ហួសចិត្ត ខ្ចីលុយសង្សារ ៤០០០ដុល្លារ ដោយកុហក់ថាយកទៅដូរការងារធ្វើ តាមពិត លួចយកទៅរៀបការប្រពន្ធស្ងាត់ស្ងាត់សោះ ដល់ពេលបែកការដឹងដល់សង្សារតាមទាន់ទារលុយវិញ ខាងប្រុសអត់មានលុយសង សុំសង្សារបង់រំលោះ ១ខែ៥០ដុល្លារ
នារីម្នាក់បានចេញមុខទម្លាយរឿងរ៉ាវផ្ទាល់ខ្លួន ដែលត្រូវអតីតសង្សារជើងល្អ ធ្លាប់ស្រលាញ់ទុកចិត្តគ្នា ខ្ចីលុយរហូតដល់ទៅជិត ៤ពាន់ដុល្លារ ដោយកុហកថា យកទៅផ្លាស់ប្តូរកន្លែងការងារ តែតាមពិតបែរជាយកទៅរៀបការប្រពន្ធទៅវិញ លុះរឿងរ៉ាវបែកធ្លាយ ក៏សុំសងរំលស់ តែសងមិនគ្រប់ និងថែមទាំងប្រើសម្តីឡូយទៀត ទើបធ្វើឱ្យនាងទ្រាំមិនបានដាច់ចិត្តបង្ហោះផ្អើលបណ្តាញសង្គមហ្វេសប៊ុក។
នារីរងគ្រោះដែលត្រូវសង្សារកុហកបោកប្រាស់ខ្ចីលុយថា ទៅរត់ការរឿងការងារតែបែរជាយកទៅរៀបការប្រពន្ធទៅវិញនោះ ឈ្មោះពេជ្រ សុខបូរមី អាយុជាង២០ឆ្នាំ។ ចំណែកភាគីខាងប្រុសឈ្មោះស៊ឺ យៀក ជាមន្ត្រីនគរបាល
នារីឈ្មោះពេជ្រ សុខបូរមី បានសរសេរក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា សងលុយអញ មិនគ្រប់សងរបៀបចុកក្អួត ១ខែ៥០ដុល្លារ ឆាតមកខ្ចីលុយអញជំពាក់អញជិត ៤០០០ដុល្លារ សុំអញសងតែ ២០០០ដុល្លារខ្ចីលុយអញ យកទៅផ្ទេរការងារ អញជនរងគ្រោះ អញមិនខ្លាចនឹងនិយាយទេ អញដាក់បណ្តាសាហើយហើយ ឱ្យរលាយមួយគ្រួសារ រកអីបានរលាយនុង អាងខ្លួនឯងប៉ូលិស និយាយមកថា ចង់អញចង់ប្តឹង ក៏ប្តឹងទៅច្បាប់កាត់ម៉េច ឥឡូវអញផុសលើហ្វេសប៊ុកឱ្យផ្អើលគេម៉ាប្រទេសថា ខ្ចីលុយអញសងមិនគ្រប់ ហើយមិនទាន់សងបោកលុយអញហើយ ការមួយអ្នកផ្សេងបាត់ទៀត លុយញើសឈាមអញ អញមិនឱ្យមិនសងស្រួលស្រួលទេ ការហើយចំណងដៃ ទាំងប្តីទាំងប្រពន្ឋហ្នឹងយកលុយសងអញភ្លាម បើមិនសងអញផុសលើហ្វេសប៊ុករាល់ថ្ងៃ ឱ្យល្បី ហើយកុំប្លុកហ្វេសប៊ុក ខ្លួនឯងចោលបើខ្លាំង ព្រោះអញចេះឈឺចាប់អញមិនមែនដុំថ្មតទេ អ៊ីចឹងហើយសងលុយអញ ឱ្យគ្រប់ភ្លាម ល្បិចអ្ហែងគ្រប់ជំពូកអញដឹងហើយ បើអញមានរឿងអី ពីឥឡូវទៅដោយឧបទ្ទវហេតុជួយឱ្យគេដឹងឮដែរ
នារីដដែលបានសរសេរបន្ថែមថា ប្រពន្ធថាយកអាខោនហ្វេសប៊ុកប្តីលេង អ៊ីចឹងប្រពន្ធហ្នឹង ក៏មានចំណែកសងលុយឱ្យគ្រប់ដែរ ថ្ងៃនេះថ្ងៃសីល អញមិនចង់សាងបាបមាត់ទេ អញប្រាប់ឱ្យហើយ អញមិនយក លុយសងអញ១ខែ ៥០ដុល្លារទេ ព្រោះប្តីនាងពេលខ្ចីលុយអញ គឺខ្ចីលុយដុំ មិនមែនសងមកវិញលុយរាយទេ ហើយអញចង់ប្រាប់ថា អញមិនមែនរោងចក្រផលិតលុយ ក៏មិនមែនធនាគារដែរ
មួយវិញទៀតអញត្រូវការសងលុយជាដុំមកវិញគ្រប់ចំនួនដូចដើមមកវិញ សងលុយដុំឱ្យអញឱ្យបាន ២០០០ដុល្លារ ដំបូងកុំមកធ្វើចរិត រកេត រកូត ហើយយកពាក្យលេសថា អញមិនឱ្យសង អញចេះអញចុះ អញរករឿងចេះចុះ បើមិនចង់សង កុំបិទផ្លូវខ្លួនឯងវើយ ពាក្យហ្នឹងមនុស្សគេថ្លៃថ្នូរ គេមិនប្រើពាក្យហ្នឹងទេ។
ទន្ទឹមនឹងលាតត្រដាងរឿងរ៉ាវរបស់ខ្លួនតាមរយៈសំណេរបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកនោះ នារីខាងលើក៏បានបង្ហោះឆាត ដែលនាងនិងអតីតសង្សារឆ្លើយឆ្លងគ្នា ជុំវិញរឿងរ៉ាវជំពាក់ប្រាក់ជិត ៤ពាន់ដុល្លារនេះផងដែរ ដែលបង្ហាញឱ្យឃើញថា នារីជាអតីតសង្សារ ខឹងបុរសនោះ ខ្ចីលុយនាងកុហកថា យកទៅរត់ការដូរកន្លែងធ្វើការ បែរជាយកទៅរៀបការប្រពន្ធចោលនាងធ្វើព្រងើយ។
លុះបែកការ នាងតាមទារលុយវិញ ភាគីប្រុសសុំសងមិនគ្រប់ចំនួន ហើយថែមទាំងសងរំលស់ទៀត ទើបនាងមិនសុខចិត្ត ក៏បង្ហោះហ្វេសប៊ុកបំបាក់មុខអតីតសង្សារតែម្តង។