គាំទ្រទេ នៅពេលនេះអ្នកនាង ចន ចន្ទលក្ខិណា ប្រធានសមាគម សិល្បៈករខ្មែរ បានចេញមុខស្នើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងក្រសួងធម្មការ កោះហៅស្រ្តី ដែលតាំងខ្លួនថា ព្រះនាងឥន្ទ្រៈទេវីចូលសណ្ឋិត
តារាសម្តែងជើងចាស់ និងជាប្រធានសមាគមសិល្បៈករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានចេញមុខស្នើសុំទៅកាន់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការ និងសាសនា កោះហៅស្ត្រីម្នាក់ ដែលតាំងខ្លួនថា មានបារមី ព្រះនាងឥន្ទ្រៈទេវី
ចូលសណ្ឋិត ដែលកំពុងត្រូវបានប្រជាពលរដ្ឋ នាំគ្នាចែកចាយព័ត៌មាន ពេញបណ្តាញសង្គម។
ហើយស្ត្រីម្នាក់រូបនោះត្រូវគេស្គាល់ពីមុនថា គឺជាអ្នកលក់អោសុទ្ធបុរាណមួយរូបតាមអនឡាញ ហើយពេលថ្មីថ្មីនេះ បានបញ្ចេញសកម្មភាពជាបន្តបន្ទាប់ នឹងត្រូវបានផ្សព្វផ្សាយ នៅលើបណ្តាញសង្គមនានា ដោយបានតាំងខ្លួនថា ជាព្រះនាងឥន្ទ្រៈទេវីចូលសណ្ឋិត ដើម្បីយាងមកជួយជាតិមាតុភូមិខ្មែរ ។
យ៉ាងណាម៉ិញ សកម្មភាពទាំងអស់នោះ ត្រូវបានមហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកជាច្រើននាក់ ហាក់មិនសប្បាយ និងនាំគ្នារិះគន់ យ៉ាងព្រោងព្រាតផងដែរ។ ក្រោយពេលឃើញសកម្មភាពបែបមិនប្រក្រតីខាងលើនេះ ក្នុងនាមជាប្រធានសមាគមសិល្បៈករខ្មែរ អ្នកនាងចន ច័ន្ទលក្ខិណា ក៏បានស្នើសុំទៅកាន់ក្រសួងពាក់ព័ន្ធចំនួន ២ខាងលើ អោយជួយអន្តរាគមន៍ចំពោះករណីនេះផងដែរ។
តាមរយៈបណ្តាញសង្គម អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារថា ខ្ញុំសូមស្នើសុំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការ និងសាសនា សូមអញ្ជើញប្អូនស្រីទៅពិគ្រោះយោបល់ផង ព្រោះតាមការឆាតជាមួយខ្ញុំ គាត់កំពុងតែ តាំងខ្លួនជាព្រះនាងឥន្ទ្រៈទេវី យាងមកជួយជាតិទៅវិញ
ដោយឡែក ក្នុងពេលដែលអ្នកនាងចនចន្ទលក្ខិណា ទើបតែចូលរួមសម្តែងតួអង្គព្រះនាងឥន្ទ្រៈទេវី នៅកម្មពិធីរាត្រីចងចាំ ក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរ កាលពីពេលថ្មីថ្មីនេះ អ្នកនាងបានគូសបញ្ជាក់ថា ពេលដែលសម្លៀកបំពាក់នេះ មកស្ថិតលើខ្លួនខ្ញុំភ្លាម គឺខ្ញុំសែនគោរពប្រតិបត្តិ រៀបឥរិយាបទ រៀបរឹក រៀបពា ឱ្យសាកសមជាម្ចាស់ក្សត្រីប្រចាំព្រះមហានគរ
ប្រធានសមាគមនសិល្បៈករខ្មែររូបនេះ បានបន្តទៀតថា ពេលខ្ញុំសម្តែងជាតួអង្គតំណាងព្រះនាងម្តងម្តង ខ្ញុំតែងតែរៀបបាយសី ថ្វាយព្រះអង្គ ដើម្បីសុំសេចក្ដីសុខ តែខ្ញុំមិន ដែលហ៊ានបួងសួង សុំព្រះបារមីព្រះនាងមកសណ្ឋិត ឬឃុំគ្រងនាងខ្ញុំ ដើម្បីសម្តែងឱ្យសាកសម ជាព្រះនាងពិតពិតនោះទេ។
ព្រោះខ្ញុំគិតថាខ្លួនខ្ញុំមិនបរិសុទ្ធស្អាតស្អំ ១០០ភាគរយ ដែលអាចឱ្យព្រះនាងសណ្ឋិតបានទេ ខ្ញុំនៅមានទោសៈ មោហៈ លោភៈ ក្នុងខ្លួន ដូច្នេះត្រឹមតែស្លៀកសម្លៀកបំពាក់ ហើយសម្តែងជាតួអង្គតំណាងព្រះនាង គឺពិតជាអស្ចារ្យលើសលុបពេកហើយ សម្រាប់ខ្ញុំ។
ខ្ញុំជឿជាក់ថា ព្រះនាងមិនចូលសណ្ឋិតក្នុងរូប អ្នកស្នងណាម្នាក់ទេ ដូច្នេះសូមកុំតាំងខ្លួនជាព្រះនាងឱ្យសោះ។ អ្នកនាងបានបន្តថា ខ្ញុំឃើញទង្វើ និងសកម្មភាពរបស់អ្នកស្នងរូបខ្លះ គឺមានកាយវិការ រាំមិនសមរម្យទាល់ កែសោះ បើតាមការបង្ហាត់បង្រៀន ពីសាស្ត្រាចារ្យ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ខ្ញុំថា ឥរិយាបទព្រះនាង កុំថាឡើយកាយវិការសូម្បីតែកែវភ្នែក ព្រះនាង ក៏មិនងាក មើលឆ្វេងស្តាំឡើយ។
តែមួយរយៈនេះ ខ្ញុំឃើញអ្នកកំពុងស្នងរូបព្រះនាង ប្រៀបដូចកាយវិការស្រីរបាំ បែបទាក់ទាញកាមអារម្មណ៍ បែបស្រើបស្រាលទៅវិញ។ ជាចុងក្រោយប្រធានសមាគមន៍សិល្បៈករខ្មែររូបនេះ បានផ្តាំថាកុំដើម្បីផលប្រយោជន៍របស់ខ្លួន យកព្រះនាងមកលេងសើច ប្រយ័ត្នបានស្នងក្នុងបន្ទប់រួម