ហួសចិត្ត ខ្ចីលុយសង្សារ 4000$ លួ.ច.យកទៅរៀបការប្រ.ព.ន្ធ ពេលបែកការ នាងទារវិញ អត់មានលុយសង សុំបង់់រំលោះ១ខែ50$
ហួសចិត្ត ខ្ចីលុយសង្សារ ៤០០០ដុល្លារ ដោយកុហក់ថាយកទៅដូរការងារធ្វើ តាមពិត លួចយកទៅរៀបការប្រពន្ធស្ងាត់ស្ងាត់សោះ ដល់ពេលបែកការដឹងដល់សង្សារតាមទាន់ទារលុយវិញ ខាងប្រុសអត់មានលុយសង សុំសង្សារបង់រំលោះ ១ខែ៥០ដុល្លារ នារីម្នាក់បានចេញមុខទម្លាយរឿងរ៉ាវផ្ទាល់ខ្លួន ដែលត្រូវអតីតសង្សារជើងល្អ ធ្លាប់ស្រលាញ់ទុកចិត្តគ្នា ខ្ចីលុយរហូតដល់ទៅជិត ៤ពាន់ដុល្លារ ដោយកុហកថា យកទៅផ្លាស់ប្តូរកន្លែងការងារ តែតាមពិតបែរជាយកទៅរៀបការប្រពន្ធទៅវិញ លុះរឿងរ៉ាវបែកធ្លាយ ក៏សុំសងរំលស់ តែសងមិនគ្រប់ និងថែមទាំងប្រើសម្តីឡូយទៀត ទើបធ្វើឱ្យនាងទ្រាំមិនបានដាច់ចិត្តបង្ហោះផ្អើលបណ្តាញសង្គមហ្វេសប៊ុក។ នារីរងគ្រោះដែលត្រូវសង្សារកុហកបោកប្រាស់ខ្ចីលុយថា ទៅរត់ការរឿងការងារតែបែរជាយកទៅរៀបការប្រពន្ធទៅវិញនោះ ឈ្មោះពេជ្រ សុខបូរមី អាយុជាង២០ឆ្នាំ។ ចំណែកភាគីខាងប្រុសឈ្មោះស៊ឺ យៀក…