ចំឡែកមែន ប្រពន្ធដើម ទៅស្តីដណ្តឹងប្រពន្ធចុងអោយប្តី និងចេញថ្លៃបណ្ណាការទាំងអស់ ព្រមទាំងចូលរួមពិធីមង្គលការ បាចផ្កាស្លារអោយប្តីថែមទៀត ប៉ុន្តែរៀបការបានតែ១អាទិត្យ ប្រពន្ធក្មេង ទ្រាំមិនបាន រត់ចេញចោលប្តីចាស់ ទៅនៅផ្ទះម្តាយវិញ

អ្នកស្រុក​ឱ្យឈ្មោះ​ថា ប្រពន្ធ​ចិត្តធម៌​ ព្រោះតែ​បាន​ចេញ​មុខ​សែន​ប្រពន្ធ​ឱ្យ​ប្ដី​ដែល​ចង់បាន​ប្រពន្ធ​មួយទៀត មិន​អាច​ទប់​បាន​គឺ​ប្រពន្ធ​ក្មេង ។ ក្នុង​ឱកាស​នោះ​ប្រពន្ធដើម​អង្គុយ​បាចផ្កា​ស្លា​យ៉ាង​រីករាយ​ថែម​ទៀត ឯ​កូនស្រី​ឈរ​ថត​យ៉ាង​អង់អាច​ដែល​មើលទៅ​គួរ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​បំផុត ។

គ្រួសារ​មួយ​នេះ ប្ដី​ឈ្មោះ ហែម ចេ​វ អាយុ​៤៧​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ សើ​ង ធី អាយុ​៤២​ឆ្នាំ មានកូន​ស្រី​២​នាក់ មាន​លំនៅ​ឋាន​ជាប់​នឹង​សាលាឃុំ​អង្គ​សុរភី ស្រុក​កំពង់ត្រាច ខេត្តកំពត ។ ប៉ុន្តែ​អ្វី​ដែល​កំពុង​តែ​ភ្ញាក់ផ្អើល​នោះ​ត្រូវ​បាន​គេ​និយាយ​ថា ប្រពន្ធ​គាត់​ចិត្តធម៌​ណាស់​បាន​រៀបចំ​ពិធី​ជូន​លោក​ប្ដី​ឈ្មោះ ហែម ចេ​វ សែនព្រេន​ប្រពន្ធ​ក្មេង​ម្នាក់​ទៀត​ឈ្មោះ​រុន បូ​ប្ផា អាយុ​២៩​ឆ្នាំ នាង​មានស្រុក​កំណើត​នៅ​ភូមិ​គ្រួ​ស ឃុំ​គ្រួ​ស ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង តែ​មក​រស់នៅ​ខេត្តកំពត ។

ពិធី​រៀបចំ​សែនព្រេន​ឱ្យ​ប្ដី​មាន​ប្រពន្ធ​ថ្មី​ច្រឺ​ង​នេះ​បាន​ធ្វើ​ឡើង​​យ៉ាង​អធិកអធម​ក្នុងភូមិ​ជនបទ​ដោយ​មាន​លោក​អាចារ្យ​គន់​ជា​អ្នក​រៀបចំ​បាយសី បាចផ្កា​ក្រ​យ៉ា សំពះ​ផ្ទឹម​យ៉ាង​សមរម្យ​ឱ្យ​អ្នក​ទាំង​ពីរ​នៅ​និង​ផ្ទះ​ខ្លួន​តែ​ម្ដង ដែល​ស្ថិត​នៅ​មុខ​សាលាឃុំ​អង្គ​សុរភី ស្រុក​កំពង់ត្រាច ។

បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​ឈ្មោះ សើ​ង ធី ត្រូវជា​ប្រពន្ធដើម​បាន​និយាយ​ប្រាប់​ថា​ ​ថ្ងៃ​ប្រារព្ធ​ពិធី​នេះ​ថា ខ្លួន​ជា​ប្រពន្ធ​មិន​បាន​ខឹង​ចិត្ត​ស្អិត​ទ្រូង​ណាមួយ​ទេ ក្នុង​រឿង​បង​ចេ​វ​ដែល​ជា​ប្តី​សែន​ប្រពន្ធ​ថ្មី​នោះ ។ សើ​ង ធី ជា​ប្រពន្ធដើម​និយាយ​ថា សម្ភារៈ​មួយ​ចំនួន​ក៏​ដូច​ជា​គ្រឿង​បណ្ណាការ សម្រាប់​សែនព្រេន​ឱ្យ​លោក​ប្តី​យកប្រពន្ធ​ថ្មីចែស​នេះ គឺ​នាង​ជា​អ្នក​ចេញ​មុខ ​និង​ចំណាយធនធាន​ទាំងអស់ ។

នាង​ជា​ប្រពន្ធ​និយាយ​ទាំង​ទឹកមុខ​ធម្មតា​ថា ខ្ញុំ​ដូច​ជា​អស់​និស្ស័យ​ជាមួយ​លោក ​ប្តី​ល្មោភ​ស្រី​នេះ​ហើយ ។ ក្នុង​ឱកាស​នោះ​ស្ត្រី​ជា​ប្រពន្ធដើម​រូប​នេះ បាន​បាច់​ផ្កាស្លា សើច​សប្បាយ​ក្អាកក្អាយ និង​ជូនពរ​ថា សូម​ឱ្យ​​នាង​និង​អ្នក​​ មានកូន​ចំនួន​២​ទៀត ​ដូច​ប្រពន្ធដើម​ក៏​ល្អ​ដែរ ។ ចំណែក​កូនស្រី​របស់​កូន​ក​ម្លោះ​ឈ្មោះ ហែម ចេ​វ ពីរ​នាក់​ម្នាក់​ឈ្មោះ ស្រី​នាង អាយុ​១៩​ឆ្នាំ និង​កូនស្រី​ម្នាក់​ទៀត​ឈ្មោះ នាង លី​លី អាយុ​១៧​ឆ្នាំ ឈរ​ថតរូប​យ៉ាង​ក្លាហាន​ឱ្យ​លោក​ឪ​និង​ស្រី​ថ្មី​យ៉ាង​រីករាយ​បំផុត ដើម្បី​ជូន​ឪពុក​ជា​អនុស្សាវរីយ៍​ផ្តាំ​ចាស់ ។

នាង​និយាយ​ថា ក្នុង​នាម​ជា​កូន មិន​ខឹង​និង​លោកឪពុក​សែន​យក​ស្រី​ថ្មី​ទេ ។ ចំណែក​លោកគ្រូ​អាចារ្យការ​ឈ្មោះ គន់ ក៏​បាន​លើក​សរសើរ​ថា លោក​មិន​ដែល​ជួប​ប្រទះ​ទេ ហើយ​ក៏​ចាត់​ទុក​ថា​ស្ត្រី​ជា​ប្រពន្ធដើម ពិតជា​ចិត្តធម៌​មែន​ហ៊ាន​បើក​បេះដូង យ៉ាង​ទូលាយ​សែន​ប្រពន្ធ​ឱ្យ​ប្ដី ហើយ​សើច​សប្បាយ​រីករាយ​ថែម​ទៀត​ក្នុង​ពិធី​មង្គល​ដែល​មិន​ធ្លាប់​មាន​នេះ

រឿងរ៉ាវ​​​​ប្រពន្ធ​ចិត្តធម៌​​ ដែលបាន​ចំណាយ​ប្រាក់​ជាង​ ៤​លាន​រៀល​ទិញ​គ្រឿង​បរិភោគ និង​ស្លា​ម្លូ​សែនព្រេន​បាចផ្កា​ស្លា​ឱ្យ​បុរស​ជា​ប្ដី​ឈ្មោះ​ហែម ចេ​វ អាយុ៤៧​ឆ្នាំ សែន​អោយ​យកប្រពន្ធ​ក្មេង​ថ្មី​មួយទៀត ​ដែល​មាន​លំនៅ​ឋាន​ជាប់​សាលាឃុំ​អង្គ​សុរភី ស្រុក​កំពង់ត្រាច ខេត្តកំពត ។ ហើយ​ក្នុង​ពិធី​នេះ ទោះបី​ត្រូវ​បាន​អ្នក​ភូមិ​សរសើរ​ថា នាង​ជា​ប្រពន្ធដើម​មានចិត្ត​ធម៌​ចេញ​បណ្ដា​ការ​សែន​ឱ្យ​លោក​ប្ដី​យក​ប្រពន្ធ​មួយទៀត​ក៏​ដោយ ក៏​មានសំណាង​ផ្សំ​ដំណេក​បានត្រឹម​មួយ​អាទិត្យ​ដែរ ។

​ស្ត្រី​ឈ្មោះ​សើ​ង ធី ត្រូវជា​ប្រពន្ធដើម​បុរស​ហែម ចេ​វ និយាយ​ប្រាប់​​ថា នាង​ជា​ប្រពន្ធចុង​ឈ្មោះ​រុន បុប្ផា ពេល​សែនព្រេន​ហើយ​ផ្សំ​ដំណេក​បាន​មួយ​យប់ ស្រាប់តែ​ព្រឹក​ឡើង​នាង​រុន បុប្ផា បាន​ដើរ​លេង​បាត់​មួយ​យប់​មិនដឹង​ទៅ​ណា ហើយ​មិន​បាន​ប្រាប់​លោក​ប្ដី​ដែរ ។

លុះ​នាង​រុន បុប្ផា ត្រឡប់​មក​ផ្ទះ​វិញ ពេល​សួរ​ដេញដោល​នាង​បាន​និយាយ​សុំ​ទោស​តែ​មួយ​ម៉ាត់​ តែ​ប៉ុណ្ណោះ គឺ​ចប់​រឿង ។ ស្ត្រី​ជា​ប្រពន្ធដើម​និយាយ​ថា ទោះជា​មានការ​សែនព្រេន​ប្រពន្ធ​ថ្មី​អោយ​លោក​​ប្ដី​ក៏​ដោយ តែ​មិន​អោយ​ដេក​នៅផ្ទះ​ទេ គឺ​អោយ​នាង​ជា​ប្រពន្ធចុង​ដេក​នៅ​តូប​លក់ដូរ គឺ​កន្លែង​លោក​ប្ដី​ធ្វើ​ជាង​ជួសជុល​កង់ និង​ម៉ូតូ​នៅ​មុខ​ផ្ទះ ។​

ក្រោយមក ស្រាប់តែ​ប្រុស​ជា​ប្ដី​ និង​ប្រពន្ធដើម​ប្រពន្ធចុង​បាន​នាំ​គ្នា​ទៅ​សាលាឃុំ​អង្គ​សុរភី​ នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​គោលបំណង គឺ​ទៅ​ជួប​លោក​មេឃុំ​កែវ​សុខា សុំ​​​លះលែង​ឈប់​យក​គ្នា​ជា​ប្រពន្ធ​ថ្មីទៀត។

លោក​កែវ សុខា មេឃុំ​អង្គ​សុរភី​និយាយ ថាពួក​គាត់​ទាំង​បី​នាក់​ពិតជា​បាន​ទៅ​សាលាឃុំ​ សុំ​ធ្វើការ​លះលែង​គ្នាមែន ។ លោក​កែវ សុខា បាន​និយាយ​ថា លោក​មិន​ទទួល​ដឹងលឺ​ទេ ព្រោះ​កាល​សែនព្រេន​ ក៏​លោក​មិន​បានឃាត់ដែរ ​ព្រោះ​ជាសិទ្ធិ​អ្នកឯង​បាន​ព្រមព្រៀង​គ្នា ។

លុះ​ដល់ពេល​លះលែងគ្នា ក៏​ជា​សិទ្ធិ​អ្នកឯង​ដែរ​ ។ បុរស​ហែម ចេ​វ បាន​និយាយ​ទាំង ស្រណោះ​ស្រណោក ​​ថា នាង​ជា​ប្រពន្ធចុង ត្រូវ​បាន​ម្ដាយ​របស់​នាង​ យក​រថយន្ត​មក​ដឹក​ត្រឡប់​ទៅ​ស្រុក​កំណើត​នៅ​ខេត្តស្វាយរៀង​វិញ ហើយ​តាម​ការ​សន្យា​ម្ដាយក្មេក​ប្រាប់​កូនប្រសា​ប្រុស​ហែម ចេ​វ ថា សុំ​កូនស្រី​ទៅ​លេង​ស្រុកតែ​៣​ថ្ងៃទេ ។

នាង​រុន បុប្ផា ដែលជាប្រពន្ធចុងបាននិយាយ​ប្រាប់ប្តីថា បើ​ចង់​ទាក់ទង​សុំ​អោយ​បង ​ទាក់ទង​មក​ម្ដាយ​ខ្ញុំ​វិញ ។ បុរស​ហែម ចេ​វ ​ហេតុតែ​មានចិត្ត​អាណិត​នាង​ទៅ​ហើយ ក៏សម្រេចចិត្តអោយនាងទៅ​ណា​ក៏​ទៅ​ចុះ ​ បុរស​ហែ​វ ចេ​វ ពិតជា​ស្រលាញ់​ប្រពន្ធចុង​ពេញ​បេះដូង ។ គឺ​មិន​ដាច់​ចិត្ត​ឱ្យ​នាង​របូត​ពី​ដើមទ្រូង​ឡើយ ប៉ុន្តែ​ធ្វើ​ម៉េច បើ​ម្តាយ​នាង​មក​យក​កូន​បេះ​ចេញពី​ដើមទ្រូង​ទៅ​ហើយ​ចេះទ្រាំ​ទ្រាំ​ទៅ​ចុះ

Leave a Reply

Your email address will not be published. Required fields are marked *

You missed