ហួសចិត្ត ប្រពន្ធខ្លួនឯងមាន មិនអោប បែរជាមកអោបម៉ែក្មេក រហូតម្តាយក្មេកទ្រាំមិនបាន ឡើងមកប្តឹងតុលាការ រឿងកូនប្រសារលួចមើលគាត់ងូតទឹក  ហើយប្រពន្ធដែលត្រូវជាកូនបង្កើតរបស់គាត់ ប្រចន្ទក៏សុំប្តីលែងលះគ្នា និងរត់ចុះចោលផ្ទះមិនអាចរស់នៅជាមួយប្តីបែបនេះតទៅទៀតបាន

ដោយសារទ្រាំលែងបាន នឹងកូនប្រសាប្រុស ធ្វើទុកបុកម្នេញឥតឈប់ឈរ មកលើម្តាយក្មេក រហូតគាត់បានសម្រេចឡើងមកតុលាការ ដាក់ពាក្យបណ្តឹងបន្ថែមទៀត ពីបទប្រទុស្តកេរ្ត៍ខ្មាស និងបទប្រើប្រាស់អំពើហិង្សាខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះជាច្រើន។

អ្នកស្រី យ៉ែម ផល្លា អាយុ៥៣ឆ្នាំ និយាយទាំងទឹកភ្នែករលីងរលោង ដោយបច្ចុប្បន្នរស់នៅភូមិត្រពាំងទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល បានឱ្យដឹងថា កូនស្រីរបស់គាត់ឈ្មោះ ផន ផល្លី បានរៀបការជាមួយឈ្មោះ យិន បូរត្ន័ រយៈពេលជិត១០ឆ្នាំមកហើយ ​ចាប់តាំងពីរួមរស់ជាប្រពន្ធ​ប្តីមក កូនប្រសាប្រុសរូបនេះ ពុំដែលឱ្យតម្លៃអ្នកស្រី ក្នុងនាមជាម្តាយក្មេកនោះទេ គឺតែងតែប្រើពាក្យសម្តីផ្លែផ្កាឌឺដង ប្រមាថ លែបខាយ ហើយជួនកាលបន្លំលូកលាន់ចាប់អោបរូបគាត់ និងលបមើលអ្នកស្រីងូតទឹកជារឿយរឿយថែមទៀតផង តែដើម្បីសុភមង្គលរបស់កូន ទើបគាត់ខាំមាត់សង្កត់ចិត្តមិននិយាយឱ្យកូនដឹង និងបានលាក់រឿងនេះរហូតមក។

តែដោយសារទ្រាំលែងបាន នូវការធ្វើបាបទាំងផ្លូវកាយផ្លូវចិត្តពីសំណាក់កូនប្រសារកំហូចរូបនេះ  ទើបកាលពីខែឧសភា ២០២៣កន្លងទៅ កូនស្រីរបស់គាត់ខ្មាស់គេពេកដោយសារឃើញនូវទង្វើរប្តី ប្រពន្ធខ្លួនឯងមានមិនអោប មិនថើប បែរជាទៅអោបម៉ែក្មេក ក៏បានសម្រេចចិត្ត គេចចុះចោលផ្ទះ និងដាក់ពាក្យសុំលែងលះប្តីរូបនេះតែម្តងទៅ។

លោកស្រីបានបញ្ជាក់បន្ថែមទៀតថា ចាប់តាំងពីកូនស្រីរបស់គាត់ចុះចោល និងប្តឹងសុំលែងលះមកលើកូនប្រសារឈ្មោះ យិន បូរត្ន័ នេះមក គឺធ្វើអោយកូនប្រសារកំហូចរូបនេះ កាន់តែរករឿងជេរប្រមាថមកលើរូបគាត់ជាម្តាយក្មេក ដោយចោទថា អ្នកស្រីជាអ្នកញុះញង់បំបែកបំបាក់កូនទាំងពីរអោយលែងលះគ្នាទៅវិញ

ជាក់ស្តែងក្រោយកូនគាត់ចុះចេញបាត់ កូនប្រសារូបនេះ បានមកផ្ទះរបស់គាត់ជេរប្រមាថ និងវាយបំផ្លាញទ្រព្យសម្បត្តិរបស់គាត់ថែមទៀតផង។ ហើយដោយសារទ្រាំលែងបាន និងបារម្ភពីសុវត្ថិភាពផងនោះនាពេលកន្លងទៅថ្មីថ្មីនេះ អ្នកស្រីសម្រេចដាក់ពាក្យប្តឹងកូនប្រសា ពីបទប្រទុស្ភកេរ្ត៍ខ្មាស និងធ្វើឱ្យខូចខាតដោយចេតនា ទៅឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ដែលគេបានប្រព្រឹត្តិមកលើរូបគាត់ ជាម្តាយក្មេក កន្លងមកសុំឱ្យតុលាការជួយពន្លឿន កាត់ក្តីលើបណ្តឹងរបស់គាត់ និងស្នើសុំឱ្យសារព័ត៌មានជួយផ្សព្វផ្សាយបន្តផង។

ពាក់ពន្ធ័ការចោទប្រកាន់ និងបណ្តឹងរបស់ម្តាយក្មេក លោក យិន បូរត្ន័ បានធ្វើការបកស្រាយតាមរយៈទូរសព្ទ័ថា រឿងដាក់ពាក្យបណ្តឹង គឺជាសិទ្ធិរបស់ម្តាយក្មេក ប៉ុន្តែលោកបដិសេធន៍ថា មិនបានប្រព្រឹត្តិដូចអ្វីដែលម្តាយក្មេក លើកឡើងឡើយ ហើយថាកាលពីកន្លងទៅ លោកពិតជាបានទៅផ្ទះម្តាយក្មេកវាយតុមែន ប៉ុន្តែតុនោះជាកម្មសិទ្ធិរបស់លោក ហើយទៅយកម៉ូតូរបស់លោកដែលឱ្យម្តាយក្មេកជិះមកវិញ ព្រោះខឹងគាត់ពូកែអុជអាល និងរកគ្រូធ្វើអំពើបំបែកប្រពន្ធចេញពីរូបលោក។ ប៉ុន្តែមកដល់ពេលនេះម៉ូតូដែលលោកបានដកយកនោះ ក៏បានយកទៅប្រគល់ឱ្យម្តាយក្មេកវិញហើយដែរ ហើយថាការប្តឹងខាងលើ ដោយសារតែមានអ្នកញុះញង់ ពីក្រោយប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed