសផ្សេង តូចចិត្ត ប្តឹងប៉ូលិសឲ្យជួយអន្តរាគមន៍ ឃាត់ហៅនាំទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីធ្វើកិច្ចសន្យា លែងលះស្នេហ៍ ៕
ខណៈពេលសមត្ថកិច្ចសាកសួរស្ត្រី ជាប្រពន្ធនាងបានសារភាពថា ខ្លួនមានទំនាក់ទំនងជាមួយប្រុសសហាយអស់រយៈពេល១ខែមកហើយ តែមិនទាន់បានស៊ីជំរៅនៅឡើយ ចំណែកឯបុរសជាប្រុសស្នេហ៍បានសារភាពដូចនារីជាប្រពន្ធដែរថា រូបគេទើបតែទាក់ទងគ្នាទេ គឺរូបគេតែមកចូលបន្ទប់ជួលនេះបានម្តងតែប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុ បុរសជាប្តីមិនប្តឹងផ្តល់ទៅលើប្រពន្ធនោះទេ គ្រាន់តែអោយសមត្ថកិច្ចធ្វើការអប់រំនាង និងបុរសសំណព្វចិត្ត តែប៉ុណ្ណោះ នឹងអោយស្ត្រីជាប្រពន្ធរបស់ខ្លួនត្រលប់ទៅស្រុកកំណើតវិញ ដើម្បីផ្តិតមេដាយលែងលះគ្នាតាមផ្លូវច្បាប់ ដោយទុកឲ្យរូបនាង និងប្រុសសាហាយបន្តសោយសុខបន្តទៀត រូបគេសុំដកខ្លួនចេញ ៕