Month: November 2023

ហួសចិត្ត កីឡាករទូកងរពណ៌ក្រហម ឡើងទៅរាំក្បាលទូក ឲ្យទូកងរពណ៌លឿង រាំបក់ដៃថយក្រោយ

​មកដឹងមូលហេតុ ទូកងរទាំងពីរប៉ះគ្នា ហើយទូកពណ៌ក្រហមនៅតែ​ទទួលបានជ័យជំនះ គឺអាចមកពីអំឡុងពេលប៉ះគ្នា មានកីឡាករទូកខាងពណ៌ក្រហម ឡើងទៅរាំក្បាលទូក ឲ្យខាងពណ៌លឿងវិញ នៅឆ្នាំនេះ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក បានប្រព្រឹត្តទៅយ៉ាងអធឹកអធម ដោយមានបងប្អូនប្រជាពលរដ្ឋទាំងអ្នករស់នៅក្នុងទីក្រុងភ្នំពេញ និងអ្នកស្រុកស្រែចម្ការ រួមទាំងជនបរទេស ចូលរួមទស្សនាយ៉ាងច្រើនកុះករតែម្តង បន្ទាប់ពីពិធីបុណ្យជាតិមួយនេះ បានអាក់ខានការប្រារព្ធអស់រយៈពេលប៉ុន្មានឆ្នាំ ដោយសារស្ថានភាពទឹកទន្លេមិនអំណោយផល និងក៏ដូចជាជំងឺកូវីដផងដែរ។ ដោយឡែក ងាកមកចាប់អារម្មណ៍សកម្មភាពប្រណាំងទូកវិញ ក៏ឃើញថាបានធ្វើឡើងយ៉ាងសប្បាយ ដោយកីឡាករទូកនីមួយនិមួយ បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ទោះពុំទទួលបានជ័យជំនះក៏ដោយ។ តែអ្វីចាប់អារម្មណ៍ខ្លាំងនោះ គឺវីដេអូមួយបានកំពុងត្រូវបានចែករំលែក ជាមួយម៉ាតិៈពីមហាជនកោតសរសើរឡើងព្រោងព្រាត…

ឆ្លើយតបទៅ សម្តេចសង្ឃពិន សែម ដែលចោទព្រះអង្គចន្ទមុនី ត្រូវអាបត្តិ ទោសបាចិត្តិយ

ព្រះអង្គចន្ទមុនី ឆ្លើយតបទៅកាន់ព្រះសង្ឃ ដែលចោទព្រះអង្គថាត្រូវអាបត្តិ ត្រូវតែមានមូលហេតុ មិនមែនចេះតែចោទបានទេ ប្រយ័ត្នត្រូវអាបត្តិខ្លួនឯង ដោយកន្លងមកសម្ដេចសង្ឃពិនសែម ធ្លាប់បានចោទប្រកាន់ព្រះអង្គថា ត្រូវអាបត្តិ ទោសបាចិត្តិយៈ ដែលបានភូតភរកុហកព្រះអង្គរឿងអាយុចូលបួសតែ៨ព្រះវស្សា យ៉ាងណាមិញព្រះអង្គចន្ទមុនី ក៏បានលើកសរសើរព្រះអង្គជួនកៈក្ដារបែបនេះវិញ

សន្យាកូនសិស្សលែងជឿរ ព្រោះជិត២០ឆ្នាំមុន សាន សុជាធ្លាប់សន្យាបើសឹក ទាល់តែលោកគ្រូអគ្គបណ្ឌិត យកប្រពន្ធ

លោកគ្រូសាន សុជា សន្យាទៀតហើយថា ក្រោយពេលសឹកទៅ រូបលោកដាច់ខាតមិនផឹកស្រា លេងល្បែងឡើយ ពាក្យសន្យានេះធ្វើអោយកូនសិស្ស លែងទុកចិត្តឡើងមកតវ៉ា រឿងលោកគ្រូ​ លោកគ្រូធ្លាប់សន្យាដូចគ្នាដែរ កាលពីជិត២០ឆ្នាំមុនថា បើខ្លួនសឹកលុះត្រាណា លោកគ្រូអៈគ្គៈបណ្ឌិតប៊ុតសាវង់ គាត់យកប្រពន្ធ ប៉ុន្តែមកដល់បច្ចុប្បន្ន លោកគ្រូអគបណ្ឌិតបុត្រសាវង់ មិនទាន់សឹកយកប្រពន្ធផង បែរជាអន្ទិតសាន សុជា ក្បត់ពាក្យសន្យាយកប្រពន្ធមុនបាត់ ស្រាប់តែអន្ទិតរូបនេះ ឆ្លើយដោះសារថា មកពីពេលនោះ លោកនិយាយ មិនមែន ក្នុងនាមភាពជាខ្លួនលោកឡើយ

ចេញមកអួតទៀតហើយ ផ្ទះធ្វើអស់៥លាន ព្រោះសូម្បីតែជញ្ជាំងផ្ទះ ក៏ធ្វើពីកម្ទេចមាសដែរ

ចេញមកអួតទៀតហើយ ម្ចាស់កាបូបតម្លៃ៥០មុឺនដុល្លារ ប្រាប់ពីមូលហេតុ ដែលវីឡារបស់ខ្លួនមានតម្លៃថ្លៃរហូតដល់ ៥លានដុល្លារ គឺមកពីសូម្បីជញ្ជាំងផ្ទះ ក៏សាងសង់មកពីកម្ទេចមាសដែរ មិនមែនជញ្ជាំងផ្ទះដូចអ្នកធម្មតាទេ មិនថែមប៉ុណ្ណោះ លោកជំទាវ​រូបនេះ បានផ្តាំទៅអ្នករិះគន់វិញថា កុំមើលមនុស្សតែសម្បកក្រៅអី

ព្រះអង្គ រឹម ចន្ទរ៉ា ហៅព្រះអង្គចន្ទមុនី ថាជាសង្ឃ ឡប់គ្រឿង

ខ្លាំងមែន ព្រះអង្គ រឹម ចន្ទរ៉ា ហៅព្រះអងចន្ទមុនី ដែលទេសនា ថារចនាបទចម្លាក់ក្បាច់បុរាណខ្មែរ នៅតាមប្រាសាទ និងតាមវត្តនានា ជារបស់ព្រហ្មញ្ញសាសនា គឺជាសង្ឃ ឡប់ គ្រឿង (មិនថែមប៉ុណោះ ដោយសង្ឃអង្គនេះ បានអះអាងថា ព្រះអង្គចន្ទមុនី មានខ្នងធំណាស់ ព្រោះទេសនាម្តងណា ក៏និយាយពីរឿងទេវផ្ដាតាមថែរក្សាដែរ គឺដោយសារមានទេវផ្ដាតាមកាងលោករហូតមែន

ឈប់ច្រឡំទៅ ព្រះអង្គប្រកែកថា ព្រះអង្គមិនដែលប្រកាសថា ព្រះអង្គដើរធុដុង្គជាង១០ឆ្នាំទេ

ឈប់យល់ច្រឡំទៀតទៅ ព្រះអង្គចន្ទមុនី ប្រកែកថា ព្រះអង្គមិនដែលបានប្រកាសថាព្រះអង្គដើរធុដុងជាង១០ឆ្នាំទេ ពាក្យទាំងនេះ គឺប្រជាពុទ្ធបរិស័ទ ជាអ្នកថាខ្លួនឯងទេ មិនថែមប៉ុណ្ណោះ ព្រះអង្គ បានបញ្ជាក់ច្បាស់ច្បាស់ទៅកាន់អ្នកដែលចោទមកលើព្រះអង្គបែបនេះទៀត

សាធុៗ ព្រះអង្គ មិនត្រឹមមិនយកបច្ច័យទេ ថែមទាំងចូលបច្ច័យកសាងព្រះពុទ្ធបដិមាលើភ្នំបូកគោទៀត

អស្ចារ្យណាស់ ព្រះអង្គចន្ទ មុនី មានសទ្ធាជ្រះថ្លា ចូលរួមបច្ច័យចំនួនជិត ១៥០០០ដុល្លារ ដើម្បីកសាងព្រះពុទ្ធប្បដិមា ដែលមានកម្ពស់១០៨ម៉ែត្រ នៅលើភ្នំបូកគោ ធំជាងគេនៅលើពិភពលោក ព្រះអង្គ ចន្ទ មុនី បានចូលរួមបច្ច័យជាង ១៥ ០០០ ដុល្លារ ដើម្បីកសាងព្រះពុទ្ធប្បដិមា កម្ពស់ ១០៨ ម៉ែត្រលើភ្នំបូកគោ ដែលនឹងក្លាយជាមជ្ឈមណ្ឌល ទេសចរណ៍សាសនា ដ៏ធំជាងគេនៅកម្ពុជា និងពិភពលោក ដែលអាចទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់ទៅកម្សាន្តក្រោយសាងសង់រួច។ បច្ច័យជាង ១៥ ០០០ ដុល្លារនេះ…

ព្រះអង្គចន្ទមុនី ចេញមកដើម្បី​ការពារប្រទេសខ្មែរអោយរួចផុតពីស.ង្គ្រា.មលោកលើកទី៣

លោកគ្រូថោង នីដាមុនី ដែលជាអ្នកយកជើងព្រះអង្គចន្ទមុនី ដាក់លើក្បាល បានចេញមុខអះអាងថា ព្រះអង្គ​ ជាមនុស្សអស្ចារ មិនមែនជាពូជធម្មតាទេ ព្រះអង្គចេញមកដើម្បីប្រោសសត្វ ការពារប្រទេសខ្មែរអោយរួចផុតពីសង្គ្រាមលោកលើកទី៣ មិនថែមប៉ុណោះ លោកគ្រូវិបស្សនារូបនេះ បានវាយបក់ទៅអ្នកមិនជឿលើព្រះអង្គចន្ទមុនី ថាលោកបោក អោយប្រយ័ត្នឆ្គួតខ្លួនឯង លោកថោង នីដាមុនី សាស្ត្រាចារ្យវេជ្ជបណ្ឌិត និងជាគ្រូវិបស្សនា ដែលមានជំនឿយ៉ាងមុតមាំទៅ លើព្រះសង្ឃធុដុង្គ ព្រះធម្មចន្ទមុនី ព្រះចៅអធិការវត្ត​តាសុត ស្ថិតនៅភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរនោះ បានធ្វើការបកស្រាយ ឆ្លើយតបភ្លាមភ្លាមទៅលោកសុខ សុគន្ធ ហៅជេម…

សាធុៗ សូមបងប្អូនចែករំលែកផង ច្បាស់ហើយ ព្រះអង្គបញ្ជាក់ថា មិនមានប្រពន្ធកូនទេ

ច្បាស់ហើយ ព្រះអង្គចន្ទ មុន្នី ប្រកាសថាព្រះអង្គពុំមានប្រពន្ធកូនឡើយ អ្នកដែលផ្សព្វផ្សាយព័ត៌មានពាក់ពន្ធនឹងឯកជនភាពរបស់ព្រះអង្គទាំងឡាយ សុទ្ធតែជាព័ត៌មានមិនពិតឡើយ ព្រោះព្រះអង្គធ្លាប់មានសង្ឃដិការថា បើពាក្យណា ព័ត៌មានណា មិនចេញពីមាត់អាត្មា ព័ត៌មាននោះអាត្មាមិនទទួលខុសត្រូវទេ មួយរយៈចុងក្រោយនេះមានរឿងរ៉ាវដ៏ចម្រូងចម្រាង ពាក់ព័ន្ធនឹងប្រវត្តិព្រះអង្គចន្ទ មុន្នី ដែលអ្នកខ្លះហៅថាទេវផ្ដាដើរដីទី២ ដោយលើកហេតុផល១០ចំណុច ធ្វើជាអំណះអំណាងថាព្រះអង្គចន្ទ មុន្នីជាព្រះសង្ឃធុដុងក្លែងក្លាយ និងបោកប្រាស់ថែមទៀតផង។ ជាពិសេសថ្មីថ្មីនេះ មានការ​បែកធ្លាយឃើញរូបភាពព្រះអង្គចន្ទ មុន្នី ស្លៀកសំលៀកបំពាក់ជាគ្រហស្ថធម្មតា កំពុងអង្គុយលើអង្រឹង បញ្ចុកបាយកូនក្មេង លើសពីការសង្ស័យទាំង១០ចំណុចខាងលើ នាពេលថ្មីថ្មីនេះ មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយបែកធ្លាយឃើញរូបភាពព្រះអង្គចន្ទ មុន្នី ស្លៀកសំលៀកបំពាក់ជាគ្រហស្ថធម្មតា…

ស្ងាត់ៗ អ៊ឹម ជីវ៉ា ឡើងងារជា”ឯកឧត្តម” ករុណាពេជ្រ ទ្រាំនៅស្ងៀមមិនបាន ក៏សួរថាហេតុអ្វី

ភ្ញាក់ផ្អើល ស្ងាត់ស្ងាត់ លោកអុឹម ជីវ៉ា ឡើងងារជាឯកឧត្តម ក្រោយទទួលបានពានរង្វាន់ ជាកំពូលអ្នកសារព័ត៌មានឆ្នើម ប្រចាំឆ្នាំ២០២២ ធ្វើអោយលោកករុណា ពេជ្រ ទ្រាំនៅមិនស្ងៀមមិនបាន ស្រាប់តែលើកឡើងបែបនេះទៅវិញ បើនិយាយពីព័ត៌មានសិល្បៈ បងប្អូនប្រាកដជានឹកឃើញដល់ លោក អុឹម ជីវ៉ា មុនគេមិនខាន ព្រោះថាលោក គឺជាអ្នកសារព័ត៌មាន ផ្នែកសិល្បៈ កម្សាន្ត ហើយរូបលោក ក៏ទទួលបានការគោរពស្រឡាញ់ ពីសំណាក់មហាជន ទូទាំងប្រទេស ដោយសារតែការនិយាយស្ដី ពាក្យពេចន៍ នូវក្នុងការរៀបរាប់ប្រកបទៅដោយក្រមសីលធម៌ រហូតលោកបានទទួលពានរង្វាន់…

You missed