Day: November 2, 2023

ថ្ងៃថត Pre Wedding លោកគ្រូសាន សុជា ពោលថាគ្មាននរណាចង់ដេីរផ្លូវខុសទេ​ គ្រាន់តែខ្ញុំរកផ្លូវត្រូវមិនទាន់ឃេីញ

ជិតដល់ថ្ងៃចូលរោង បែកធ្លាយ សកម្មភាពលោកគ្រូធម៌សាន សុជា គ្រងឈុតអាពាហ៍ពិពាហ៍ ថតព្រីវីតដីង ផ្អែមល្ហែមជាមួយភរិយាជាច្រើនសន្លឹក មិនចាញ់ពុទ្ធបរិស័ទទេ ខណៈលោកគ្រូពោលថា គ្មាននរណាម្នាក់ចង់ដេីរផ្លូវខុសទេ​ គ្រាន់តែខ្ញុំរកផ្លូវត្រូវមិនទាន់ឃេីញប៉ុណ្ណោះ នៅថ្ងៃទី២ដើមខែវិច្ឆិកានេះ មានការបែកធ្លាយរូបថតព្រីវីតដីង របស់លោកគ្រូសាន សុជា និងភរិយាគ្រងឈុតប្រពៃណីខ្មែរ នៅលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើអោយអ្នកទស្សនាសរសើរមិនដាច់ពីមាត់ ដែលមើលទៅហាក់បីដូចគ្នាមានលក្ខណៈស្វីត ល្អូកល្អឺនជាពុទ្ធបរិស័ទទៀតផង នៅលើទំព័រហ្វេសប៊ុកមួយឈ្មោះថា លី ហាន់ ផេក បានលើកពីការយល់ឃើញរបស់លោកគ្រូសាន សុជា អមជាមួយកម្រងរូបភាពថតព្រីវីតដីងជាច្រើនសន្លឹកថា គ្មាននរណាម្នាក់ចង់ដេីរផ្លូវខុសនោះទេ​ គ្រាន់តែពេលខ្លះខ្ញុំរកផ្លូវត្រូវមិនទាន់ឃេីញប៉ុណ្ណោះ។