ហួសចិត្ត ពួកម៉ាករបស់ប្តី សុំប្រពន្ធរាប់អានគ្នាធ្វើជាបងធម៌ ហើយលួចឆាតទាក់ទងតាមហ្វេសប៊ុក បបួលប្អូនធម៌ចូលផ្ទះសំណាក់ ដើម្បីបញ្ជាក់ចិត្តស្មោះនៃរាប់អានគ្នា ស្រាប់តែប្តីសង្ស័យតាមពីក្រោយ ទម្លុះទ្វារខ្វាក ឃើញប្រពន្ធកំពុងតែឡើងឋានសួរជាមួយមិត្តភក្តិខ្លួនយ៉ាងតក់ក្រហល់ ចុងក្រោយប្តីសុខចិត្តលើកលែងទោសអោយប្រពន្ធ ព្រោះតែរឿងមួយនេះ
មានការភ្ញាក់ផ្អើលមួយនៅចំណុចផ្ទះសំណាក់មួយកន្លែង ខណៈដែលមិត្តភក្កិរបស់ប្ដី ត្រូវជាបងធម៌ប្រពន្ធ បាននាំគ្នាចូលផ្ទះសំណាក់ ឡើងឋានសួរ យ៉ាងត្រេកត្រអាលដើម្បីបញ្ជាក់ចិត្តស្មោះរវាងប្អូនធម៌ និងបងធើ ហើយត្រូវបានប្ដីតាមទាន់បង្ករ អោយមានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះករណីខាងលើនេះ បានកើតឡើងនៅត្រង់ចំណុចក្នុងផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុង ខេត្តស្ទឹងត្រែង
តាមការរៀបរាប់មិត្តភក្កិរបស់ប្ដីម្នាក់ផ្សេងទៀត សុំមិនបញ្ចេញឈ្មោះ បាននិយាយរៀបរាប់ដំណើរដើមទងថា ខ្លួនតែងតែនិយាយប្រាប់ទៅបុរសជាប្តីនោះថា ឯងឃើញប្រពន្ធរបស់ពួកម៉ាក ហាក់បីដូចជាប្លែកប្លែក ហើយឃើញមានឆាតទំនាក់ទំនងជាមួយបងធម៌របស់ប្រពន្ធឯង តាមហ្វេសប៊ុកជាញឹកញាប់ទៀត ដូចជាខុសប្រក្រតី ជាពិសេសតែងតែចេញពីផ្ទះបាត់បាត់ជាច្រើនដង ក្រោយមក ទើបមានការតាមដាន ឃើញស្ត្រីជាប្រពន្ធ ដែលត្រូវប្អូនធម៌របស់មិត្តភ័ក្ត ចូលផ្ទះសំណាក់ជាមួយគ្នាដើម្បីឡើងឋានសួរតែម្តង
មិត្តភក្កិរបស់ប្តីម្នាក់ទៀតរូបនេះ ដែលបានតាមដានស្រ្តីជាប្រពន្ធរបស់មិត្តភ័ក្តខ្លួន បានបញ្ជាក់បន្ថែមទៀតថា នៅថ្ងៃកើតហេតុ ខ្លួនបានឃើញមិត្តភក្កិ របស់មិត្តភ័ក្ត ដែលត្រូវជាបងធម៌របស់ប្រពន្ធ បានចុះទិញបាយចំនួន ២កញ្ចប់ និងដូង២ផ្លែ បានជិះម៉ូតូសំដៅទៅកាន់ផ្ទះសំណាក់មួយកន្លែង ដើម្បីរងចាំឡើងឋានសួរ ជាមួយប្អូនធម៌ ដែលត្រូវជាប្រពន្ធមិត្តភក្កិរបស់ខ្លួន
លោកបានបន្តឱ្យដឹងទៀតថា បុរសជាប្តីបានប្រាប់គាត់ឲ្យជួយតាមមើលថា មិត្តភក្កិរបស់គាត់ទិញបាយ និងដូងនោះទៅកន្លែងណា គាត់ក៏តាមរហូត ក៏ឃើញ បុរសជាសាហាយនោះ បានចូលផ្ទះសំណាក់ខាងលើ ហើយគាត់ក៏ត្រឡប់មកវិញ ចៃដន្យក៏ជួបនឹងប្រពន្ធមិត្តភក្កិ បានជិះម៉ូតូទៅតាមពីក្រោយ ហើយស្ត្រីផិតប្ដីរូបនោះ បានឃើញមិត្តភក្កិ របស់ប្តីដែលកំពុងតាមដានខ្លួននោះ ជិះឡានតាមពីក្រោយ ក៏ធ្វើជិះម៉ូតូហួសផ្ទះសំណាក់នោះទៅ។
ក្រោយពីមិត្តភក្កិប្ដីជិះឡានហួសទៅបាត់ ស្រ្តីផិតប្តីនោះក៏ត្រឡប់មកវិញ ចូលផ្ទះសំណាក់ ដេកជាមួយបងធម៌ ដែលត្រូវជាមិត្តភក្កិប្ដីរបស់ខ្លួន យ៉ាងត្រេកត្រអាល់តែម្តងទៅ ដើម្បីបញ្ជាក់ចិត្តស្មោះរាប់អានគ្នាជាបងប្អូនធម៌ចិត្តមួយថ្លើមមួយ
មិត្តភក្កិរបស់ប្ដី ដែលជាអ្នកជួយតាមដាននោះ ក្រោយពីឃើញប្រពន្ធរបស់មិត្តភក្កិ ចូលផ្ទះសំណាក់ហើយ ក៏បានទូរស័ព្ទទៅប្រាប់ប្ដីរបស់ស្រ្តីនោះ ក្រោយមកបុរសជាប្តី បានចូលទៅទម្លុះទ្វារដល់ក្នុងបន្ទប់ផ្ទះសំណាក់ឃើញប្រពន្ធខ្លួនឯង កំពុងអីអីគ្នាជាមួយមិត្ត ហើយក៏ផ្ទុះកំហឹងបានធ្វើការប្រតាយប្រតប់គ្នា ជាមួយបងធម៌ប្រពន្ធ ដែលត្រូវជាក្លើរបស់ខ្លួន និងបានរាយការណ៍ទៅសមត្ថកិច្ចចុះមកឃាត់ខ្លួនបុរសខាងលើ និងប្រពន្ធ រួមទាំងវត្ថុតាងមួយចំនួនដូចជាស្រោមអនាម័យ ដូងពីរផ្លែសម្រាប់ប៉ូវកម្លាំងពេលហត់ រួមទាំងបាយពីរកញ្ចប់ ដង្កៀបកៀបសក់ និងបាននាំយកទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរតែម្តង
ក្នុងករណីផិតក្បត់ និងមានសាហាយនេះ មិនបានដឹងថាបុរសសង្ស័យឈ្មោះអ្វី នឹងស្ត្រីដែលផិតក្បត់ប្ដីនោះឈ្មោះអ្វីនោះដែរ គ្រាន់តែដឹងថារឿងនេះ អ្នកប្ដឹងដែលជាប្តី គ្រាន់តែឱ្យបុរសជាបងធម៌ ត្រូវមិត្តភក្កិ និងប្រពន្ធរបស់ខ្លួន ធ្វើកិច្ចសន្យាបញ្ឈប់ការទាក់ទងជាមួយប្រពន្ធរបស់ខ្លួនតរទៅទៀត ដោយសារតែគិតឃើញវែងឆ្ងាយ គ្រួសារជំពាក់លុយធនាគារផង កូនក៏មានច្រើន ហើយបើសិនជាមានការបែកបាក់គ្នានោះ មិនដឹងថា អ្នកណាជាអ្នកមើលថែរចិញ្ចឹមកូន និងសងលុយធនាគារនោះទេ ដូច្នេះប្តីកំសត់រូបនេះ មានតែសុខចិត្តទទួលយកប្រពន្ធផិតក្បត់មកវិញ ដោយមិនលែងលះអ្វីទេ ចំណែកឯក្លើ ដែលហ៊ានលូកថ្លើម លួចឆក់យកប្រពន្ធខ្លួននោះ គឺបញ្ចប់ការរាប់អានគ្នាតរទៅទៀត។
សូមបញ្ជាក់ថា ករណីអំពើផិតក្បត់ខាងលើនេះ ពិតជាកើតមានពិតប្រាកមែន ដែលបានកើតឡើងតាំងពីនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩មកម្ល៉េះ មូលហេតុនៃការលើកឡើងមកផ្សាយឡើងវិញ គឺគ្រាន់តែជាការកើនរំលឹកដល់បងប្អូន និងដើម្បីឆ្លុះបញ្ជាំងនូវទិដ្ឋភាពសង្គម ពិតជាមានរឿងរ៉ាវដ៏សែនហួសចិត្ត នឹកស្មានមិនដល់ សម្រាប់ជម្រាបជូនដល់បងប្អូនប្រិយមិត្តអ្នកស្តាប់ ដើម្បីទុកជាចំណេះដឹង និងបទពិសោធន៍ កុំអោយធ្លាក់មកលើគ្រួសារខ្លួនឯងប៉ុណ្ណោះ សូមអរគុណសម្រាប់ការតាមដាន